មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​អំពាវនាវ​ជា​ថ្មី​ឲ្យ​ដោះលែង​លោក ម៉ម សូណង់ដូ

សាលា​ឧទ្ធរណ៍​គ្រោង​នឹង​ប្រកាស​សាល​ដីកា​លើ​សំណុំ​រឿង​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ នៅ​ថ្ងៃ​ទី១៤ ខែ​មីនា ខាង​មុខ។ មន្ត្រី​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ឃ្លាំ​មើល​សវនាការ​សំណុំ​រឿង​នេះ​នៅ​សាលា​ឧទ្ធរណ៍ បាន​លើក​ឡើង​ពី​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​នៃ​សវនាការ​សាលា​ឧទ្ធរណ៍ និង​នៅ​តែ​អះអាង​ថា ពុំ​មាន​ភស្តុតាង​បញ្ជាក់​ថា លោក ម៉ម សូណង់ដូ មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

ដោយ សុ ជីវី
2013-03-12
RFA


ស្តាប់សំឡេង ថតសំឡេង

ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ ពេល​នាំ​មក​កាន់​​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៦ មីនា ឆ្នាំ​២០១៣។ RFA/Sochivy

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អំពាវនាវ​ជា​ថ្មី​ទៀត​ឲ្យ​ដោះ​លែង​លោក ម៉ម សូណង់ដូ ជា​បន្ទាន់ ដោយ​សំអាង​ថា ពុំ​មាន​ភស្តុតាង​ណា​មួយ​ដែល​អាច​ភ្ជាប់​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​រូប​នេះ ទៅ​នឹង​ព្រឹត្តិការណ៍​នៅ​ភូមិ​ប្រម៉ា ខេត្ត​ក្រចេះ ឡើយ។

សេចក្ដី​អំពាវនាវ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ធ្វើ​ឡើង​តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​ដែល​ចេញ​នៅ​ថ្ងៃ​ទី១២ ខែ​មីនា គឺ​២​ថ្ងៃ​នៅ​មុន​ពេល​សាលា​ឧទ្ធរណ៍​គ្រោង​ប្រកាស​សាល​ដីកា​លើ​នាយក​វិទ្យុ​សំបុក​ឃ្មុំ​រូប​នេះ។

សេចក្តី​ថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ស្តី​ពី​ការ​អង្កេត​ដំណើរ​ការ​សវនាការ​រយៈពេល​ពីរ​ថ្ងៃ​នៅ​សាលា​ឧទ្ធរណ៍ លើ​លោក ម៉ម សូណង់ដូ បាន​លើក​ឡើង​ថា ព្រះរាជ​អាជ្ញា​ទម្លាក់​បទ​ចោទ​ជា​ប្រភេទ​បទល្មើស​ឧក្រិដ្ឋ ដោយ​ប្ដូរ​មក​ជា​បទ​ចោទ​ថ្នាក់​មជ្ឈិម​វិញ គឺ​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​រឿង​ក្ដី​នេះ។ ប៉ុន្តែ ការ​ចោទ​ប្រកាន់​ពី​បទល្មើស​ថ្មី​លើ​លោក ម៉ម សូណង់ដូ គឺ​ពុំ​ត្រឹមត្រូវ ដោយ​ពុំ​បាន​ផ្ដល់​ឱកាស​អោយ​មាន​ការ​ការពារ​ខ្លួន ម្យ៉ាង​ទៀត​សាលា​ឧទ្ធរណ៍​បាន​ខកខាន​ក្នុង​ការ​កោះ​ហៅ​សាក្សី ៧​នាក់ ដែល​ជា​សហ​ជន​ជាប់​ចោទ​ជាមួយ​លោក ម៉ម សូណង់ដូ។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​ព្រះរាជ​អាជ្ញា​ចាត់​ទុក​ការ​ចោទ​ប្រកាន់​នៅ​សាលា​ដំបូង​មិន​ត្រឹមត្រូវ សាលា​ឧទ្ធរណ៍​គួរ​ទម្លាក់​បទ​ចោទ​ទាំងអស់​លើ​លោក ម៉ម សូណង់ដូ និង​មិន​គួរ​ដាក់​ទោស​លោក​ទៅ​តាម​បទ​ចោទ​ថ្មី​ណា​មួយ​ឡើយ។

កាល​ពី​ថ្ងៃ​ទី៦ ខែ​មីនា ព្រះរាជ​អាជ្ញា​អម​សាលា​ឧទ្ធរណ៍ លោក ហ៊ាន រិទ្ធិ បាន​សម្រេច​ផ្លាស់​ប្ដូរ​បទ​ចោទ​លើ​លោក ម៉ម សូណង់ដូ ក្នុង​នោះ​លោក​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​មេ​គំនិត​អោយ​មាន​បទល្មើស​ព្រៃ​ឈើ តាម​មាត្រា​៩៧ ចំណុច​ទី៦ នៃ​ច្បាប់​ព្រៃ​ឈើ និង​ជ្រៀត​ជ្រែក​មុខងារ​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស តាម​មាត្រា​៦០៩ និង​៥០៤ នៃ​ក្រម​ព្រហ្មទណ្ឌ។

នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ម៉ម សូណង់ដូ ត្រូវ​ចោទ​ពី​បទ​ផ្ដើម​គំនិត​ញុះញង់​អោយ​ប្រជាពលរដ្ឋ​កាន់​អាវុធ​ប្រឆាំង​រាជការ កុបកម្ម ជ្រៀត​ជ្រែក​កិច្ចការ​សាធារណៈ តាម​មាត្រា​២៨ ៤៥៦ ៤៥៧ និង​៤៦៤ នៃ​ក្រម​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ចលនា​តំបន់​អបគមន៍​ក្នុង​ភូមិ​ប្រម៉ា ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។ តាម​រយៈ​បទ​ចោទ​ទាំង​នេះ លោក​ត្រូវ​កាត់​អោយ​មាន​ទោស ២០​ឆ្នាំ និង​ពិន័យ​ប្រាក់ ១០​លាន​រៀល។

សហ​មេធាវី​ការពារ​ក្ដី​អោយ​លោក ម៉ម សូណង់ដូ គឺ​លោក សម សុខគង់ មាន​ប្រសាសន៍​ថា ប្រសិន​បើ​ចៅក្រម​ផ្ដន្ទាទោស​កូន​ក្ដី​របស់​លោក​ទៅ​តាម​បទ​ចោទ​ថ្មី​ណា​មួយ គឺ​ជា​ការ​សម្រេច​ដែល​មិន​អាច​ទទួល​យក​បាន។

សេចក្ដី​ថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ក៏​បាន​សាទរ​ចំពោះ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ ដែល​បាន​ទទួល​យក​ទៅ​ពិចារណា​នូវ​ឯកសារ​វិភាគ​ផ្លូវ​ច្បាប់ ដែល​បាន​ស្នើ​ឡើង​ដោយ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​នេះ។ ឯកសារ​នោះ បាន​លើក​ឡើង​ពី​បទ​ពិសោធន៍​នៃ​ការ​អនុវត្ត​ច្បាប់​នៅ​តាម​បណ្ដា​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក ពាក់ព័ន្ធ​នឹង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​ចោទ​ប្រកាន់​អ្នក​សារព័ត៌មាន ដូច​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

13 Responses to "មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​អំពាវនាវ​ជា​ថ្មី​ឲ្យ​ដោះលែង​លោក ម៉ម សូណង់ដូ"

  1. ម៉ម សូណង់ដូ not worry! I am 72 years old.
    freedom of speech.
    freedom of assembly.
    freedom of press.

  2. Neak ta says:

    The freedom must go by law. The people think that Freedom is to do what ever they want even illegal action. That is not right. Because of the Human Right Organization in Cambodia makes a lot of people having a lot of mistakes by not understanding the word “Freedom”. The Human Right has brough the Western culture to apply in Cambodia; it doesn’t work. Actually, the Human Right is spoilling the Khmer Culture.

  3. Former Hia lola says:

    Mom Sonando looks friendly, but he has done something illegal who can help him.

  4. beloved khmer says:

    TO NEAK TA;

    NEAK TA, the way you are talking seems to damp and stupid. At least you should have

    known the BASIC RIGHT. YOU SHOULD LOOK AROUND THE WORLD WHAT THE FREE

    NATIONS ARE DOING FOR THEIR CITIZENS. YOUR LEADERS HUN SEN AND COMRADS DUD DO NOT LIKE FREE NATIONS BUT LIKE TO ASK FOR MONEY.

    HOW DAMB LEADERS ARE THEY?

  5. . . . says:

    Mom Sonando was handcuffed, How about the killer Noun chea , the killer Khieu Samphon, the killer ieng sary . . . ? ? ? Never handcuffed them , Or because they are former (ex_ )boss of Hun Sen ?

  6. ម៉ម សូណង់ដូ help lots of Khmer people.
    I wish Hun Sen has big heart like him, but he is not. Hun Sen said if he lost to this coming election he’ll drop what’s ever he believe in Buddha as Khmer tradition.
    Oh, my! Just like the Khmer word said, you can not see your back. So, what were ever you did as sin you’ll don’t know.

  7. cheath says:

    ទំនួញ នាងសុផាន់ណារា !
    I-ទុកអោយអុនមួយព្រួយចិន្តា – កណ្តែងឯកានៅម្នាក់ឯង
    ព្រាត់បងយូរណាស់អូនចំបែង – ពិតលែងបានយ់ល់ស្រមោលភ័ក្ត្រ ។
    II-បងអើយព្រាត់រស់អូនហួសចិត្ត – ម្តេចក៏វរមិត្រគឹតមិនដល់
    ទ្រព្យយើងមានគ្រប់ចាយពាសសល់ – តែប្រុសនិមលលោភព្រោះល្ងង់ ។
    R-ឃ្លានស្រេកអំណាចផ្តាច់ចិត្តស្មោះ – អូនធ្លាប់រួមរស់កំសត់ក្រ
    ពេលមានបងឃ្លាតចាកផ្លូវល្អ -ទោសទណ្ឌទាក់ ក បងក្បត់ជាតិ ។
    III-អូនពិតស្មោះចាំៗរូបបង -ម្ភៃឆ្នាំតើបងទុក្ខយ៉ាងណា
    បងនៅក្នុងគុកអូនខ្លោចផ្សារ – បានត្រឹមអនិច្ចារលាបងហើយ ៕

    ទំនួញម៉ម សូណង់ដូ !
    ឱ! សុផាន់ណារ៉ាមាសបងអើយ បងជាប់គុកហើយណាស្រស់ពិសី
    កូនទូកអូនមួយទុកនៅធ្វើអី សូមអូនកែច្នៃជីះទៅណាអូន !…!
    I- ពេលនេះរូបបងនៅគុកដេកស្តឹក លែងឃ្លានបាយទឹកហើយស្រស់ពិសី
    នឹកអូនខ្លាំងណាស់នឹករាល់យប់ថ្ងៃ ស៊យអីពេលនេះបងមកជាប់គុក ។
    II- ទៅស្រុកបារាំងលាំងដល់ហ្វាំងឡ្ង់ង់ ធ្លាប់ស៊ីម្ហូបខ្ងង់ឥឡូវក្បាលត្រី
    ស្ងោរស្លឹកអំពិលបងស៊ីរាល់ថ្ងៃ ពិសីក្បាលត្រីកញ្ចុះទេអូន ។
    R- បងស្តាយខ្លាំងណាស់ព្រោះមិនស្តាប់អូន អូនឃាត់ផ្ទួនៗមិនអោយបងមក
    បងជឿពាក្យគេលើកបងដាក់ស្ពក បងងើយភ្លេចឆ្ងោកទាល់ខ្នោះជាប់ដៃ ។
    III- ណ្ហើយចុះជីវ៉ាគឹតថាបងស្លាប់ សូមអូនប្រញាប់កុំនៅសង្ស័យ
    សាងអនាគតល្អចាប់រកភពថ្មី កុំនៅអត់ន័យនឹកបងអីអូន ។
    ថ្ងៃក្រោយមានបទ ទំនួញអាបាញ់ទាម្តង ! ហេស!ហេ សុខសប្បាយពួកម៉ាក ណា ហាស!ហា អោយអ្ហែងស៊ីជើងទារាល់ថ្ងៃ អ្ហែងរអ៊ូអត់ អ្ហា៎ !

  8. Neak ta says:

    We look at the world for about the econmy and scientific, not for the culture and custom. In the West, if you touch their heads, they are not angry. But if you touch their bums, they might punch on your face. In Cambodia, we dispine the kids. In Western, at school, the teachers teach the students: if your parents hit you, you just call police.

  9. ~ says:

    Oungya, Cheath is crying for lost of his dick. Because of his sirous rabies desease
    that cause him get lost of his mind and cut off his dick to a dog, now he has become to
    a man without dick and live with crook eyes.

  10. បើដោះលែង លោក ម៉ម សូណង់ដូ

    ពួកវានឹងបាក់មុខក្រោមដោយរូបភាពនៃស្រមោលនយោបាយរបស់ពួកកុំមុយនីស

    ដែលតែងតែនិយាយថា” សុខចិត្តចាប់ឬកម្ទេចច្រលំ ប្រសើរជាង អោយរត់រួចឬដោះលែងច្រលំ “។

    ប៉ុន្តែបើមិនដោះលែងលោកម៉ម សូណង់ដូរ កេរ្តិ៍ឈ្មោះវារឹតតែអាសោចទៀត ត្រូវពិភពលោកគេរិះគន់ នឹងសើចចំអកអោយព្រទាំងព្រមានយ៉ាងចាស់ដៃទៀតផង ។ ហ៊ឺ ! ធ្វើម៉េចទ្រាំទៅ ពីព្រោះបានយកជ័រព្នៅមកបិទក្រោមក្លៀកហើយនោះ ។ វាអាចទាយបានថា ឆ្នាំនេះ យ៊ីអ៊ុន របស់ពួកវាឡាក់ឆុងហើយចាំមើលចុះ ។

  11. ,ុំ says:

    ចេះតែងកំណាព្យបានពិរោះ ប៉ុន្តែគ្មានមនសិកាស្នេហាជាតិបន្តិចសោះ!

    ពិតជាមិនចេះខ្មាស់គេមែន!

    ល្ងង់ក្រៃណាហៅល្ងង់!!! គ្មាននរណាមួយមានជីវិតអមតៈទេ! បើមិនបានគិតអំពីប្រទេសជាតិនិង

    ប្រជាជន គួរតែខំសាងកុសល។ តាមដែលសង្កេតមើលទៅ ពិតជាមិនមានសាសនាក្នងខ្លួន

    ទាល់តែសោះ។

  12. cheath says:

    រាជរដ្ឋាភិបាលកម្ពុជា បានទទួលរងគ្រោះម្តងហើយម្តងទៀត មិនចេះចប់ មិនចេះហើយ ដោយការចោទប្រកាន់ពីសំណាក់អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ថា ជាអ្នកបានគំរាមកំហែងទៅលើក្រុមអ្នករិះគន់ នៅពីក្រោយការអនុវត្តវិធានការរបស់ស្ថាប័នតុលាការ ទៅលើជន ដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ឬក៏ជនសង្ស័យមួយចំនួន ក្នុងអំពើបំពានច្បាប់អាចនៅក្រៅច្បាប់បាន?

    ព្រឹត្តិការណ៍ថ្មីៗ និងចុងក្រោយនេះ ហាក់បីដូចជា មិនខុសប្លែកពីអ្វីដែលធ្លាប់ត្រូវបានចោទប្រកាន់មកលើរាជរដ្ឋាភិបាល ដូចការចុះផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែ សីហា ឆ្នាំ២០១២កន្លងទៅនេះនោះទេ គឺក្រុមអង្គការសង្គមស៊ីវិលមួយចំនួននោះ បាននិយាយភាសាដដែលៗ ថា “ចំណាត់វិធានការលើសង្គមស៊ីវិល ធ្វើឱ្យមានការភ័យខ្លាច និងប៉ះពាល់ដល់កិច្ចការរបស់ពួកគេ…” ឬក្នុងពាក្យចោទជាថ្មីទៀតមកលើរាជរដ្ឋាភិបាល ថា ជាអ្នកបានគំរាមកំហែងធ្ងន់ធ្ងរដល់ការងាររបស់ក្រុមប្រឆាំង និងអង្គការសង្គមស៊ីវិល”។

    ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលទាំងនោះ ដែលរួមមាន ថ្នាក់ដឹកនាំ ឬជាមន្ត្រីធ្វើការផ្នែកសិទ្ធិមនុស្ស អ្នកវិភាគឯករាជ្យ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលមានទំនោរគាំទ្របក្សប្រឆាំង គឺពួកគេហាក់ដូចជាជ្រួលច្របល់ អន្ទះអន្ទែងក្នុងចិត្តជាខ្លាំង ខណៈពេលដែលមានសកម្មជនធ្លាប់សហការការងារជាមួយពួកគេ ត្រូវបានចាប់ឃុំខ្លួន និងមួយចំនួនខ្លះទៀតមានដីកាបង្គាប់ពីតុលាការឱ្យចូលខ្លួន ពាក់ព័ន្ធក្នុងរឿងព្រហ្មទណ្ឌ។

    ជាមួយនឹងឥរិយាបទ “យកច្បាប់ទ្រាប់អង្គុយ” ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ កន្លងមកបានធ្វើសេចក្តីសន្និដ្ឋានមុនការសម្រេចក្តីរបស់តុលាការទៅទៀត ដោយពួកគេបានទទូចស្នើសុំឱ្យតុលាការកាត់សេចក្តី ចាន់ សុវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុក ដោយឯករាជ្យ មុនពេលដែលជនសង្ស័យនៅមិនទាន់ទាំងបានចូលខ្លួនទៅបំភ្លឺនៅក្នុងតុលាការនៅឡើយ។ តើទង្វើបង្ខិតបង្ខំទៅលើតុលាការបែបនេះ គួរត្រូវបានចាត់ទុកថា ជាការគាបសង្កត់ទៅលើស្ថាប័នតុលាការបានដែរទេ? តើមន្ត្រីអង្គការសង្គមស៊ីវិលត្រូវបានអនុញ្ញាតដោយច្បាប់ក្នុងការជួយសម្រួលបញ្ហាគ្រប់បែបយ៉ាងដល់ជនល្មើស ដើម្បីការរត់គេចខ្លួនឬយ៉ាងណា? ប្រសិនបើសកម្មភាពរបស់ ចាន់ សុវ៉េត ត្រូវបានតុលាការបង្ហាញភស្តុតាងរឹងមាំមែននោះ។

    ដូចគ្នានេះដែរ ករណីចំណាត់ការទៅលើប្រធានសមាគមអ្នកប្រជាធិបតេយ្យ ម៉ម សូណង់ដូ ដែលត្រូវបានចាប់ឃុំខ្លួន គឺសង្ស័យក្នុងបទល្មើសព្រហ្មទណ្ឌចំនួន៤ករណីធំៗ គឺក្នុងរឿងបង្កើតតំបន់អបគមន៍ ប៉ុនប៉ងបំបែករដ្ឋក្នុងរដ្ឋ ធ្វើឱ្យមានការបះបោរប្រឆាំងនឹងអំណាចរដ្ឋបាលមូលដ្ឋាន ក៏ត្រូវបានអង្គការសង្គមស៊ីវិលមួយចំនួន កន្លងមកលើកឡើងដោយខុសឆ្គងផងដែរ ដោយហៅការចោទប្រកាន់នោះ ថា ជាហេតុផលនយោបាយ និងបានទាមទារឱ្យរាជរដ្ឋាភិបាលដោះលែងជនជាប់ចោទដោយគ្មានលក្ខខណ្ឌ។

    ការពិតជាក់ស្តែង ករណី ចាន់ សុវ៉េត និង ម៉ម សូណង់ដូ វាមិនមែនជាការគាបសង្កត់ទៅលើក្រុមអង្គការសង្គមស៊ីវិលនោះទេ គឺជាការអនុវត្តវិធានការច្បាប់ទៅលើបុគ្គលជាជនសង្ស័យក្នុងបទល្មើសព្រហ្មទណ្ឌ ហើយវាក៏មិនមែនជារឿងនយោបាយ ការបំបិទសិទ្ធិសេរីភាព គាបសង្កត់ ឬក៏គំរាមកំហែងទៅលើក្រុមប្រឆាំង និងអង្គការសង្គមស៊ីវិលនោះដែរ។

    គេនៅចាំបានថា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១២ កន្លងទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា មានមន្ត្រីអង្គការសង្គមស៊ីវិលម្នាក់បានផ្តល់មធ្យោបាយឱ្យជនសង្ស័យក្នុងការចូលកាន់កាប់ដីរដ្ឋខុសច្បាប់ និងបានរត់គេចខ្លួន គឺ ប៊ុន រដ្ឋា។
    បើគេក្រលេកមើលពីរដ្ឋធម្មនុញ្ញ ការថ្លែងរបស់សម្តេចតេជោ គឺពុំគួរត្រូវបានចាត់ទុកថាជាការគំរាមកំហែងនោះទេ ពីព្រោះថា រាជរដ្ឋាភិបាលមានតួនាទី និងភារកិច្ចពេញលេញដើម្បីរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដូច្នេះ អង្គការសង្គមស៊ីវិលទាំងនោះ មិនគួរនឹងចង់ពង្រីកអំណាចរបស់ខ្លួន ឬក៏ទាមទារចង់បាន “ អភ័យឯកសិទ្ធិរបៀបផ្តាច់ការ” ដោយចង់ចោទ ឬក៏ចង់ដកហូតដំណែងនាយករដ្ឋមន្ត្រីមិនឱ្យបំពេញភារកិច្ចដូចមានចែងក្នុងរដ្ឋធម្មនុញ្ញស្រេចតែនឹងអំពើចិត្តនោះទេ។

    យ៉ាងណាមិញ ក្នុងរឿងបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ សួរថា តើនៅលើពិភពលោកនេះ មានប្រទេសណាខ្លះ ដែលត្រូវបានគេអនុញ្ញាតឱ្យបុគ្គលណាមួយ ឬក្រុមណាមួយនៅពីលើច្បាប់ដែរឬទេ ? ។

    ការលើកឡើងបែបនេះ ដោយពិនិត្យឃើញថា ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន គឺដៃម្ខាងស្រែកទាមទារចង់ធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ក្រោមស្លាក (NGOs ) និងដៃម្ខាងទៀតប្រើអំណាចគាបសង្កត់មកលើស្ថាប័នតុលាការ ឬរាជរដ្ឋាភិបាល។
    នេះឬជាសារជាតិពិតរបស់អង្គការសង្គមស៊ីវិល ដែលជាស្ថាប័នឯករាជ្យ ដែលគួរតែមានតួនាទីក្នុងការចូលរួមពង្រឹងសន្តិសុខសង្គម និងការអភិវឌ្ឍ ប៉ុន្តែ ផ្ទុយទៅវិញ សកម្មភាពរបស់អង្គការសង្គមស៊ីវិលមួយចំនួន ពួកគេរាល់ថ្ងៃបែរជាខិតខំនាំគ្នាស្រែកប្រឆាំង ដើម្បីតែប្រាក់ជំនួយ និងការបំផ្លាញជាតិទៅវិញ?។

    បញ្ហាពាក់ព័ន្ធនឹងមន្ត្រីស៊ើបអង្កេតមួយរូបរបស់សមាគមអាដហុក គឺត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កោះហៅឱ្យចូលខ្លួនបំភ្លឺក្នុងតុលាការពីបទ ផ្តល់ជំនួយដល់ចារីយ៍ជាអាទិ៍ ប្រព្រឹត្តិនៅរាជធានីភ្នំពេញ កាលពីខែ ឧសភា ឆ្នាំ ២០១២ តាមបញ្ញត្តិមាត្រា ៥៤៤ នៃក្រមព្រហ្មទណ្ឌ ជាមួយនឹងការបញ្ជាក់ថា ករណីមិនចូលខ្លួនតាមកាលកំណត់ទេនោះ តុលាការនឹងចេញដីកាបង្គាប់ឱ្យនាំខ្លួន។

    ដូច្នេះ ប្រសាសន៍របស់សម្តេចតេជោ មិនគួរត្រូវបានអង្គការសង្គមស៊ីវិលទាំងនោះ ធ្វើការបកស្រាយបំភ្លើស ឬក៏បំពុលសាធារណមតិនោះទេ។ ការអំអាងបែបនេះ ក្នុងន័យថា មិនមែនប្រធានសមាគម ឬក៏មន្ត្រីអង្គការសង្គមស៊ីវិលគ្រប់រូបសុទ្ធតែជាបុគ្គល គោរពច្បាប់នោះទេ ។ជាឧហរណ៍ ការចុះផ្សាយរបស់កាសែត Los Angeless Times កាលពីថ្ងៃទី១ ខែ សីហា ឆ្នាំ ២០១២កន្លងទៅនេះ គឺមេដឹកនាំសហជីពមួយរូបដ៏ល្បីល្បាញនៅរដ្ឋកាលីហ្វ័ញ៉ា ត្រូវបានប្រឈមនឹងការចោទប្រកាន់ពីបទលួចប្រាក់ និងគេចពន្ធ ជាពិសេស កិបកេងលុយកាក់ពីក្រុមកម្មករ និងសមាជិកសហជីព ដើម្បីធ្វើមានបានខ្លួនឯង ឥឡូវគេយកទៅកាត់ទោស។ ក្នុងបញ្ហានេះ សួរថា ៖ តើការចាប់មេដឹកនាំសហជីពនោះ នៅសហរដ្ឋអាមេរិកគេមានដើរប្រមូលស្នាមមេដៃដើម្បីគាបសង្កត់ទៅលើតុលាការឱ្យដោះលែងដូចនៅកម្ពុជាដែរទេ? តើការចាប់ខ្លួននោះ ត្រូវបានគេចាត់ទុកថា ជារឿងនយោបាយដែរឬទេ?

    ម្យ៉ាងវិញទៀត បើយោងតាមរបាយការណ៍របស់សហរដ្ឋអាមេរិកថ្មីបំផុតនេះ បានបង្ហាញថា ពួកឧក្រិដ្ឋជន ក្រុមភេរវករ ពួកលាងលុយ តែងតែប្រើប្រាស់អង្គការសង្គមស៊ីវិលមួយចំនួនធ្វើជាឡប់ឡែ ដើម្បីផ្តល់ហិរញ្ញប្បទានជួយទ្រទ្រង់សកម្មភាពរបស់ពួកភេរវករ ជាពិសេស ពួកភេរវករអន្តរជាតិ។

    បច្ចុប្បន្ន ទាំងសំណុំរឿង ម៉ម សូណង់ដូ ក៏ដូចជាករណី ចាន់ សុវ៉េត ក្តីគឺមិនស្ថិតនៅក្នុងដៃរបស់រដ្ឋាភិបាលនោះទេ គឺស្ថិតនៅក្នុងការអនុវត្តនីតិវិធីរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យនៃអំណាចទាំងបី។

    ដូច្នេះ បញ្ហារបស់ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងមន្ត្រីស៊ើបអង្កេតរូបនេះ វិធីល្អបំផុតនោះ គឺត្រូវខិតខំរកមេធាវីដែលពូកែៗ ដើម្បីជួយការពារដោះបន្ទុក ជាជាងបើកវេទិកាប្រឆាំងជាមួយច្បាប់ ឬក៏ចោទប្រកាន់មកលើរាជរដ្ឋាភិបាល ក្នុងការទាញយកផលប្រយោជន៍បក្ខពួក និងបុគ្គល។

    ម្យ៉ាងវិញទៀត ទាំងរាជរដ្ឋាភិបាល និងទាំងអង្គការសង្គមស៊ីវិល គឺសុទ្ធតែទាមទារចង់បាននូវការពង្រឹងនីតិរដ្ឋ តាមរយៈការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ចុះសួរថា ហេតុអ្វីក៏ពួកគេចាត់ទុកវិធានការតាមផ្លូវច្បាប់ ថា ជារឿងគាបសង្កត់បុគ្គលទៅវិញ ? ឬមួយក៏អង្គការទាំងនោះ ចង់នៅក្រៅច្បាប់៕

  13. cheath says:

    ពួកអាបក្សប្រឆាំង អន់ជាងឆ្កែ
    **************************
    ពួកអាប្រឆាំងពូជថោកទាប- ពួជកណ្តុរល្មេះពួនក្នុងលូ
    ពូជឈាមអាក្រក់មិនថ្លៃថ្នូរ- ពូជអត់អម្បូរពូជតិរិច្ឆាន ។
    អួតណាស់ខ្លាំងណាស់ពាក្យសម្តី- តែចរិតព្រៃពូជបាតផ្សារ
    ហ៊ានខ្ជាក់សម្តីស្រែកមុសារ- តែក្បាលវិញណាត្បុលគូថអាចម៏ ។
    លាក់មុខលាក់ឈ្មោះពូជត្រកូល-កញ្ជ្រោលយកឈ្មោះអ្នកដ៏ទៃ
    ពាក់ស្រោបមុខខ្លួនស្រែកជេរស្តី-ខ្លាចក្រៃគេវ៉ៃជេរតបវិញ ។
    អួតស្រែកខ្លួនខ្លាំងតែកំសាក- ក្បាលអោនអាចម៏រាគតក់ស្លុតក្រៃ
    ពេលគេជេរតបបាត់ទ្រឹស្តី -បោកប្រាស់រាល់ថ្ងៃក្បាលជាប់គូថ ។
    តបដែរតែតបបែបចោលម្សៀត- តបទាំងអស់ស្នៀតយកឈ្មោះគេ
    មកជេរតបតអត់ខ្មាស់ឆ្កែ- សត្វតិរិច្ឆានដែរខាំចេញមុខ ៕