ខ្មែរ​ក្រោម​៤​នាក់​បាន​អះ​អាង​ថា​ខ្លួន​ត្រូវ​បាន​ដោះ​លែង​ ​តែ​នៅ​សល់​ម្នាក់​

ពលរដ្ឋខ្មែរ ដែល​មាន​ដើម​កំណើត​​ពី​ទឹកដី​កម្ពុជា​ក្រោមចំនួន៥នាក់ ដែលអះអាងថា ប៉ូសីលថៃចាប់ខ្លួន ខណះពួកគាត់កុំពុងអង្គុយជជែកគ្នា កាលពីរសៀសវេលាម៉ោង១ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៣​នោះ បាននិយាយថា ពួកគេត្រូវបានដោះលែង៤ នាក់នៅម្នាក់។

គីម
Saturday 09 March 2013
The Free Press Magazine

លោក ថាច់ តឺ ទទួលអំណោយថវិកាពីសហព័ន្ធខ្មែរកម្ពុជាក្រោមនៅថៃ កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១១។

លោក ថាច់ តឺ ទទួលអំណោយថវិកាពីសហព័ន្ធខ្មែរកម្ពុជាក្រោមនៅថៃ កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១១។

លោក ថាច់ ភី ជាជនដែលឧត្តមស្នងការអង្កការសហប្រជាតិទទួលបន្ចុកជនភ្ញៀសខ្លួន ផ្តល់សិទ្ឋិជ្រកកោនស្របតាម រដ្ឋធម្មនុញ្ញ​ អន្តរជាតិ បានថ្លែងបា្រប់ ទស្សនាវដ្តីសារព័ត៏មានសេរី ឲ្យដឺងថា ក្រោយពីប៉ូលីសស្លៀកពាក់ស៊ីវិលថៃចាប់ខ្លួនកាលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៣ម្សិលមិញ ជាមួយនិងវាយខ្នោះដៃ និងឃ្លុមមុខពួកគាត់ទាំង៥នាក់រុញចូលរថយន្តពីរគ្រឿង ដោយគ្មានបា្រប់អំពីមូលហេតុ។ ត្រូវបានដោះលែង៤ នាក់មកវិញ នៅម្នាក់ គឺលោក ថាច់ តឺ។

លោកបន្តថា មនុស្ស៤ នាក់ ដែលប៉ូលីសថៃធ្វើការដោះលែងរួមមាន៖ ១-រូបលោក ថាច់ ភី ២-លោក វ៉ាង ឃីមដៀង ៣-លោក វ៉ាង ហាងខាង -លោក លឹម យន់។ ចំណែកលោក ថាច់ តឺ វិញមិនត្រូវបានគេដោះលែងនោះទេ។ មុខពេលដែលប៉ូលីសថៃធ្វើការដោះលែងមនុស្សទាំង៤ នាក់នេះ ប៉ូលីសរបស់ថៃគេដឹកពួកគាត់ជាមួយនិងខ្នោះដៃ និងបិតមុខដោយស្កត ប្រើបា្រស់ពេញវេលាអស់ជាច្រើនម៉ោង (ចាប់ខ្លួននៅ ម៉ោង១ថ្ងៃទី០៨ ខែមីនា ) ធ្វើការដោះលែងវិញនៅវេលាម៉ោង៩ព្រឹកថ្ងៃទី០៩ខែមីនា ឆ្នាំ២០១៣។

លោក ថាច់ ភីបព្ជាក់ថា ប៉ូលីសថៃបាននិយាយដាក់ល័ក្ខមុនធ្វើការដោះលែង គឺគម្រាមពួកលោកមិន ឲ្យនិយាយផ្សពផ្សាយ ជុំវិញករណី ដែលប៉ូលីសថៃគេបានធ្វើការចាប់ខ្លួន បើមិនដូច្នោះនិងអាចមានរឿងធំ និងមិនឲ្យស្នាក់នៅក្នុងប្រទេសថ្ងៃទោះតឡើយ។ រីឯករណីរបស់លោក ថាច់ តឺក៏ប៉ូលីសថៃគម្រាមមិនឲ្យនិយាយផងដែរ។

លោក ថាច់ ភី បានបព្ជាក់បន្ថែមទៀតថា លោក​សង្ស័យករណីរបស់លោក ថាច់ តឺ ជាអនុប្រធានសមាគមន៏ខ្មែរក្រោមនៅប្រទេសថៃនាពេលបច្ចុប្បន្ននេះ អាចត្រូវបានប៉ូលីសថៃ បញ្ជូនត្រឡប់ទៅ ប្រទេសវៀតណាម ស្របតាមឯកសារដែលរដ្ឋាភិបាលកម្ពុជា គេបានបញ្ជូនមកឲ្យប៉ូសីលថៃស្វែងរកចាប់ខ្លួន ។ ពីព្រោះលោក ថាច់ តឺ ធ្លាប់​បាន​ចូល​រួម​ក្នុង​ចលនា​បាតុកម្ម ​ដែល​ដឹក​នាំ​ដោយ​ព្រះសង្ឃ វត្តឃ្លាំង ដើម្បី​ទាមទារ​សិទ្ធិសេរីភាព​ឲ្យ​ព្រះសង្ឃ​បាន​និមន្ត​បិណ្ឌបាតស្រប​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា។ ការ​នេះ​​ហើយ​​ដែល​លោក​សង្ស័យ​ថា ​ជា​មូលហេតុ​ដែល​អាជ្ញាធរ​យួនសហការជារដ្ឋាភិបាលកម្ពុជា​លើក​គ្នា​តាម​ចាប់​ខ្លួន​លោក ថាច់ តឺ បញ្ជូនត្រឡប់ទៅ ប្រទេសវៀតណាម។

ក្រុមគ្រួសារជនរងគ្រោះមានការព្រួយបារម្ភ យ៉ាងខ្លាំងចំព្រោះការបាត់ខ្លួន លោក ថាច់ តឺ ដែលត្រូវបានប៉ូលីសថៃចាប់ខ្លួន កាលពីរសៀស វេលាម៉ោង ១ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៣ ខណះពួកគាត់កុំពុងអង្គុយជជែកគ្នាលេង នៅក្នុងផ្សារមួយឈ្មោះ ស៊ីម៉ាមឿង ស្ថិតនៅ តំបន់ រាំងស៊ីត ក្នុងប្រទេសថៃ ជិត ផ្ចះដែលពួកគាត់បានជួលស្នាក់នៅនោះ។

មិនទាន់់មានការបញ្ជាក់ពីប៉ូលីសថៃ ថាការចាប់ខ្លួននេះជាការពិត ឬមួយដោយសារមូលហេតុអ្វីនៅឡើយទេ ៕

What Next?

Recent Articles