ភ្នំពេញៈ បន្ទាប់ពីកើតទុក្ខយំសោក រំជួលចិត្តក្រោយពីព្រឹត្តិការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់របស់ក្រុមតារាចម្រៀង ខេមរៈ សេរីមន្ត នៅលើកំណាត់ផ្លូវជាតិលេខ៤ បណ្តាលឲ្យមនុស្ស៧នាក់ស្លាប់នៅនឹងកន្លែងនោះនៅពេលនេះ តារាចម្រៀង ខេមរៈ សេរីមន្ត រួមទាំងនារីម្នាក់ទៀត បានដាក់ពាក្យបណ្តឹងរួចហើយ ដោយឡែកតារាកំប្លែងនាយ កុយ យាយ ណយ សំណាង មិនទាន់បានដាក់ពាក្យបណ្តឹងប្តឹងរថយន្តកុងតឺន័រក្រុមហ៊ុន SK បង្កហេតុនោះនៅឡើយ។
Tuesday, 12 March 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
គួររំឭកថា កាលពីវេលាម៉ោង៩ និង៣០នាទី យប់ថ្ងៃទី៧ មីនា ឆ្នាំ២០១៣កន្លងទៅនោះតារាចម្រៀងឈរតំណែងកំពូល ខេមរៈ សិរីមន្ត រួមជាមួយនឹងក្រុមការងារ៨នាក់(រួមមានក្មេងម្នាក់) បានធ្វើដំណើរតាមរថយន្តម៉ាក Tundra ពណ៌សពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ដើម្បីច្រៀងនៅក្នុងការប្រគំតន្ត្រីមួយហើយក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ២១១-២១២ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ គ្រោះថ្នាក់ដ៏រន្ធត់មួយនេះ បានបង្កឡើងដោយរថយន្តកុងតឺន័រក្រុមហ៊ុន SK បុកពេញទំហឹងទៅលើរថយន្តTundra របស់តារា ខេមរៈ សេរីមន្ត បណ្តាលឲ្យក្រុមការងាររបស់ពួកគេស្លាប់៤នាក់ភ្លាមៗ ក្នុងនោះមានកូនប្រុសតារាកំប្លែងល្បីនាយ កុយ និងកូនប្រុសតារាចម្រៀងអាយ៉ៃយាយ ណាង ឯចំពោះតារាចម្រៀង ខេមរៈ សេរីមន្ត រងរបួសស្រាល។
បន្ទាប់ពីធ្វើពិធីបុណ្យសពអ្នកស្លាប់ និងធ្វើពិធីសូត្រមន្តរំដោះគ្រោះនៅនឹងកន្លែងកើតហេតុដោយមានព្រះសង្ឃចំនួន១០០អង្គចូលរួមនោះ នៅពេលនេះ តារាចម្រៀង ខេមរៈ សេរីមន្ត ត្រូវបានមន្ត្រីប៉ូលិសអះអាងថា គេបានដាក់ពាក្យបណ្តឹងរួចហើយ រីឯ នាយ កុយ និងយាយ ណាង គ្រួសារជនរងគ្រោះផ្សេងទៀត ក៏គ្រោងនឹងបានដាក់ពាក្យបណ្តឹងលើរថយន្តកុងតឺន័ររបស់ក្រុមហ៊ុន SK នោះដែរ។
លោក ព្រហ្ម ពៅ នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានប្រាប់ថាក្រុមគ្រួសារជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្ទួនៗគ្នាទាំងពីរករណី កាលពីព្រលប់ថ្ងៃទី៧ មីនា និងពាក់កណ្តាលអាធ្រាត្រឆ្លងចូលថ្ងៃទី៨ មីនា នោះបានចូលខ្លួនមកដាក់ពាក្យបណ្តឹងជាបណ្តើរៗហើយ។ លោកបានបញ្ជាក់ថា គ្រួសាររបស់តារាចម្រៀង ខេមរៈ សេរីមន្ត នាយ កុយ យាយណាង និងក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ក៏បានអញ្ជើញចូលមកដាក់ពាក្យបណ្តឹងបណ្តើរហើយដែរកាលពីរសៀលថ្ងៃទី១០ ខែមីនាកន្លងទៅនេះ។
លោកបានបញ្ជាក់ប្រាប់ថា៖«ខេមរៈ សេរីមន្ត បានមកដាក់ពាក្យបណ្តឹងរួចហើយ ឪពុកគេមកដាក់ តែនាយកុយ និងយាយណាង មិនទាន់បានដាក់ទេ»។
ពាក់ព័ន្ធនឹងគ្រោះថ្នាក់នេះបងប្អូន និងឪពុក របស់តារាចម្រៀង ខេមរៈ សេរីមន្ត ក៏បានចេញមុខដើម្បីដោះស្រាយនិងដាក់បណ្តឹងដែរ។ លោក ខេមរៈ ភារុណប្រាប់ថា៖«នៅថ្ងៃនេះ(ថ្ងៃទី១០) លោកឪពុកខ្ញុំ គាត់ក៏បានទៅចូលរួមក្នុងពិធីសូត្រមន្តដែលមានលោក១០០អង្គនៅកន្លែងកើតហេតុនោះដែរ ហើយបន្ទាប់មក គាត់ក៏បានទៅដាក់ពាក្យបណ្តឹងប្តឹងភាគីបង្កគ្រោះថ្នាក់នោះហើយដែរ នៅស្នងការខេត្តព្រះសីហនុ»។
កំពុងស្ថិតនៅកន្លែងធ្វើពិធីបុណ្យសពរបស់កូនប្រុស ជី វីរៈ លោក ជួង ជី ហៅ កុយ ឲ្យដឹងថា លោក និងយាយ ណាង នឹងដាក់ពាក្យបណ្តឹងលើក្រុមហ៊ុន SK និងអ្នកបើកបរបង្កហេតុនៅក្រោយពេលលោកធ្វើពិធីបុណ្យសពកូនប្រុសរួច។
តារាកំប្លែងល្បីឈ្មោះជាច្រើនសម័យកាលរូបនេះបានបញ្ជាក់ថា៖«ខ្ញុំនឹងដាក់ពាក្យបណ្តឹងទៅលើក្រុមហ៊ុននោះ(ក្រុមហ៊ុន SK) ពិសេសអ្នកបើកឡាន នៅពេលពិធីបុណ្យធ្វើរួចរាល់ ដើម្បីឲ្យគេមកបំភ្លឺថា គ្រោះថ្នាក់នោះកើតឡើងយ៉ាងម៉េចហើយនៅពេលនេះស្ងាត់ឈឹង មិនបានឃើញតំណាងក្រុមហ៊ុននោះមកចូលរួមពិធីរំលែកទុក្ខគ្រួសារនៃសពទេ វាជារឿងមិនគួរឲ្យជឿ…»។
ធ្លាយរឿងប្រពន្ធកូន ខេមរៈ សេរីមន្ត ក៏ស្ថិតក្នុងគ្រោះថ្នាក់នោះដែរ
ការមិនព្រមចេញមុខមកបកស្រាយរបស់តារាចម្រៀង ខេមរៈ សេរីមន្ត ខណៈដែលលោកទទួលរងរបួសស្រាលបំផុតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលបានសម្លាប់ក្រុមការងាររួមដំណើរក្នុងរថយន្តតែមួយជាមួយលោកអស់៤នាក់នោះ បានបង្កជាការសង្ស័យថា តារាចម្រៀង ខេមរៈ សេរីមន្ត កំពុងគេចវេះពីការបកស្រាយ ស្របពេលដែលមានគេអះអាងថា ខេមរៈ សេរីមន្ត ភ័យខ្លាចគេដឹងពីរឿងលោកមានប្រពន្ធ និងកូន ខណៈក្នុងគ្រោះថ្នាក់ចរាចរណ៍នោះប្រពន្ធកូនលោកក៏បានរួមដំណើរជាមួយដែរ។
ប្រជាជននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលគ្រោះថ្នាក់នោះ គេបានឃើញតារាចម្រៀង ខេមរៈ សេរីមន្ត បាននាំនារីពីរនាក់ចេញពីរថយន្តគ្រោះថ្នាក់នោះ ដោយរួមមានក្មេងអាយុជាងមួយឆ្នាំម្នាក់ផងដែរដែលគេដាក់ការសង្ស័យថា នារី និងក្មេងម្នាក់នោះត្រូវជាប្រពន្ធ និងកូនរបស់តារាចម្រៀង ខេមរៈ សេរីមន្ត។
លោក ព្រហ្ម ពៅ នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានទទួលស្គាល់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍របស់តារាចម្រៀង ខេមរៈ សេរីមន្ត ពិតជាមានក្មេងម្នាក់មែន។
លោកបានមានប្រសាសន៍ថា៖«តាមរបាយការណ៍យើង នៅក្នុងគ្រោះថ្នាក់នោះ នៅក្នុងរថយន្ត ខេមរៈ សេរីមន្ត មានក្មេងតូចម្នាក់អាយុ១ឆ្នាំ៤ខែ តែក្នុងគ្រោះថ្នាក់ហ្នឹងក្មេងនោះអត់មានអីទេ ពេលយកទៅមន្ទីរពេទ្យគ្រួសារគេក៏បានយកទៅផ្ទះវិញទៅ!»។
ក្រោយពេលគ្រោះថ្នាក់បន្តិច លោក ខេមរៈ ភារុណ បងប្រុសបង្កើតរបស់តារាចម្រៀង ខេមរៈ សេរីមន្ត បានឲ្យដឹងថា ប្អូនប្រុសរបស់លោករងរបួសបន្តិចបន្តួចមិនស្មើនឹងដួលកង់ផង តែសេរីមន្ត មានបញ្ហាសតិអារម្មណ៍ធ្ងន់ធ្ងរបន្តិច។ ប៉ុន្តែគេបានដំណឹងថា តារាចម្រៀង ខេមរៈ សេរីមន្ត បានទៅចូលរួមក្នុងពិធីបុណ្យសពកូនប្រុសរបស់យាយ ណាង ដូច្នេះគេបានសន្និដ្ឋានថា ខេមរៈ សេរីមន្ត មិនមានបញ្ហាអ្វីនោះឡើយ ហើយការគេចមិនព្រមបង្ហាញមុខ ព្រោះតែតារាចម្រៀងរូបនេះខ្លាចគេដឹងដំណឹងលោកមានកូននិងប្រពន្ធ ដែលនៅក្នុងគ្រោះថ្នាក់ដ៏រន្ធត់នោះកូន ប្រពន្ធលោកក៏បានរួមដំណើរដែរ។
តារាចម្រៀង ខេមរៈ សេរីមន្ត មិនអាចទាក់ទងសុំការបំភ្លឺបានទេ កាលពីម្សិលមិញដោយសារទូរស័ព្ទរបស់លោកបានបិទ។ រីឯលោក ខេមរៈ ភារុណ ដែលជាអ្នកនាំពាក្យ និងជាបងប្រុសក៏មិនអាចសុំការបំភ្លឺបានដែរ ព្រោះទូរស័ព្ទមិនអាចទទួលការហៅចូលបាន។
គេបានដឹងថា ខេមរៈ សេរីមន្ត បាននាំយកថវិកាផ្ទាល់ខ្លួនរបស់លោកចំនួន៥៤០ដុល្លារទៅចូលបុណ្យសពកូនប្រុសយាយ ណាង ហើយលោកថែមទាំងរៀបរាប់ពីដំណើររឿងនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះទៀតផង។
នៅពេលនោះ លោក សេរីមន្ត បានប្រាប់គ្រួសារយាយ ណាង ថា នៅមុនពេលគ្រោះថ្នាក់ចរាចរណ៍នោះ អ្នកនៅក្នុងរថយន្តនោះអ្នកខ្លះគេងលក់ អ្នកខ្លះទៀតពាក់កាសស្តាប់ចម្រៀង ហើយនៅពេលរថយន្តកុងតឺន័រនោះបើកសំដៅមករថយន្តលោកបានឃើញមុនគេ ហើយបានស្រែកឲ្យអ្នកក្នុងរថយន្តក្រាបចុះ ហើយលោកក៏ឱនចុះដែរ ទើបរួចជីវិត។
គ្រួសារនៃសពរបស់យាយ ណាង បានបន្តថា សេរីមន្ត បានប្រាប់ថា ពេលនោះលោកបានសន្លប់មួយសន្ទុះក៏ដឹងខ្លួនវិញ ហើយក៏បានប្រមូលរបស់មានតម្លៃមួយចំនួនហើយក៏នាំគ្នាដើរចុះទៅផ្ទះរបស់អ្នកភូមិសុំឲ្យគេជួយ។
លោក ឡាយ សុកចំរើន នាយកគ្រប់គ្រងផលិតកម្មសាន់ដេ បានបញ្ជាក់ថា លោកមិនបានដឹងពីស្ថានភាព សេរីមន្ត ច្បាស់ទេ តែពេលស្ថានភាពលោក ខេមរៈ សេរីមន្ត ស្រួលបួល ហើយគាត់អាចនិយាយបាននោះលោកនឹងរៀបចំសន្និសីទសារព័ត៌មានមួយដើម្បីឲ្យដឹងជាសាធារណៈអំពីគ្រោះថ្នាក់នេះ៕


សូមផ្តាំទៅអាCheath & JML ផងថា សូមបញ្ឈប់អំពើទុច្ចរិតរបស់ខ្លួនជាបន្ទាន់ បើមិនដូច្នេះទេ អាពូជឆ្កែយួនបង្កាត់ទាំង២ក្បាលឯង
នឹងមានវាសនាដូច អ្នកគ្រោះថ្នាក់ចរាចរ ខាងលើមិនខានឡើយ។ មាត់អញសុី អំបិល សុីប្រហុក វើុយ!! ងាកមកធ្វើអំពើល្អជាបន្ទាន់ បើមិន
ចង់អោយប្រពន្ធហ្អែងមានប្តីថ្មី។ ដោយបំណងល្អពីអញ។
Hello all gentlemans before you say you have to curse by yourselves .
all of you have to learn and follow the words : ” United we stand , Divided we fall ” .
No one love you more than your own nation, you have to think of about it.
Hello all gentlemans before you say you have to curse by yourselves .
all of you have to learn and follow the words : ” United we stand , Divided we fall ” .
No foreign nation love you more than your own nation, you have to think of about it.