ភ្នំពេញៈ អង្គជំនុំជម្រះតុលាការកំពូល នៃសាលាក្តីខ្មែរក្រហម កាលពីម្សិលមិញ បានបញ្ជាឲ្យក្រឡាបញ្ជីនៃអង្គជំនុំជម្រះសាលាដំបូងរបស់ សាលាក្តី បញ្ជូនបន្តឲ្យខ្លួននូវឯកសារទាំងអស់ ដែលមានក្នុងសំណុំរឿង០០២ ដោយថ្លែងថា ខ្លួនត្រូវបានបដិសេធមិនប្រគល់ឲ្យនូវឯកសារដែលពាក់ព័ន្ធ នឹងបណ្តឹងសារទុក្ខ ដែលដាក់ដោយក្រុមមេធាវីការពារក្តី។
Wednesday, 13 March 2013
Stuart White
ភ្នំពេញ ប៉ុស្តិ៍
នៅក្នុងសេចក្តីសម្រេចនោះ អង្គជំនុំជម្រះតុលាការកំពូល បានអះអាងថា ក្រឡាបញ្ជីបានធ្វើការបកស្រាយ វិធានផ្ទៃក្នុងរបស់តុលាការ ក្នុងវិធីមួយដែល «ភាន់ច្រឡំ និងបណ្តាលឲ្យមានភាពយឺតយ៉ាវ» ដោយបដិសេធមិនប្រគល់បន្ត ឲ្យអង្គជំនុំជម្រះនូវឯកសារសម្ងាត់ៗ ដែលពួកគេចាត់ទុកថាមិនពាក់ព័ន្ធនឹងបណ្តឹងសារទុក្ខ ដែលកំពុងត្រូវបានពិចារណាដោយស្ថាប័នថ្នាក់ខ្ពស់ជាង។
លោក Michael Karnavas មេធាវីការពារក្តីឲ្យលោក អៀង សារី ដែលបណ្តឹងសារទុក្ខរបស់លោកត្រូវបានលើកឡើងនៅក្នុងសេចក្តី សម្រេចនោះដែរ បានថ្លែងថា បញ្ហាដែលផ្តល់ឲ្យនូវលទ្ធភាពទទួលបានឯកសារកត់ត្រាទាំង អស់របស់តុលាការ«បំពាន»ទៅលើកិច្ចខិតខំប្រឹងប្រែងផ្ទាល់ ខ្លួនរបស់លោក ក្នុងការបង្កើតឯកសារកត់ត្រាពេញលេញនេះ។
លោក Michael ដែលប្តឹងសារទុក្ខចំពោះការបដិសេធរបស់ស្ថាប័នថ្នាក់ក្រោម ដែលហាមមិនឲ្យលោកធ្វើការថតវីដេអូថេបកូនក្តីរបស់លោក ដើម្បីជាភ័ស្តុតាងនៃស្ថានភាពជំងឺរបស់កូនក្តី ដោយខ្លួនលោកដើម្បីតាមដាននីតិវិធីតុលាការបានថ្លែងថា៖ «យើងបានព្យាយាមខិតខំក្នុងដំណើរការនេះដើម្បីបង្កើតការថត ឯកសារមួយ ដែលមានគោលបំណងត្រឹមត្រូវ និងអាចផ្ទៀងផ្ទាត់បាន ដែលនឹងអាចធ្វើឲ្យអង្គជំនុំជម្រះតុលាការកំពូលអាចកំណត់ ថា តើមានកំហុស… ដែលធ្វើឡើងដោយអង្គជំនុំជម្រះសាលាដំបូង»។
លោកបន្ថែមថា៖ «ថាតើតុលាការកំពូល នឹងច្រានចោលសេចក្តីសម្រេចណាមួយរបស់អង្គជំនុំជម្រះសាលាដំបូង បន្ទាប់ពីពិនិត្យមើលរាល់អ្វីៗទាំងអស់ នោះគឺជាអ្វីផ្សេងមួយទៀត។ នោះយើងមិនអាចទស្សន៍ទាយបានទេ»។
លោក Michael បានបន្តថ្លែងថា សេចក្តីសម្រេចរបស់តុលាការកំពូលបានបង្ហាញឲ្យឃើញអំពីអ្វីមួយ ដែលធ្វើឡើងដោយក្រឡាបញ្ជីរបស់អង្គជំនុំជម្រះសាលាដំបូង។
លោកបានបន្តថា៖ «ចៅក្រមត្រូវបានចោទប្រកាន់ថាធ្វើឲ្យមានកំហុសទាំងក្នុង ផ្នែកអង្គច្បាប់និងអង្គហេតុ…ជាធម្មតាមិនឲ្យជ្រើសរើស ថា តើភ័ស្តុតាងអ្វី ដែលតុលាការថ្នាក់ខ្ពស់នឹងពិនិត្យនោះទេ»។ លោកបានបន្ថែមថា៖ «ប្រហែល បើមើលទៅសេចក្តីសម្រេចនោះ [តុលាការកំពូល]កំពុងកត់សម្គាល់អ្វីមួយ ហើយពួកគេកំពុងធ្វើអ្វីមួយ»៕ PS
