ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសឲ្យដឹងថា ខ្លួននឹងធ្វើពិធីខួប៦០ឆ្នាំ នៃវិទ្យាស្ថានស្រាវជ្រាវ វេជ្ជសាស្ត្រ ប៉ាស្ទ័ នាថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៣ ។
សុភា
Saturday 09 March 2013
The Free Press Magazine
ពីធីនេះនឹងមានការចូលរួម ជាអធិបតីពីសំណាក់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោក ស៊ែហ្ស ម៉ូស្ទូរ៉ា (Serge Mostura) ឯកអគ្គរដ្ឋទូតតែងតាំង នៃ សាធារណៈរដ្ឋបារាំង ប្រចាំ កម្ពុជា។
យោងតាមសេចកក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា វិទ្យាស្ថាន ប៉ាស្ទ័រ បានវត្តមាននៅក្នុងប្រទេសកម្ពុជា តាំងតែពីឆ្នាំ១៩៥៣ ហើយបានបិទទ្វារ ភ្លាមៗ កាលពីឆ្នាំ ១៩៧៥ នឹងផ្ដើមបេសកម្មរបស់ខ្លួនលើផ្នែកស្រាវជ្រាវ ជម្ងឺឆ្លងឡើងវិញ នាឆ្នាំ១៩៨៥ ។ បច្ចុប្បន្នវិទ្យាស្ថានមានបុគ្គលិកបំរើការចំនួន ១៦០នាក់ ក្នុងនោះមានបុគ្គលិកជនជាតិខ្មែរ ១៤០នាក់៕
