បារាំង ផ្ដល់ជំនួយ ៤៤,២លានដុល្លារ ដល់កម្ពុជា

ក្នុងពិធី​ចុះហត្ថលេខា ​លើ​ពិធីសារ និង​អនុសញ្ញា ស្ដីពីការផ្ដល់​ ហិរញ្ញប្បទាន ដល់ ​ព្រះរាជាណាចក្រ ​កម្ពុជា ពីសំណាក់ ​ប្រទេសបារំាង ដែល​​មាន ទឹកប្រាក់ ​សរុប ​ប្រហែល៤៤,២​ដុល្លារ អាមេរិក នៅឯ​ទីស្តីការ ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រព្រឹត្ត ទៅនាម៉ោង ៤ និង ៣០ នាទី ​រសៀលថ្ងៃទី​១១ មីនា ២០១៣ ម្សិលមិញនេះ សម្រាប់ការ អភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម ។

សារា
Tuesday 12 March 2013
The Free Press Magazine

យោងតាមសេចក្តី ​ប្រកាសព័ត៌មាន របស់​ស្ថានទូត បារាំង ប្រចាំ​កម្ពុជា បានបញ្ជាក់ ដែរ​ថា ពិធីចុះ ហត្ថលេខានោះ នឹង​ធ្វើឡើង ក្រោម​អធិបតី​ភាព របស់​លោក ដូវ ហ្សេរ៉ា (Dov Zerah) អគ្គនាយក ​ទីភ្នាក់ងារ ​អភិវឌ្ឍន៍​បារាំង AFD និងលោក ឧបនា​យក រដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង ​ហិរញ្ញវត្ថុ ។

សេចក្តីប្រកាស​ ព័ត៌មានដដែល ​បានបន្តថា ជំនួយបារាំង ប្រមាណ​ ៤៤,២ លានដុល្លារ នេះ នឹងត្រូវ​ប្រើប្រាស់ ដើម្បីគាំទ្រ​ គំរោងនានា នៅក្នុង​វិស័យ ​អភិវឌ្ឍន៍ ធារា​សាស្ដ្រ-កសិកម្ម ការទទួលបាន ​ទឹកស្អាត នៅរាជធានី​ភ្នំពេញ និងការប្រយុទ្ធ ប្រឆាំង​នឹង ជំងឺឆ្លងថ្មីៗ ដែល​កើត មាន​នៅ អាស៊ី​អាគ្នេយ៍ ។

សេចក្តីប្រកាសបានឲ្យដឹងផងដែរថា ជំនួយរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង សំរាប់ប្រទេសកម្ពុជា មានការកើនឡើង ៥០ ភាគរយ ហើយនៅឆ្នាំនេះប្រទេសបារាំង នឹងអាចក្លាយជាប្រទេសធំទី២ បន្ទាប់ពីប្រទេសជប៉ុនក្នុងចំណោមប្រទេសផ្ដល់ជំនួយជាលក្ខណៈ​ទ្វេភាគីដល់កម្ពុជា នៅក្នុងក្របខ័ណ្ឌអង្គការសហប្រតិបត្ដិការ និងអភិវឌ្ឍសេដ្ឋកិច្ច (OECD) ។ ម្យ៉ាងវិញទៀត ឆ្លុះបញ្ចាំង​ឱ្យឃើញ​អំពី​លក្ខណៈពិសេស នៃ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង ដែល​មាន​សេវា​ហិរញ្ញប្បទាន​ទូលំទូលាយ សម្រាប់​ជួយ​គាំទ្រ​ស្ថាប័ន​នានា ដោយផ្តោតលើ វិស័យកសិកម្ម កសិឧស្សហ៍កម្ម ប្រព័ន្ធធារាសាស្រ្ត ទឹកស្អាត អគ្គិសនី មីក្រូហិរញ្ញវត្ថុ និងវគ្គ បណ្តុះបណ្តាលខ្លី ក្នុងវិស័យទេសចរណ៍ និងវិស័យកាត់ដេរ៕

What Next?

Recent Articles

5 Responses to "បារាំង ផ្ដល់ជំនួយ ៤៤,២លានដុល្លារ ដល់កម្ពុជា"

  1. មន្ត្រី​អង្គការសហប្រជាជាតិ​ទាមទារ​ឲ្យ​ធនាគារពិភពលោក​ភ្ជាប់​ការគោរព​សិទ្ធិមនុស្ស​ទៅនឹង​គម្រោង​ជំនួយ ឬ​ការអភិវឌ្ឍ​នៅ​កម្ពុជា​
    មន្ត្រី​អង្គការសហប្រជាជាតិ​ទាមទារ​ឲ្យ​ធនាគារពិភពលោក​ភ្ជាប់​ការគោរព​សិទ្ធិមនុស្ស​ទៅនឹង​គម្រោង​ជំនួយ ឬ​ការអភិវឌ្ឍ​នៅ​កម្ពុជាក្នុង​របាយការណ៍​ដ៏​សំខាន់​មួយ​ដាក់ជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ​ប្រចាំ​ក្រុង​ហ្សឺ​ណែវ កាលពី​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៣ នេះ លោកស្រី រ៉ា​ហ្គែ​ល រ៉ូ​ល​និ​ច ជា​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិ​ផ្នែក​លំនៅដ្ឋាន បាន​ស្តីបន្ទោស ត្រង់ៗ​ទៅលើ​កម្មវិធី​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​របស់​ធនាគា​រ​ពិភពលោក​ដែល​បាន​អនុវត្តន៍​នៅក្នុង​ប្រទេស​កម្ពុជា ថា​ជា​ការងារ​ប្រកបដោយ​ភាពបរាជ័យ ហើយ​មន្ត្រី​អង្គការសហប្រជាជាតិ បានដាក់​ចេញ​ជា​អនុសាសន៍​ជំរុញ​ឲ្យ​ធនាគារពិភពលោក យក​កម្មវិធី​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី យកទៅ​បញ្ចូល​ក្នុង​បញ្ហា​សិទ្ធិមនុស្ស ដោយ​ចាត់ទុកថា វា​ជា​ចំណុច​អាទិភាព នៅក្នុង​កម្មវិធី​ដីធ្លី ហើយ​បញ្ហា​នេះ​កំពុង​ក្លាយជា​ទណ្ឌកម្ម​ថ្មី​មួយទៀត ទៅលើ​ការដឹកនាំ​ដោយ​ខ្វះ​ភាព​ទទួលខុសត្រូវ និង​ខ្វះ​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

    ​លោកស្រី រ៉ា​ហ្គែ​ល រ៉ូ​និ​ច បានបញ្ជាក់​ក្នុង​របាយការណ៍​ថា ធនាគារពិភពលោក ដែល​មិនអាច​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​របស់​អ្នកភូមិ​បឹងកក់​គួរតែមាន​ការជំរុញ​ថែមទៀត សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ឲ្យ​បានល្អ​ប្រសើរឡើង​ហើយ​ក្នុង​របាយការណ៍​ស៊ើបអង្កេត​ផ្ទៃក្នុង​ដែល​ទើប តែ​បញ្ចប់​កាលពី​ឆ្នាំ​២០១០ បាន​បញ្ជាក់ថា គម្រោង​ផ្តល់​ប័ណ្ណ​កម្ម សិទ្ធិ​ដីធ្លី​របស់​ធនាគារពិភពលោក ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ ២៤,៣​លាន​ដុល្លារ​អាមេរិក នៅក្នុង​ប្រទេស​កម្ពុជា បានទទួល​បរាជ័យ ដោយសារតែ​ពលរដ្ឋ​ជាង​៣​ពាន់​គ្រួសារ​នៅ​តំបន់​បឹងកក់ ត្រូវបាន​រដ្ឋាភិបាល​ប​ណ្តេ​ញ​ចេញ​ដោយ​ខុសច្បាប់ គ្មាន​សំណង​ត្រឹមត្រូវ​បន្ទាប់ពី​ពួកគេ ត្រូវបាន​បដិសេធ​មិន​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ពី​សំណាក់​អាជ្ញា ធរ​អ្នកកាន់អំណាច បើទោះបីជា​គម្រោង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​នេះ ត្រូវបាន​អនុវត្តន៍​ដោយ​ធនាគារពិភពលោក ដែល​ចំណាយ​ប្រាក់​ច្រើនសន្ធឹក​សន្ធាប់​ក៏ដោយ​។ បញ្ហា​ជម្លោះដីធ្លី​នៅក្នុង​ប្រទេស​កម្ពុជា កាន់តែ​រីក​រាលដាល​ខ្លាំង​ឡើង ហើយ​មាន​ស្ថានភាព​អាក្រក់​ជាង​មុន ដោយសារតែ​ក្រុម​អ្នកកាន់អំណាច​នៅ​ស្រុក​ខ្មែរ មិនបាន​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​នេះ ឲ្យ​បានល្អ​ប្រសើរ​នោះទេ ដែល​ភាគច្រើន បញ្ហា​ជម្លោះដីធ្លី​កើតឡើង​ដោយសារ​ពលរដ្ឋ​ក្រីក្រ​មិនមាន​ប្រាក់​សម្រាប់ធ្វើ​ប័ណ្ណកម្មសិទ្ធិ ហើយ​ក្រោយមក​ធនាគារពិភពលោក បាន​ធានារ៉ាប់រង​ចំពោះ​ការចំណាយ​លើ​គម្រោង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ​ទូទៅ ប៉ុន្តែ​ការអនុវត្ត​គម្រោង​នេះ​មាន​ភាពចម្រូងចម្រាស​និង​ស្មុគស្មាញ ដោយសារតែ​អ្នកកាន់អំណាច​នៅ​ស្រុក​ខ្មែរ មិនមាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​កិច្ចសហការ​ជាមួយ​ធនាគារពិភពលោក​។​

    ​ការលើកឡើង​របស់លោក​ស្រី រ៉ា​ហ្គែ​ល រ៉ូ​និ​ច ក្នុង​របាយការណ៍​ពិសេស​ដាក់ជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បានបង្ហាញ​យ៉ាងច្បាស់​ថា បញ្ហា​ជម្លោះដីធ្លី​នៅក្នុង​ប្រទេស​កម្ពុជា ផ្តើមចេញពី​កង្វះ​ការទទួលខុសត្រូវ និង​គ្មាន​ឆន្ទៈ​ពិតប្រាកដ ក្នុងការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ពី​សំណាក់​អាជ្ញាធរ​កាន់អំណាច ដែល​ធ្វើ​ឲ្យ​បញ្ហា​ជម្លោះដីធ្លី​កាន់តែ​រីក​រាលដាល​ខ្លាំង​ឡើង ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ជាក់ស្តែង​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់ ត្រូវបាន​អាជ្ញាធរ​ឯកភាព​ឲ្យ​អនុវត្តន៍​គម្រោង​វាស់វែង​ដីធ្លី ដើម្បី​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ ប៉ុន្តែ​ទីបំផុត ប័ណ្ណកម្មសិទ្ធិ​ដែល​ធ្វើ​រួចហើយនោះ មិនបាន​យកទៅ​បែង​ចែកជូន​ពលរដ្ឋ​នោះទេ​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា មាន​គម្រោង​ផ្តល់​ដី​តំបន់​បឹងកក់ ឲ្យ​ទៅ​ក្រុមហ៊ុន ស៊ូ​កា គូ​អី​ុ​ន ធ្វើការ​អភិវឌ្ឍន៍ បើទោះបីជា​គម្រោង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​នៅ​តំបន់​បឹងកក់​នេះ ធ្វើឡើង​ដោយ​ប្រាក់​ជំ នួ​យ​របស់​ធនាគារពិភពលោក​ក៏ដោយ​។ រដ្ឋាភិបាល​កម្ពុជា បានបង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ក្រអឺតក្រទម​នៅពេល​មាន​សម្ពាធ ឬ​លក្ខខណ្ឌ​តឹងតែង​ពី​ធនាគារពិភពលោក​គឺ លោក ហ៊ុន សែន បានប្រកាស​ជា​ឯកតោភាគី ក្នុងការ​បញ្ចប់​កិច្ចសហការ​ឬ​ឈប់​អនុវត្តន៍​គម្រោង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជាមួយ​ធនាគារពិភពលោក ដែល​បញ្ហា​នេះ​កាន់តែ​ធ្វើ ឲ្យ​ពលរដ្ឋ​ក្រីក្រ​គ្មាន​ឱកាស​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​ងាយ​បង្ក​ឲ្យ​មាន​បញ្ហា​ជម្លោះ​ក៏ដូចជា​ការបណ្តេញចេញ​ដោយ​បង្ខំ​។​

    ​បញ្ហា​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​នេះ​ផងដែរ ធនាគារពិភពលោក​ធ្លាប់​បានដាក់​លិខិតផ្លូវការ​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា ចំនួន​៣​លើក​រួចមកហើយ ក្នុងការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ជម្លោះ​ជាមួយ​អ្នកភូមិ​បឹងកក់ ហើយ​ពេល​មួយ​នោះ​លោក ហ៊ុន សែន បាន​បន្ទន់ឥរិយាបថ ដោយបាន​កាត់​ដី​ប្រមាណ​១២​ហិកតា ពី​គម្រោង​អភិវឌ្ឍន៍​សម្រាប់​ចែកជូន​អ្នកភូមិ​បឹងកក់ ដែល​សេសសល់​ពី​ការបណ្តេញចេញ ហើយ​ក្រោយមក​អ្នកភូមិ​បឹងកក់​នៅតែ​មិនអាច​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដដែល បើទោះបីជា​លោក ហ៊ុន សែន បានចេញ​សេចក្តីប្រកាស​ផ្លូវការ​និង​បានដាក់​ពង្រាយ​ក្រុមនិស្សិត​ស្ម័គ្រចិត្ត​ឲ្យ​ចុះ​វាស់វែង​ដីធ្លី ចែកជូន​ពលរដ្ឋ​និង​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​តាម​នយោបាយ ប្រជាភិថុតិ​ក៏ដោយ ក៏​អ្នកភូមិ​បឹងកក់​នៅតែ​គ្មាន​ឱកាស​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដដែល​។ ធនាគារពិភពលោក​ដែលជា​ម្ចាស់ជំនួយ និង ជា​ម្ចាស់​កម្ចី​ដ៏​សំខាន់​សម្រាប់​រដ្ឋា​ភិ បាល​កម្ពុជា​បាន​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់ ពី​គោលជំហរ​របស់​រដ្ឋាភិបាល​ក្នុងការ​អនុវត្ត​គោលនយោបាយ​កែទម្រង់​ដីធ្លី ប៉ុន្តែ​វា​មាន​សភាព​យឺតយ៉ាវ​ដោយសារតែ​ភាគី​រដ្ឋាភិបាល​មិនសូវមាន​កិច្ច​សហប្រតិបត្តិ ការល្អ ឬ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​លក្ខ ខណ្ឌ​របស់​ធនាគារពិភពលោក​។​

    ​ដើម្បី​ជាការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ធនាគារពិភពលោក​ក៏បាន​ប្រកាស​ព្យួរ​គម្រោង​ប្រាក់​ជំនួយ​រាប់រយ​លាន​ដុល្លារ​អាមេរិក ជា​លក្ខខណ្ឌ​ទាមទារ​ឲ្យ​អ្នកកាន់អំណាច​នៅ​ស្រុក​ខ្មែរ​យកចិត្ត​ទុក​ដា​ក់ឡើ​ង​វិញ អំពី​ការកែទម្រង់​បញ្ហាដីធ្លី ដែល​ក្នុង​នោះបាន​សំដៅ​ទៅលើ​ការដោះស្រាយ​ជម្លោះដីធ្លី ឲ្យ​មាន​យុត្តិធម៌​សំដៅ​ការពារ​សិទ្ធិ​និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ពលរដ្ឋ​ក្រីក្រ​ទន់ខ្សោយ​តាមរយៈ​ការបញ្ឈប់​អំពើ​រំលោភ​ដីធ្លី​ការបណ្តេញចេញ​ដោយ​បង្ខំ​ក្រោមលេស អភិវឌ្ឍន៍ ឬ​ការផ្តល់​ដី​សម្បទាន​ឲ្យ ទៅ​ក្រុមហ៊ុន​ឯកជន​។ លោក ហ៊ុន សែន មិនបាន​យកចិត្តទុកដាក់​ចំ ពោះ​លក្ខខណ្ឌ​របស់​ធនាគារ​ពិភពលោក​នោះទេ គឺ​សុខចិត្ត​ខាតបង់​ប្រាក់​រាប់រយ​លាន​ដុល្លារ​អាមេរិក ដែលជា​គម្រោង​អភិវឌ្ឍន៍​បានមកពី​ធនាគារពិភពលោក ធ្វើ​ឲ្យ​ខាតបង់​ផលប្រយោជន៍​ជាតិ​ធំ​សម្បើម ហើយ​បើ​ពិនិត្យ​លើ​ការទាមទារ​របស់ លោកស្រី រ៉ា​ហ្គែ​ល រ៉ូ​ល​និ​ច គឺ​ធនាគារពិភពលោក ត្រូវ​ភ្ជាប់​គម្រោង ឬ​ប្រាក់​ជំនួយ​របស់ខ្លួន​ទៅនឹង​បញ្ហា សិទ្ធិមនុស្ស​ជា​អាទិភាព ដើម្បី​កុំ​ឲ្យ​គម្រោង​ដទៃទៀត​ត្រូវ​បរាជ័យ​យ៉ាង​អាម៉ាស់មុខ​ដូច​គម្រោង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដែល​រង​ការរិះគន់

  2. cheath says:

    ខណៈដែលរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា បានអនុវត្ដយ៉ាងខ្ជាប់ខ្ជួននូវគោល ការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស សំដៅពង្រឹងនីតិរដ្ឋនៅកម្ពុជានោះ មេបក្ស ប្រឆាំងជ្រុលនិយម សម រង្ស៊ី បែរជាអំពាវនាវទៅកាន់បណ្ដាមេដឹកនាំ ពិភពលោកឱ្យជួយពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ជាពិសេស ស្នើឱ្យពួក គេចូលរួមចាប់អារម្មណ៍ជុំវិញការបោះឆ្នោតឆ្នាំ ២០១២-២០១៣ និងទាមទារឱ្យ បញ្ចៀសនូវអំពើទាំងឡាយណា ដែលអាចធ្វើឱ្យអន្ដរាយដល់លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ តើប្រទេសកម្ពុជាពិតជាគ្មានលទ្ធិប្រជាធិបតេយ្យដូចដែល សម រង្ស៊ីបានស្រែកប្រាប់ដល់ពិភពលោកមែនឬ? តើការបោះឆ្នោតកន្លងមក ដែល គណបក្សប្រជាជនទទួលបានសំឡេងឈ្នះច្រើនលើសលប់និងត្រៀមលក្ខណៈសម្រាប់ បោះឆ្នោតជាតិឆ្នាំ២០១៣ខាងមុខ ពិតជាធ្វើឱ្យអន្ដរាយដល់លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាមែនឬ?
    សម រង្ស៊ី ដឹងច្បាស់ណាស់ថា បន្ទាប់ពីបោះឆ្នោតឆ្នាំ១៩៩៣មក ប្រទេសកម្ពុជាបានអនុម័តនូវច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលប្រកាន់យកនូវការ ដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ។ ប៉ុន្ដែមេបក្សប្រឆាំងរូបនេះ តែងតែបដិសេធមិនទទួលយកនូវការពិត អស់ទាំងនេះទេ ផ្ទុយទៅវិញថែមទាំងបានដើរញុះញង់ បំផុសបំផុលចលនាប្រឆាំង នៅក្រៅប្រទេសដើម្បីបម្រើយុទ្ធនាការសម្អុយកិត្យានុភាពរបស់រាជរដ្ឋាភិបាល ដោយពុំផ្អែកលើសច្ចភាពសោះឡើយ។
    ក្នុងដំណើរការបោះឆ្នោតនាពេលកន្លងមក ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានបង្ហាញយ៉ាងជាក់ច្បាស់ ពីការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ ដែលជា ម្ចាស់នៃជោគវាសនារបស់ប្រទេសជាតិ ។ ក្នុងនោះគេសង្កេតឃើញថា អ្នកបោះ ឆ្នោតនៅកម្ពុជា ប្រហែលជាង៩លាននាក់ស្មើនឹង៨០ភាគរយទៅ៩០ភាគរយបាន ទៅបោះឆ្នោត ដែលក្នុងនោះមានការបោះឆ្នោតសំខាន់២គឺ ប្រជាធិបតេយ្យ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
    ដោយផ្អែកលើការបោះឆ្នោតប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្ដិធម៌ បង្កើតបានជារដ្ឋាភិបាលប្រជាធិតេយ្យមួយស្របច្បាប់ ក្រោមដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា៤អាណត្ដិកន្លងមកហើយ ជាពិសេសក្នុងអាណត្ដិទី៤នេះ គណបក្សប្រជាជនឈ្នះភ្លូកទឹកភ្លូកដីរហូតដល់៩០អាសនៈ លើ១២៣អាសនៈ។ សកម្មភាពនិងលទ្ធផលទាំងនេះ បានបង្ហាញរួចជាស្រេចទៅហើយថា ប្រជាពល រដ្ឋកម្ពុជាស្គាល់អំពីតម្លៃសច្ចភាព ហើយចង់ចូលរួមក្នុងដំណើរការនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។
    ដូច្នេះ សម រង្ស៊ី គួរបើកភ្នែកធំៗ ហើយសម្លឹងមើលឱ្យច្បាស់ថា គណ បក្សប្រជាជនកម្ពុជាបាននិងកំពុងប្រកាន់យកដំណើរការដឹកនាំបែបប្រជាធិប តេយ្យ ក្នុងការដឹកនាំជាតិ ក៏ដូចជាក្នុងបក្ស។ ជាក់ស្ដែងកាលបោះឆ្នោតឃុំ-សង្កាត់គណបក្សប្រជាជនកម្ពុជា បាន បោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនក្នុងគណបក្សប្រជាជនកម្ពុជា ដើម្បីឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមានប្រជាប្រិយភាពជាង គេដើម្បីដាក់ចូលក្នុងបញ្ជីបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់សម្រាប់អាណត្ដិទី៣។
    ចាប់តាំងពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥៤ មកដល់ពេលបច្ចុប្បន្ន គណបក្ស ប្រជាជនកម្ពុជាមានគោលនយោបាយដឹកនាំច្បាស់លាស់ ដែលអនុម័តដោយ មហាសន្និបាតគណបក្ស មិនមែនចេះតែនឹកឃើញថាៗនោះទេ។ ការសម្រេច ជោគជ័យក្នុងការបង្រួបបង្រួមជាតិ កសាងសន្ដិភាព និងអភិវឌ្ឍន៍ជាតិ បានធ្វើឱ្យ គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រពីប្រជាពលរដ្ឋដោយភាពជឿជាក់។
    ដោយឡែក គណបក្សប្រឆាំងនៅកម្ពុជាវិញ មេបក្សគឺជាអ្នកជ្រើសតាំង បេក្ខជនសម្រាប់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវ ការដឹកនាំមួយ មានភាពផ្ដាច់ការក្នុងបក្សរបស់ខ្លួន ប្រើគំនិតអត្ដនោម័តនិយម គ្រួសារនិងបក្ខពួកមួយក្ដាប់តូច គឺមិនធ្វើឡើងតាមការសំរេចដោយយកពហុ មតិម្ដងណាឡើយ។ ទង្វើរបៀបនេះ តើបក្សប្រឆាំងអាចអួតអាងឬតាំងខ្លួនថាជា អ្នកប្រជាធិបតេយ្យបានដែរឬទេ? សម្រាប់ការដឹកនាំបក្សឬការដឹកនាំជាតិ ខណៈពេលដែលបេក្ខជនដែលត្រូវឈរឈ្មោះឱ្យប្រជាជនបោះឆ្នោតត្រូវបានចាត់ តាំងដោយមេបក្សយ៉ាងដូច្នេះ? នេះឬប្រជាធិបតេយ្យបែប សម រង្ស៊ី?
    ដូចនេះ សកម្មភាពទាំងអស់របស់មេដឹកនាំគណបក្សប្រឆាំងត្រូវបានអ្នក តាមដានស្ថានការណ៍នយោបាយជាតិនិងអន្ដរជាតិ មើលឃើញយ៉ាងច្បាស់ថា គណ បក្សប្រឆាំងគ្រាន់តែយកពាក្យប្រជាធិបតេយ្យមកដាក់លើបបូរមាត់គ្របដណ្ដប់ លើខ្លួន និងបាននាំគ្នាស្រែកទាំងបំផ្លើសថា សង្គមខ្មែរគ្មានប្រជាធិបតេយ្យ សព្វថ្ងៃសង្គមខ្មែរអយុត្ដិធម៌ រំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរនិងចោទប្រកាន់យ៉ាង នេះ យ៉ាងនោះ ជាដើម ។ ជាសច្ចភាព សមិទ្ធផលជាច្រើន បានបង្ហាញពីទង្វើ និង សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលនូវអំពើល្អ របស់មេដឹកនាំគឺបានបង្ហាញពីប្រសិទ្ធភាពនៃការដឹកនាំការលះបង់ចូលរួមវិភាគ ទាន ទាំងកម្លាំងកាយចិត្ដ បញ្ញាស្មារតី ឆន្ទៈប្ដូរផ្ដាច់ និងជាពិសេសការយកអាយុ ជីវិតជាដើមទុន ដើម្បីដណ្ដើមបានភាពសុខសាន្ដជូនជាតិ។
    ភាពយុត្ដិធម៌ ត្រូវបានផ្ដល់ជូនថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី តាមរយៈការ គាំទ្រនិងចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់គ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ នយោបាយ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗអាណត្ដិបន្ដ ដើម្បីចូលរួម ពង្រឹងលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។ នៅកម្ពុជាពិតជា មានលទ្ធិប្រជាធិបតេយ្យ មានសិទ្ធិសេរីភាពពេញលេញមានការបោះឆ្នោតដោយ សេរី ត្រឹមត្រូវ និងយុត្ដិធម៌ ហើយការបោះឆ្នោតពិត ជាបានចូលរួមពីគណបក្ស នយោបាយជាច្រើនប្រកួតប្រជែងគ្នា ក្នុងគន្លងវិថីប្រជាធិបតេយ្យ ។
    ដូច្នេះ ស្ថានការណ៍នយោបាយនៅកម្ពុជាមិនអាក្រក់ដូចការមួលបង្កាច់របស់ លោកសម រង្ស៊ី ដែលកំពុងតែដើរបោកប្រាស់សហគមន៍អន្ដរជាតិនៅឯក្រៅ ប្រទេសនោះឡើយ ហើយសហគមន៍អន្ដរជាតិឬប្រទេសម្ចាស់ជំនួយ ពួកគេពិតជា មានគំនិតប្រកបដោយសុភវិនិច្ឆ័យអំពីតម្លៃនៃការខិតខំប្រឹងប្រែងរបស់រដ្ឋា ភិបាលកម្ពុជា ដោយមិនជឿតាមការភូតភរ របស់មេបក្សប្រឆាំងដូច សម រង្ស៊ី នោះឡើយ ៕

  3. ប៉ុណ្ណឹង មិណសម និង ជំងឺចិត្ត ដែល បារាំង ដាក់អាណាគមន៏ ត្រួតត្រាស្រុកខ្មែរ ។ តែគេថា បារាំង នៅតែ ល្អ ព្រោះ គេជាប្រទេស អ្នកមាន និង មានខ្មែរ ទៅរស់នៅច្រើន តែ បើ យ៉ូន ផ្តល់ជំនួយ ច្រើន ដូច្នេះ មើល គណៈបក្សប្រឆាំង ស្រេក ថា ទិញទឹកដីខ្មែរ ធ្វើសង្គ្រាម ត្រជាក់ ទិញទឹក ចិត្ត អាយ៉ង ។ ពិបាកណាស់ ចិត្ត មនុស្ស ដណ្តើម អំណាចគ្នា ។

    អ្នកក្រុម ខ្លួន ថាល្អ អ្នក បក្សគេ ថាអាក្រក់ ព្រោះ នេះជា ទឹកចិត្ត កូនខ្មែរ ពូកែកាប់ចាក់ ពូកែធ្វើចំបាំង ។ សមាយ មុន ធ្វើសង្គ្រាម ដោយ កាំបិត អាវុធ តែ សម័យនេះ កាប់ចាក់ ធ្វើសង្រ្គាម តាមពាក្យសំដី តាម ម៉ែល ។

  4. អាcheathម៉ែហែងឈប់លក់ខ្លួននៅ?

  5. Stop donate to billionaire!