ក្រសួង​​ពាណិជ្ជ​កម្ម​​ថា ​នឹង​​មាន​​ការ​​និយាយ​​គ្នា ​រវាង​​ធនាគារ ​ជា​មួយ​ ម្ចាស់​​ម៉ាស៊ីន​កិន​ស្រូវ ​ដើម្បី​​ខ្ចី​លុយ

​ក្រុមមន្ត្រី​ពី​ក្រសួង​ពាណិជ្ជកម្ម​បាន​និយាយថា​នឹង​មាន​ការ​និយាយ​គ្នា​មួយ​រវាង​ផ្នែក​ធនាគារ​និង​ម្ចាស់​ម៉ាស៊ីនកិនស្រូវ​ដើម្បី​ខ្ចីប្រាក់​ពង្រឹង​ទុន​ទិញស្រូវ​និង​ផលិត​អង្ករ​សម្រាប់​ការនាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​។

មាស មុន្នី
Wednesday 13 March 2013
The Free Press Magazine

រោងម៉ាស៊ីនកិនស្រូវរហូត ពេលនេះ នៅតែប្រឈម ចំពោះការខ្វះទុន ចំណែក ពលរដ្ឋខ្មែរ នៅតែបន្តធ្វើស្រែ តាមរបៀប យកថាផល

រោងម៉ាស៊ីនកិនស្រូវរហូត ពេលនេះ នៅតែប្រឈម ចំពោះការខ្វះទុន ចំណែក ពលរដ្ឋខ្មែរ នៅតែបន្តធ្វើស្រែ តាមរបៀប យកថាផល

លោក ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៏ព័ត៌មាន​កាល​ពី​ម្សិលមិញ​ថា​ម្ចាស់​រោង​ម៉ាស៊ីន​មួយចំនួន​ខ្វះ​លុយ​សម្រាប់​ប្រមូល​ទិញស្រូវ ដូច្នេះ​ក្រសួង​និង​រៀបចំ​ឲ្យមាន​ជំនួប​រវាង​ធនាគា និង​ម្ចាស់​រោង​ម៉ាស៊ីន​។​ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​លោក​មិន​ទាន់​ដឹងថា​តើ​ខាង​ធនាគារ គេ​នឹង​ផ្ដល់ប្រាក់​ទំហំ​ប៉ុណ្ណា​និង​មាន​លក្ខណ​អ្វីខ្លះ​នោះទេ ?

​ប្រទេស​កម្ពុជា​បាន​អះ​អា​ថា នឹង​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ឲ្យបាន​១​លាន​តោន នា​ឆ្នាំ​២០១៥​ខាងមុខ ខណៈ​ដែល​ពេល​នេះ ទុន​សម្រាប់​ទិញ​ស្រូវ​និង​បច្ចេកទេស​ផលិត​អង្ករ​នៅតែ​ជា​ចំណោទ នៅឡើយ​នោះ​៕

What Next?

Recent Articles