យ៉ាងហោចណាស់មានប្រជាពលរដ្ឋខ្មែរពីរនាក់ទៀតហើយត្រូវបានទាហ៊ានថៃបាញ់សម្លាប់នៅពេលឆ្លងដែនទៅកាប់ឈើក្រញូងក្នុងទឹងដីថៃនៃខេត្តសុរិន្ទ្រ ដែលជាប់ព្រំប្រទល់នឹងខេត្តឧត្តរមានជ័យ។
ប្ញទ្ធិពល
Tuesday 12 March 2013 – 11:28 am
The Free Press Magazine
ជនរងគ្រោះត្រូវបានគេស្គាល់ថាជាបងប្អូនបង្កើតនឹងគ្នាមានឈ្មោះ ឈាវ ឈាង ភេទប្រុសអាយុ៤០ឆ្នាំ និង ឈាវ តូច ភេទប្រុសអាយុ២៥ឆ្នាំ មានស្រុកកំណើត នៅភូមិ ត្រពាំងគុយ ឃុំរបៀក ស្រុក ឈូកខេត្តកំពត ។ ពួកគេត្រូវបានបាញ់សម្លាប់កាលពីវេលាម៉ោង១១យប់ថ្ងៃទី១១ ខែ មីនា ។
ហេតុការណ៏នេះបានកើតឡើងខណៈកាលពីចុងសប្ដាហ៏កន្លងទៅ នាយករដ្ឋមន្ត្រី ហ៊ុនសែនបានចេញបទបញ្ជាតឹងរឹង ឲ្យមានការទប់ស្កាត់ការកាប់ ស្តុកទុក ចរាចរណ៏ និង ជួញដូរប្រភេទឈើ ក្រញូង ៕
