អូស្ត្រាលី ផ្ដល់ហិរញ្ញប្បទាន ១២លានដុល្លារអូស្ត្រាលី ដល់កម្ពុជា

ក្នុងពិធី​ចុះហត្ថលេខា​លើ​អនុសា​រណៈ ស្ដីពីការផ្ដល់​ហិរញ្ញប្បទាន ដល់​ព្រះរាជាណាចក្រ​កម្ពុជាពីសំណាក់​ប្រទេសអូស្ត្រាលី ដែល​​មានទឹកប្រាក់​សរុប​ប្រហែល១២​ដុល្លារ អូស្ត្រាលី នៅឯ​ទីស្តីការ​ក្រសួងមហាផ្ទៃ បានប្រព្រឹត្តទៅ នាចន្ចថ្ងៃទី​១១ ខែមីនា ឆ្នាំ២០១៣ ​សម្រាប់​វិស័យ​យុត្តិធម៌ ដែលមានរយៈពេល ៣ឆ្នាំកន្លះ។

សារា
Wednesday 13 March 2013
The Free Press Magazine

យោងតាមសេចក្តី​ប្រកាសព័ត៌មានរបស់ អគ្គស្នង​ការនគរបាល​ជាតិ បានបញ្ជាក់ដែរ​ថា ពី​ធី​ចុះហត្ថលេខា លើ​​អនុសា​រណៈ ​សម្រាប់​​គម្រោង​​ភាព​ជា​ដៃគូ នៃ​ជំ​នួយ​​យុត្តិធម៌​សហគមន៍​នៅ​កម្ពុជា សម្រាប់​រយៈពេល​អនុវត្ត៣ឆ្នាំកន្លះ នា​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៣​នេះ បានធ្វើ​ឡើង​ក្រោម​អធិបតី​ភាពរបស់លោក ឧបនាយករដ្ឋមន្ត្រី ស ខេង ​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ និង​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី លោកស្រី Penny Richards នៅ​ទីស្តីការក្រសួងមហាផ្ទៃ ។

សេចក្តីប្រកាស​ព័ត៌មានដដែល​បានបន្តថា លោកស្រី Penny Richards បាន​ថ្លែងនៅក្នុងពិធី​ចុះហត្ថលេខា​លើ​អនុសា​រណៈនោះ ដោយលោកស្រី​រំពឹងទុក​ថា គម្រោង​នេះ​នឹង​ពង្រីក​ទៅដល់១២ខេត្ត​យ៉ាងតិច ហើយ​តាម​បទពិសោធន៍ថ្មីៗនេះ គេ​អាច​ព្យាករណ៍​ថា គម្រោង​អា​ពង្រីក​បាន​ទូលាយ​ជាង​នេះ ដោយសារ​រាជរដ្ឋាភិបាល​កម្ពុជា នឹង​រួមចំណែក​ដោយ​ប្រើប្រាស់​ធនធាន​របស់ខ្លួន ។ លោកស្រី ​បន្តថា ការរំពឹងទុក​នេះ គឺ​ផ្អែកទៅលើ​ភស្តុតាង​ជាក់ស្តែង នៃ​ការដឹកនាំ​ដ៏​រឹងមាំ ដែល​គេ​បាន​សង្កេតឃើញ​ក្នុង​ឆ្នាំ​កន្លងទៅនេះ ក្នុងការ​ផ្សព្វផ្សាយ និង​បង្ហាញ​ឲ្យ​ឃើញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បង្កើន​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​ក្នុង​វិស័យ​យុត្តិធម៌ ពិសេស​នៅតាម​សហគមន៍ ។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងផងដែរថា ការជួយ​គាំទ្រ​របស់​ប្រទេស​អូស្ត្រាលី លើ​វិស័យ​យុត្តិធម៌ នៅ​កម្ពុជា​នេះ គឺ​បាន​ធ្វើឡើង​ចាប់ពី​ឆ្នាំ១៩៩៧ មក ដែលមាន៣ដំណាក់កាល មាន​​ជំនួយ​សរុប ៥៦,៥០០,០០ដុល្លារ​អូស្ត្រាលី៕

What Next?

Recent Articles