ភ្នំពេញៈ ជាមួយនឹងភាពស្រស់ស្អាតស៊ីវិល័យ ទៅណាមកណាមានរថយន្តទំនើបជិះយ៉ាងត្រជាក់ចិត្ត ប្រកបដោយស្នាមញញឹមនោះ នៅពេលនេះ ត្រូវបានគេដឹងថា ការរស់នៅរបស់នាង ឈិត សុជាតា តារាសម្តែងល្បីរូបនេះ មិនស្រួលដូចការគិត និងមើលឃើញនោះទេ ពោលគឺនាពេលកន្លងមកនាងតែងរស់នៅក្នុងក្តីកង្វល់នៃក្រញាំ មនុស្សម្នាក់ តែនៅពេលនេះនាងមិនអាចទ្រាំរស់នៅបែបនោះទៀតទេ ដូច្នេះនាងនឹងប្រឹងរើបម្រះ។
Tuesday, 26 March 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
តារាសម្តែងដែលឡើងកាលីបសម្រស់ ខ្លាំងក្រោយកែសម្ផស្សនាង ឈិត សុជាតា បានឲ្យដឹងថា ការរស់នៅរបស់នាងនាពេលកន្លងមកតែងមានសម្ពាធពីមនុស្សម្នាក់ រហូត ដែលស្ទើរតែធ្វើឲ្យរូបនាងក្លាយជាមនុស្សម្នាក់រស់នៅតែម្នាក់ ឯង គ្មានមិត្តភក្តិ ព្រោះតែផ្គាប់ចិត្តមនុស្សម្នាក់ ប៉ុន្តែនាងបានឲ្យដឹងថា នាងនឹងបញ្ចប់រឿងទាំងនោះ ព្រោះនាងមិនអាចទ្រាំរស់ក្នុងសភាពបែបនោះបន្តទៀតទេ។
តារា សម្តែងសាច់សខ្ចីម្ចាស់ក្រុមហ៊ុនទេសចរណ៍ STA បានសរសេរទម្លាយរឿងឈឺចិត្តនៅលើហ្វេសប៊ុករបស់ខ្លួនយ៉ាងម៉េត ប្រាយថា៖«ដើម្បីមនុស្សម្នាក់ [ខ្ញុំ]ត្រូវបាត់បង់សេរីភាពក្នុងការរាប់អានមិត្តអស់រយៈពេលជា យូរ…ថ្ងៃនេះ ខ្ញុំបានបពា្ចប់អ្វីគ្រប់យ៉ាងហើយ ខ្ញុំពិតជាមិនអាចទ្រាំតទៅទៀតបានទេ…»។
ការនិយាយប្រកបដោយ ភាពទុក្ខសោកនេះ ត្រូវបានទស្សនិកជនលើកឡើងថា ទំនងជាតារាសម្តែងនាង ឈិត សុជាតា សម្រេចចែកផ្លូវជាមួយនឹងគូស្នេហ៍ហើយ ខណៈកន្លងមកការរស់នៅក្នុងភាពហ៊ឺហារបស់នាងដោយសារគូស្នេហ៍ធ្វើ ឲ្យនាងបាត់អស់សិទ្ធិសេរីភាព សូម្បីតែការរាប់អានមិត្តភក្តិនោះ។ ទោះបីជាគេមិនបានដឹងថា គូស្នេហ៍របស់នាងជាអ្នកណា តែទស្សនិកជនបានលើកឡើងយ៉ាងប្រាកដប្រជាថា បុរសដែលបិទបើកដង្ហើមចេញចូល និងជាអ្នកគ្រប់គ្រងចង្វាក់បេះដូងរបស់នាងឈិត សុជាតា កន្លងមក គឺជាមនុស្សដ៏មានឥទ្ធិពលម្នាក់នៅក្នុងសង្គម មានអំណាច និងប្រកបដោយទ្រព្យសម្បត្តិទៀតផង។
ប៉ុន្តែទោះបីជាយ៉ាងណា ដំបៅដួងចិត្តរបស់ ឈិត សុជាតា នេះមិនទាន់នឹងអាចបកស្រាយឲ្យបានក្បោះក្បាយនៅឡើយ ខណៈដែលទូរស័ព្ទរបស់នាងនៅពេលទូរស័ព្ទចូល មានបុរសម្នាក់លើកនិយាយជំនួស ដែលគេសង្ស័យថា បុរសម្នាក់ដែលបានលើកទូរស័ព្ទនោះជាគូស្នេហ៍ពេញបេះដូងរបស់ ឈិត សុជាតា ទោះបីជាបុរសម្នាក់នោះបានអះអាងថា ខ្លួនគេជាបងប្អូនរបស់ ឈិត សុជាតា ក៏ដោយ។
ពាក់ព័ន្ធរឿងពិបាក ចិត្តបៀមទុក្ខរបស់ ឈិត សុជាតា នោះត្រូវបានបុរសម្នាក់ដែលអះអាងរបៀបលេងសើចថា ខ្លួនជាបងប្រុសរបស់ ឈិត សុជាតា នោះពន្យល់ជំនួសថា នោះគ្រាន់តែជាការសរសេរលេងសើចរបស់នាងនៅពេលអផ្សុកតែប៉ុណ្ណោះ តាមពិត ឈិត សុជាតា មិនមានរឿងធុញថប់នឹងរឿងអ្នកណាម្នាក់បង្ខាំង និងបំបិទសិទ្ធិសេរីភាពនាង ឬយ៉ាងណានោះទេ។
បុរសដែលលើកទូរ ស័ព្ទរបស់ ឈិត សុជាតា បាននិយាយជំនួសថា៖«អូ! រឿងនោះគាត់សរសេរលេងនៅពេលអផ្សុកតែប៉ុណ្ណោះ។ អត់ទេ គាត់សរសេរអត់មានពាក់ព័ន្ធរឿងស្នេហាអីទេ គឺគ្រាន់តែសរសេរលេងប៉ុណ្ណោះ»។
យ៉ាងណាមិញ ការលើកឡើងរបស់បុរសម្នាក់នោះមិនអាចលុបបំបាត់ចម្ងល់របស់ទស្សនិក ជនបានទេ ខណៈនាងមិនអាចលើកទូរស័ព្ទខ្លួនឯងបាន៕
