ក.សំណាង
Tuesday 12 February 2013
The Free Press Magazine
អង្គការមួយពីប្រទេសអាមេរិក កាលពីម្សិលមិញ បានដាក់ការទាមទារឲ្យម្ចាស់សណ្ឋាគារទាំងអស់ក្នុងប្រទេសកម្ពុជា ផ្ដល់ប្រាក់កម្រៃសេវា ដល់បុគ្គលិករបស់ខ្លួន យ៉ាងហោច ១០ភាគរយនៃប្រាក់ដែលទទួលបានពីភ្ញៀវ។
លោក ដេវ វេលស៏ (Dave Welsh) អ្នកគ្រប់គ្រងប្រចាំប្រទេស នៃមជ្ឈមណ្ឌល អាមេរិកដើម្បីសាមគ្គីភាព ពលកម្មអន្តរជាតិ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានកាលពីម្សិលមិញថា តាមការសិក្សា សណ្ឋាគារធំៗជាច្រើន ពុំបានប្រគល់ប្រាក់សេវាទាំងអស់ ឲ្យបុគ្គលិកទេ បើទោះបីជាអតិថិជនគិតថា បុគ្គលិក នឹងទទួលបាន ប្រាក់សេវាទាំងនោះក្ដី ។
លោក បន្តថា ” ចំណុចសំខាន់គឺថា សណ្ឋាគារទាំងនេះបានផ្ដល់សេវា ឲ្យភ្ញៀវទេសចរ ប្រសិនបើពួកគេគិតកម្រៃសេវា មានន័យថា កម្រៃសេវាទាំងអស់នោះ ត្រូវបាន ទៅបុគ្គលិក.. ” ៕
