កម្ពុជា​បញ្ចប់​ក្នុង​ចំ​ណាត់​ថ្នាក់​លេខ​២​ក្នុង​ការ​ប្រណាំង​ម៉ូ​តូ​ហោះ

Monday, 18 March 2013
ភ្នំពេញប៉ុស្តិ៍

កីឡាករ Pierre-Yves Catry (ស្តាំ) ដែល​ប្រណាំង​តំណាង​ឲ្យ​​កម្ពុជា បាន​ធ្វើ​ការ​នាំ​មុខ​កីឡាករ Apiwat Janchay របស់​ថៃ​អំ​ឡុង​ពេល​ការ​ប្រកួត​កម្រិត Expert Class នៃ​ព្រឹត្តិ​ការណ៍​ប្រណាំង​ម៉ូ​តូ​ហោះ Top 1 Oil International Motocross ឆ្នាំ​២០១៣ នៅ​លើ​ទី​លាន Flying Bikes Motocross Track នៅ​សង្កាត់​ព្រែក​លៀប​កាល​ពី​ថ្ងៃ​ម្សិល​មិញ​។

Apiwat បាន​ទទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​ប្រណាំង​នេះ​ដោយ​នាំ​មុខ​កីឡាករ Catry ខណៈ​ដែល​កីឡាករ Pound Bootrawat បញ្ចប់​ក្នុង​ចំ​ណាត់​ថ្នាក់​លេខ​៣​។ ក្នុង​ការ​ប្រកួត​កម្រិត Novice Class កីឡាករ អ៊ីវ លាង បាន​បញ្ចប់​ក្នុង​ចំ​ណាត់​ថ្នាក់​លេខ​១ តាម​រយៈ​ការ​ផ្តួល​កីឡាករ វង្ស ខាន់​ពៅ​។ កីឡាករ ថាន់ ចំ​រើន របស់​កម្ពុជា បាន​ឈ្នះ​ពាន​រង្វាន់ Open Enduro Class ខណៈ​ដែល​សំ​ណាង វី​រៈ បាន​ឈ្នះ​ពាន​រង្វាន់​កម្រិត Beginners Enduro​។ ចំ​ណែក Sok Backey វ័យ​១៣​ឆ្នាំ បាន​ប្រើ​ល្បឿន​លឿន​ជាង​គេ​បំផុត​ក្នុង​កម្រិត Kids Class​៕ រូប​ថត ស្រេង ម៉េង​ស្រ៊ុន

What Next?

Recent Articles