Tuesday, 26 March 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
តាកែវៈ ដោយសារជីវភាពក្រីក្រ និងកាលៈទេសៈបង្ខំ បានជម្រុញឲ្យកុមារី ទើបតែវ័យ៨ឆ្នាំកំព្រាឪពុកម្តាយម្នាក់បោះបង់ចោលការសិក្សា ទាំងខ្លួនមិនទាន់នឹងចេះចាំស្រះ២១តួ និងព្យញ្ជនៈទាំង៣៣តួ ដែលជាគ្រឹះមូលដ្ឋានចំណេះដឹងទូទៅផង ហើយត្រូវរ៉ាប់រងលើជីវភាពគ្រួសារទាំងស្រុង ចិញ្ចឹមប្អូនៗចំនួនបីនាក់ និងជីដូនមានជំងឺប្រចាំកាយ។
កុមារី វ័យ៨ឆ្នាំដែលបោះបង់ការសិក្សាត្រឹមថ្នាក់ទី១ និងក្លាយជាម្តាយទីពីរចិញ្ចឹមប្អូនៗ មានឈ្មោះ ធិន ចន្នី នាងជាកូនទី២ក្នុងចំណោមបងប្អូន៤នាក់ ដែលឪពុកស្លាប់ និងម្តាយបោះបង់ចោល តាំងពីនាងមានអាយុ៥ឆ្នាំ។ កុមារីរូបនេះរស់នៅក្នុងភូមិនៀល ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ជ្រកក្រោមដំបូលខ្ទមដ៏តូចមួយជាមួយជីដូននៅជិតជើងភ្នំដំរីរមៀល។
ក្មេងស្រីដ៏កម្សត់ឈ្មោះ ធិន ចន្នី បានឲ្យដឹងថា៖«ខ្ញុំមានបងប្អូន៤នាក់។ ខ្ញុំជា កូនទី២។ បងប្រុសរបស់ខ្ញុំឈ្មោះ ធិន ចំរើន អាយុ៩ឆ្នាំ ប្អូនបន្ទាប់ខ្ញុំឈ្មោះ ធិន ចន្នា អាយុ៦ឆ្នាំ និងប្អូនពៅ ឈ្មោះ ធិន ណេតអាយុ៣ឆ្នាំ។ ពួកខ្ញុំកំព្រាឪពុកម្តាយរស់នៅជាមួយជីដូនតាំងពីខ្ញុំអាយុ ៥ឆ្នាំម្ល៉េះ។ តែពួកខ្ញុំមុននេះរស់នៅជាមួយជីដូន តែបងប្រុសខ្ញុំគាត់នៅឯវត្តជម្ពូវ័នក្រុងភ្នំពេញឯណោះ ទើបតែមកនៅជុំគ្នាវិញមុននេះទេ»។
រំឭកពីខ្សែជីវិតដ៏កម្សត់ ជាមួយនឹងទឹកភ្នែករលីងរលោងដោយដៃត្បាញបង្គីបណ្តើរកុមារី ចន្នី បានបន្លឺសំឡេងទាំងអន្តឺតអន្តក់ថា៖ «ជីវិតពួកខ្ញុំអភ័ព្វតាំងពីមិនទាន់ដឹងក្តីម្ល៉េះ ខ្ញុំមានអាយុប្រាំឆ្នាំត្រូវកំព្រាម្តាយឪពុក ដែលកាលនោះប្អូនពៅខ្ញុំ គេនៅបាតជើងក្រហមរងាលនៅឡើយ រស់នៅជាមួយជីដូន ជាមួយជីវភាពបានព្រឹកខ្វះល្ងាច បានបបរខ្វះទឹកត្រី។ ប៉ុន្តែពេលនេះជីដូនខ្ញុំគាត់ធ្វើការរកចិញ្ចឹមពួកខ្ញុំលែងកើត ហើយ ព្រោះគាត់មានជំងឺ ហើយបន្ទុកនេះត្រូវធ្លាក់មកលើខ្ញុំ និងរ៉ាប់រងទាំងខ្លួនខ្ញុំទើបតែអាយុ៨ឆ្នាំ»។
កុមារី ចន្នី ក៏បានបន្តថា៖«ឪពុកខ្ញុំគាត់បានស្លាប់ គ្រាដែលគាត់ចេញទៅរកស៊ីចុះទូកនៅថៃ ត្រូវគេសម្លាប់ទម្លាក់ទឹក។ ចំណែកឯម្តាយខ្ញុំពេលដែលដឹងថា ប្តីគាត់ត្រូវគេសម្លាប់ គាត់ចេញពីផ្ទះ ដោយប្រាប់ខ្ញុំ និងយាយថា ទៅតាមរកសពឪពុកយកមកធ្វើបុណ្យ តាំងពីពេលនោះមកបាត់ដំណឹងគាត់រហូត ជិត៤ឆ្នាំហើយមិនលេចដំណឹងថា គាត់យ៉ាងម៉េចទេ ថារស់ ឬស្លាប់ក៏មិនដឹងដែរ»។
ថ្មីៗនេះ ចន្នី បានសម្តែងការព្រួយបារម្ភថា ទោះបីជាភាពកម្សត់និរាសម្តាយឪពុក រស់នៅក្នុងភាពរងាវេទនាទាំងចិត្តទាំងកាយកាលពី៣ឆ្នាំមុនក្តី ប៉ុន្តែពួកគេនៅមានជីដូនម្នាក់ជាជំហរមើលថែថ្នាក់ថ្នម ផ្គត់ផ្គង់អាហារព្រលប់យប់ព្រឹក តែពេលនេះជីដូនរបស់ពួកគេសម្រាកឈឺយ៉ាងធ្ងន់ធ្ងរមិនអាចធ្វើ អ្វីបានទេ។
ក្នុងសម្តីអួលដើមក កុមារី ចន្នី បានបញ្ជាក់ថា៖«តែពេលនេះលទ្ធភាពដែលគាត់មាននោះ ត្រូវខ្សោះថាមពល ហើយរបរដែលគាត់តែងប្រកបចិញ្ចឹមពួកខ្ញុំឲ្យរស់ធំធាត់នោះ ត្រូវខ្ញុំជាអ្នកទទួលទាំងស្រុងជាមួយប្អូនៗរបស់ខ្ញុំ»។
ចន្នី បានឲ្យដឹងថា៖«របរ ដែលយាយខ្ញុំគាត់រកចិញ្ចឹមពួកខ្ញុំកាលពីគាត់នៅមានកម្លាំងដើរបាន នោះ គឺគ្មានអ្វីក្រៅពីស៊ីឈ្នួលស្ទូងដកច្រូតស្រូវ ឡើងភ្នំបេះបន្លែ ច្រាត់ទំពាំង និងបករំពាក់មកតម្បាញបង្គីលក់នោះទេ ហើយពេលនេះ របរទាំងនេះត្រូវធ្លាក់មកលើពួកខ្ញុំទាំងអស់»។ ចន្នី បញ្ជាក់ថា៖«នៅរដូវនេះ ផុតរដូវកសិកម្មនៅតាមភូមិ ពួកខ្ញុំត្រូវធ្វើដំណើរឡើងភ្នំស្ទើររាល់ថ្ងៃ ដែលឃ្លាតពីផ្ទះប្រហែលបួនគីឡូម៉ែត្រ ដើម្បីស្វែងរកទំពាំងនិងស្លឹកល្ងៀង និងបន្លែផ្សេងៗយកមកលក់ដូរអង្ករ បើមិនទៅទេនោះ ពួកខ្ញុំប្រាកដជាដាច់បាយហើយ ហើយសកម្មភាពនេះ ខ្ញុំស្នងពីយាយខ្ញុំជិតមួយឆ្នាំហើយ តាំងពីគាត់ធ្លាក់ខ្លួនឈឺមក»។
បើទោះជាសុខភាពដុនដាបដោយជំងឺ រុករានយ៉ាងណាក្តី តែយាយ អ៊ិត លី ក៏មិនដេកចាំតែចៅៗរកចិញ្ចឹមនោះដែរ។ ជីដូនដ៏កម្សត់របស់កុមារី ចន្នី បានឲ្យដឹងថា៖«បើតាមតែជំងឺនោះ ខ្ញុំមិនអាចអង្គុយបានទេ តែចិត្តអាណិតចៅៗនៅភ្នែកខ្មៅៗឲ្យរហង់នោះ ពេលណាខ្ញុំរាងស្រួលខ្លួនបន្តិចនោះ ខ្ញុំក៏អត់នៅទំនេរដែរ ពេលចៅៗបានរំពាក់ពីព្រៃមក ខ្ញុំក៏ធ្វើបង្គីឲ្យបានជាក្បាលៗរួចទុកឲ្យពួកគេនោះបន្តត្បាញ បង្ហើយ»។
ស្ថិតក្នុងវ័យ៥៦ឆ្នាំ ប៉ុន្តែយាយ អ៊ិត លី ហាក់មានសុខភាព និងរាងកាយដូនជាអ្នកមានវ័យ៧០ឬ៨០ឆ្នាំ។ លោក យាយ បានប្រាប់ថា៖«សុខភាពខ្ញុំទ្រុឌទ្រោមយ៉ាងនេះ ដោយសារតែកាលពីជាង១០ឆ្នាំមុន កាលពីប្តីខ្ញុំគាត់នៅរស់ គាត់តែងវាយធ្វើបាបខ្ញុំគ្មានស្រាកស្រាន្តឡើយ មានពេលខ្លះគាត់មកពីផឹកស្រវឹងមកដល់ផ្ទះវាយធ្វើបាបប្រពន្ធ មានធ្លាក់ឈាមទាំងកន្ថោៗក៏មានដែរ»។
ជាមួយសំដីរៀបរាប់បើកកកាយរឿង អតីតកាលនោះ យាយ អ៊ិត លី ក៏បានបន្តថា លុះពេលដែលប្តីស្លាប់ទៅនោះ លោកយាយមានកូនៗចំនួន៧នាក់ តែគ្មានកូនណាម្នាក់បានដោយគន្លងធម៌ទេ ចិញ្ចឹមធំឡើងដឹងក្តី ចេញទៅបាត់ៗរហូត ខ្លះ២ឆ្នាំមិនមកអើតម្តាយម្តងផង ហើយក៏មិនដឹងជាគេទៅរស់នៅឯណាដែរ។
លោកយាយបញ្ជាក់ថា៖«សុខភាព ខ្ញុំធ្លាក់ដល់ថ្នាក់នេះ ក្រោយពីជម្នះលើសុខភាពខ្លួនឯង ពេលមានជំងឺប្រចាំហើយ តស៊ូមិនថាយប់ថ្ងៃ ដើរស៊ីឈ្នួលគេ ឡើងភ្នំធ្វើយ៉ាងណាឲ្យតែចៅៗបានរស់»។
ប៉ុន្តែយ៉ាងណា ពេលនេះការតាំងចិត្ត និងភារៈទាំងនោះត្រូវធ្លាក់មកដល់ចៅស្រីទាំងវ័យមិនទាន់បានដប់ ឆ្នាំផង។ លោក ស្រី អ៊ិត លី បានឲ្យដឹងថា៖«ក្រោយពីខ្ញុំធ្វើអ្វីលែងកើតនោះ ចៅស្រី ចន្នី គេក៏មិនបានទៅរៀនសូត្រដូចមុនទេ គេត្រូវមកចាប់យករបរដែលខ្ញុំតែងប្រកបចិញ្ចឹមពួកគេនោះទាំងអស់វិញ»៕


ខ្ញុំមានចម្ងល់មួយ បើអ្នកណាមួយមានភាពឆ្លាសវៃ សូមមេត្តាជួយបកស្រាយឲ្យខ្ញុំយល់ផង: ក្នុងប្រទេសនិមួយៗ ជាពីសេសប្រទេសកម្ពុជា ពួកគេបានបង្កើត ” ប្រធានភូមិ មេឃុំ ចៅហ្វាយស្រុក និយករដ្ធមន្ត្រី” ដើម្បីអ្វី? ឫក៏បង្កើតសម្រាប់តែ សីសាច់ ហិតឈាម អ្នកទន់ខ្សោយ អ្នកក្រីក្រលំបាក់តែប៉ុណ្ណោះ? បើដូច្នេះ ចាំបាច់អីទៅបង្កើតអ្នកទាំងនោះមកធ្វើអ្វី? បើមិនមែនដូច្នេះ ហេតុអ្វីបានជាពូកគាត់ មើលមិនឃើញ ក្មេងកំព្រាទូរគត ដូចជាបងប្អូនរបស់ ធីន ចន្ធី ជាដើម។
តើមាននរណាស្គាល់ឬមានទំនាក់ទំនងច្បាស់ជាមួយប្អូនស្រីនេះទេ?
ខ្ញុំចង់ផ្តល់ថវិកាខ្លះបន្តិចបន្តួវដល់ប្អូននេះ។
នេះឬនយោបាឈ្នះៗរបស់សង្គមមនុស្សខ្វាក់ គ្រាន់តែស្រ្តីជរានឹងចៅកំព្រា៥នាក់ចិញ្ចឹមមិនរស់ផង ហើយស្រែកឲ្យខ្មែរភៀសខ្លួនជួយទៅរួច ។ បើធ្វើនាយករដ្ឋមន្ត្រីហើយជួយមនុស្ស៥ទៅ៦នាក់មិនរួចលាឈប់ទៅអាឡប់ខ្វាកអើយ ត្បុរក្បាលក្រោមសំពត់មីកាជ្រូកពូនទៅខ្មាស់ អួតសុទ្ធតែសាងសង់សាលារៀនមន្ទីពេទ្យអញខ្មាស់ជួសអាខ្វាក់ឯងព្រោះអញខ្មែរដែរតែលមានមេធុនអន់ជាងឆ្កែប្រភេទដូចអាឡប់ឯងនេះ៕
They are the victime of politicians without concious.
They are the members of the nation. That children they are living with honor than politicians who have do nothing for country.
នេះជាលទ្ធផលនៃនយោបាយរបស់អាជនក្បត់ជាតិ ហ៊ុន សែន