នាយក​រដ្ឋមន្ត្រី​បន្ត​អំពាវនាវ ទាក់​ទង​ជម្ងឺ​គ្រុន​ផ្ដា​សាយបក្សី

នៅ​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ ដល់​សិស្ស​វិទ្យា​ស្ថាន​ជំនាន់ថ្មី​ ឯ​វិទ្យា​ស្ថានជាតិ​អប់រំ នា​ព្រឹក​ថ្ងៃ​ទី ១១ មីនា​នេះ នាយក​រដ្ឋមន្ត្រី បាន​បន្ត​អំពាវ​នាវ ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន ចំពោះ​ជម្ងឺ​គ្រុន​ផ្ដា​សាយបក្សី ។

មាស មុន្នី
Monday 11 March 2013
The Free Press Magazine

ជា​មួយ​ គ្នា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ថ្លែង​ជា​សាធារណៈ​ផង​ដែរ ដល់​ប្រជាពលរដ្ឋ ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បញ្ហា​អគ្គីភ័យ ខណៈ​ដែល​នេះ​ជា​រដូវប្រាំង ហើយ​គ្រោះ​អគ្គីភ័យ តែងតែ​កើត​មាន​ជា​បន្តបន្ទាប់​នោះ។

គួរ​បញ្ជាក់​ថា ដោយ​ផ្ដើម​ចាប់​តាំង​ពី​ខែ មករា ដើម​ឆ្នាំ ២០១៣ រហូត​មក​ដល់​ពេល​នេះ ជម្ងឺ​គ្រុន​ផ្ដា​សាយ​បក្សី​ ឬ ( H5N1) បាន​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា អស់​៩​នាក់ ហើយ ៕

What Next?

Recent Articles