នាយក​រដ្ឋ​មន្ត្រី​ថា​គ្មាន ​CPP ​គ្មាន​ការ​ផ្តល់​កម្មសិទ្ធិ​ដីធ្លី

ភ្នំពេញៈ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ព្រមាន​អ្នក​ភូមិ​រាប់​ពាន់​នាក់​ពី​ម្សិលមិញ​ថា គំនិត​ផ្តួចផ្តើម​មាន​ការ​គាំទ្រ​បំផុត ក្នុង​នោះ​មាន​គម្រោង​ផ្តល់​ប័ណ្ណ​កម្មសិទិ្ធ​ដីធ្លី​នឹង​ត្រូវ បំផ្លាញ ប្រសិន​បើ​លោក​មិន​ជាប់​ឆ្នោត​ជា​ថ្មី ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ខែ​កក្កដា​នោះ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​គេ​យល់​ថា លោក​កំពុង​ចាប់​ផ្តើម​យុទ្ធនាការ​ឃោសនា​ក្រៅ​ផ្លូវការ។

Tuesday, 26 March 2013
Shane Worrell-វង្ស សុខេង​
ភ្នំពេញ ប៉ុស្តិ៍

ជាការវិវត្តគួរ​ឲ្យ​កត់​សម្គាល់​ពី​សកម្មភាព​សប្បុរស​កាល​ពី​សប្តាហ៍​មុន ក្នុង​នោះ​មាន​ការ​ផ្តល់​ដី​ដល់​ប្រជាជន​ដែល​ត្រូវ​បណ្តេញ​ចេញ​ក្នុង ខេត្ត​ព្រះសីហនុ ​និង​ការ​បន្ថែម​ប្រាក់ ២ ដុល្លារ​អាមេរិក​លើ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា លោក​នាយក​រដ្ឋ​មន្រ្តី​បាន​ប្រើ​ពិធី​សម្ពោធ​ស្ពាន បង្ហាញ​អំពី​ការ​ដក​ថយ បើ​គ្មាន​បក្ស​ប្រជាជន​កម្ពុជា​(CPP) កាន់​អំណាច​នោះ។

លោកនាយករដ្ឋ មន្រ្តី បាន​ថ្លែង​ក្នុង​សុន្ទរកថា ទៅ​កាន់​អ្នក​ភូមិ​ប្រហែល ១ម៉ឺន​នាក់​នៅ​ស្រុក​កោះធំ ខេត្ត​កណ្តាល​ថា៖ «អ្នក​មក​ហ៊ុន សែន ដើម្បី​សុំ​ជួយ​ដោះ​ស្រាយ​បញ្ហា​ទាក់ទង​ផ្សារ ស្ពាន ថ្នល់​…។ ប៉ុន្តែ ពេល​ខែ​កក្កដា​មក​ដល់​អ្នក​ត្រូវ​ជួយ​ខ្ញុំ តែ​ម្តង​ទេ។ ខ្ញុំ​សុំ​សន្លឹក​ឆ្នោត​ម្នាក់​ៗ​មួយ​សំឡេង​តែ​ប៉ុណ្ណោះ»។

លោក ផៃ ស៊ីផាន ​អ្នកនាំ​ពាក្យ​គណៈ​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ថា ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្រ្តី​គ្មាន​អ្វី​ខុស​ពី​ធម្មតា​ទេ។

ចាប់អារម្មណ៍​លើកាយ​វិការ​លោក ហ៊ុន សែន កាល​ពី​សប្តាហ៍​មុន លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ​ថ្លែង​ថា៖«​អ្នក​នឹង​គិត​ថា​ការ​ទាក់​ទាញ​រក​សំឡេង​ គឺ​បន្ថយ​ការ​មួម៉ៅនិង​កំហឹង ដើម្បី​បាន​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត។ អ្នក​នយោបាយ​ចង់​បង្ហាញ​ថា ពួកគេ​កំពុង​ខ្វល់។

ក៏ដូចជាការ​ធ្វើ​អន្តរាគមន៍ក្នុង​បញ្ហា ប្រាក់​ឈ្នួល និង​ការ​លុប​ចោល​អនុក្រឹត្យ​ដក​យក​ដី​ក្នុង​ខេត្ត​ព្រះ​សីហនុ ពី​ឧកញ៉ា ជៀម ផែន ដើម្បី​សង្គ្រោះ​ប្រជាជន ៤៩ គ្រួសារ​ពី​ការ​ផ្លាស់​ទី​លំនៅ លោក ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​ពី​សប្តាហ៍​មុន​ថា លោក​បាន​បញ្ឈប់​តួនាទី​លោក យាន ស៊ីណា អនុ​រដ្ឋ​លេខាធិការ​ក្រសួង​យុតិ្តធម៌​ពី​បទ​វាយ​ដំ​អ្នក​កាសែត។

លោក គល់ បញ្ញា នាយក​អង្គការ ខុម ហ្វ្រែល ពុំ​បាន​ចាត់​ទុក​ការ​បញ្ឈប់​តួនាទី​លោក ស៊ីណា ជា​យុទ្ធ​សាស្រ្ត​ដើម្បី​ទាក់​ទាញ​អ្នក​បោះ​ឆ្នោត​ទេ ប៉ុន្តែ​ជឿ​ថា សកម្មភាព​វិស័យ​ដីធ្លី និង​បញ្ហា​ប្រាក់​ឈ្នួល​ អាច​ទាក់​ទាញ​ខ្លាំង​ជាង។

លោកលើកឡើងថា៖«ខ្ញុំ​គិត​ថា ជាមួយ​នឹងប្រាក់​ឈ្នួល​អប្បបរមា វា​ជា​កត្តា​ជំរុញ​ការ​បោះ​ឆ្នោត ក៏​ដូច​ជា​ដី​ធ្លី​ផង​ដែរ»។

លោក បន្តថា៖ «ចាប់​ពី​ខែមករា កាន់​តែ​តឹង​រ៉ឹង​បន្តិច​ទៅៗ។ ក្នុង​អំឡុង​ពេល​នេះ រដ្ឋាភិបាល​បាន​ផ្តោត​លើ​បញ្ហា​សេដ្ឋកិច្ច​ថែម​ទៀត ប្រាក់​ឈ្នួល​អប្បបរមា​ជា​បញ្ហា​ស្នូល​ផង​ដែរ​ … តែ​មិន​មែន​វិស័យ​អប់រំ និង​សុខាភិបាល​ទេ»។

ប៉ុន្មាន​ខែ​ខាង​មុខនេះ លោក បញ្ញា គិតថាអំពើ​ពុក​រលួយ​នឹង​ជា​បញ្ហា​ដែល​ក្នុង​យុទ្ធនាការ ហើយ​លោក ហ៊ុន សែន នឹង​ថ្លែង​សារ​តាម​ទូរទស្សន៍ ទៅ​​កាន់​អ្នក​បោះឆ្នោត​ជា​យុវវ័យ។ លោក​បន្ថែម​ថា៖ ​«ពេល​នេះ គេ​នឹង​តម្រង់​រក​យុវជន។ ពួកគេ​នឹង​សម្លឹង​មើល​អ្នក​បោះ​ឆ្នោត​ទី១​ ប៉ុន្តែ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ផ្តោត​លើ​ការ​បំពេញ​ចិត្ត​អ្នក​បោះ​ឆ្នោត មិន​មែន​គោល​នយោ​បាយ​ទេ»។

ក្នុង​សុន្ទរកថាកាល​ពី​ម្សិល​មិញ លោក ហ៊ុន សែន ​ថ្លែង​ថា លោក​នៅ​តែ​ជឿថា គណបក្ស​ប្រជាជន​កម្ពុជា​មាន​លទ្ធភាព​រក្សា​បាន​អាសនៈ​២ភាគ​៣​នៅ​ទូទាំង​ប្រទេស។ គណបក្ស​នេះ​កំពុង​កាន់​កាប់​អាសនៈ​៩០​លើ​១២៣ អាសនៈ គឺ​ស្មើ ៧៣ ភាគ​រយ។

លោកសុន ឆ័យ តំណាង​រាស្រ្ត​គណបក្ស សម រង្ស៊ី បាន​ជឿ​ថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​រង​សម្ពាធ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ លោក ហ៊ុន សែន ចាប់​ផ្តើម​ទាក់​ទាញ​រក​សំឡេង​គាំទ្រ​នា​ប៉ុន្មាន​ខែ​មុន​ការ​បោះ​ឆ្នោត ៕ TK/​PS

What Next?

Recent Articles

13 Responses to "នាយក​រដ្ឋ​មន្ត្រី​ថា​គ្មាន ​CPP ​គ្មាន​ការ​ផ្តល់​កម្មសិទ្ធិ​ដីធ្លី"

  1. ១. ការលើកឡើងរបស់លោកហ៊ុន សែនគឺជាការបកស្រាយបំភ័ន្តទាំងស្រុង!! បើគ្មានការបះបោលរបស់ប្រជារាស្រ្តគ្រប់ទីកន្លែង និងការតវ៉ាក្រុមប្រឆាំងទេ នោះដីធ្លីទាំងអស់ជារបស់គ្រួសារលោកហ៊ុន សែន និងបក្ខពួកលោកហ៊ុន សែនអស់ទៅហើយ!!
    ២. ដូចយើងឃើញស្រាប់ហើយ លោកហ៊ុន សែនបានស៊ីញ៉េអោយដីធ្លីរាប់ម៉ឺនហិចតា ទៅអោយឈ្មួញដែលជាបក្ខពួករបស់ខ្លួន ឈរឈ្មោះអោយ តាមតំបន់នីមួយៗ ដូចជា នៅរតនគីរី កំពង់ឆ្នាំង-ពោធិសាត់ ព្រះសីហនុ-កោះកុង ជាដើម។ ឈ្មួញទាំងនោះជាអ្នកឈរឈ្មោះអោយលោកហ៊ុន សែន ជាគោលការណ៍!!
    ៣. ការបាត់បង់ដីធ្លីទាំងភូមិៗ គឺដោយសារការចុះហត្ថលេខារបស់លោកហ៊ុន សែន មិនមែនដោយសារអ្នកណានោះទេ!! ដូច្នេះបោះឆ្នោតអោយគណៈបក្សប្រជាជន មានន័យថា អោយគ្រួសារលោកហ៊ុន សែន និងបក្ខពួក ប្លន់ដីរាស្រ្តតាមរូបភាពថ្មីៗ ដូចជា ប្រគល់ដីកម្មសិទ្ធអោយរាស្រ្តហើយ ប៉ុន្តែនិងប្រើរូបភាពជាច្រើនដើម្បីអោយប្រជារាស្រ្តលក់ដីក្នុងតំលៃថោកដល់បក្ខពួកលោកហ៊ុន សែនវិញ​!!

  2. តើនេះជាភាសាអ្វីហើយបានន័យថាម៉េចនៅពេលដែល លោក ហ៊ុន សែន និយាយនៅស្រុកកោះធំ ។ ឬ មានន័យថា មានតែលោកហ៊ុន សែន ម្នាក់គត់ ដែល ជាអ្នកកំនត់ជោគវាសនា​របស់ប្រជាជន រាប់លាន នាក់ នៅ ក្នុង ផែន ដី ខ្មែរយើង នេះ នោះ ស៊ិះ ។

  3. តេជះ says:

    Everything is better before election, But when finish of election must be ………………………….

  4. កូនខ្មែរសុទ្ធសាធ says:

    លោក ហ៊ុន សែន និយាយបែបនេះចង់មានន័យថាដីនៅក្នុងប្រទេសកម្ពុជាមិនមែនជារបស់ប្រជាជន
    កម្ពុជាទេប៉ុន្តែជាដីរបស់គណបក្សប្រជាជនមែនទេ?ខ្ញុំកត់សំគាល់ឃើញថាបោះឆ្នោតឆ្នាំ២០១៣នេះ
    លោកហ៊ុន សែនហាក់មានអារម្មណ័ភ័យខ្លាចចាញ់ឆ្នោតជាងលើកមុនៗពីព្រោះថាអោយតែទៅចូល
    រួមកម្មវិធីកន្លែងណាមួយហើយ ហ៊ុន សែនតែងតែនិយាយគំរាម ឬក៏សុំទៅប្រជាជនអោយជួយបោះ
    ឆ្នោតអោយខ្លួន។ហ៊ុន សែនប្រហែលជាចង់កាន់អំណាចរហូតកើតជំងឺម្យ៉ាងដែលគេហៅថាជំងឺភ័យ
    ខ្លាច និងសង្ស័យច្រើនប្រៀបដូចសម័យ ប៉ុល ពត ដែលកើតជំងឺសង្ស័យច្រើនដូចគ្នាដែរ។
    ម្យ៉ាងទៀតបើសិនជាគណកម្មាការជាតិរៀបចំកាបោះឆ្នោតពិតជាឯករាជ្យមែន គួរតែព្រមានទៅលោក
    ហ៊ុន សែនអោយបញ្ឈប៉ជាបន្ទាន់នូវសកម្មភាពដែលហ៊ុន សែនបានធ្វើដូចសព្វថ្ងៃនេះ តួយ៉ាងដូច
    ការថ្លែងសន្ទរកថារបស់ហ៊ុន សែននៅពេលបើកការដ្ឋានសាងសង់ស្ពាននៅស្រុកកោះធំនេះអញ្ចឹង
    ដែលសកម្មភាពនេះបញ្ជាក់អោយឃើញយ៉ាងច្បាស់ថា ហ៊ុន សែនកំពុងតែឃោសនារកសន្លឹក
    ឆ្នោតក្រៅផ្លូវការ និង​ ការទិញសន្លឹកឆ្នោតដោយការទិញទឹកចិត្តរបស់ប្រជាជន ដោយការលើក
    យកការធ្វើ ស្ពាន ថ្នល់ សាលារៀន មន្ទីពេទ្យ មកធ្វើជាលេស ដែលតាមពិតការងារទាំងអស់នេះ
    រដ្ឋត្រូវតែធ្វើដោយជៀសមិនបានព្រោះវាជាភារកិច្ចរបស់រដ្ឋដែលបានប្រមូលពន្ធពីប្រជាជន។
    បែរជាត្រូវបានលោកហ៊ុន សែនយកមកធ្វើឈ្នាន់ដើម្បីឃោសនាបោកប្រជាជនដើម្បីរកសំលេង
    ឆ្នោតទៅវិញ នេះសរបញ្ជាក់អោយឃើញថាលោកហ៊ុន សែន ពូកែបោកប្រាស់ជាង សម រង្ស៊ី និង
    កឹម សុខា ទៅទៀត។

  5. _/\/\/\_ says:

    « ពេល​ខែ​កក្កដា​មក​ដល់​អ្នក​ត្រូវ​ជួយ​ខ្ញុំ តែ​ម្តង​ទេ។ ខ្ញុំ​សុំ​សន្លឹក​ឆ្នោត​ម្នាក់​ៗ​មួយ​សំឡេង​តែ​ប៉ុណ្ណោះ»
    ដើម្បីរឹបអូសដីធ្លី បំផ្លាញទឹកដី ព្រៃឈើ សម្បត្តិធម្មជាតិរបស់ខ្មែរតទៅមុខទៀត !
    តែម្នាក់ៗមួយសម្លេងប៉ុណ្ណោះ ខ្ញុំនិងមានឱកាស់ឈរជើងបំផ្លាញខ្មែរ ចំរើនយួនដល់ទៅរាប់ឆ្នាំ !

  6. BaBaBoo says:

    បក្សប្រជាជន គ្មានឬអត់ អំណាចគឺប្រជាជនកម្ពុជាដឹងហើយ គ្មានអ្នកណាចង់សម្លម្ជូម៉ាអាយូសទេ! ប្រទេសកម្ពុជា

    មិនមែនជាប្រទេសរបស់ CPP ទេ ។ សម្តេចហ៊ុន សែន កុំសុំអង្វរសុំឆ្នោត ក្រែងអ្នកដែលស្អប់លោកដៀលថា ហ៊ុន សែនមិនខ្មេះ ដឹកនាំប្រទេសរាស្រ្តក្លាយអ្នកសុំទានគេសឹងតែទាំងអស់ ។

  7. Vithean says:

    យើងសូមប្រកាសដល់ប្រជាពលរដ្ឋទូទាំងប្រទេសឲ្យបានជ្រាបថា៖ គណបក្សសង្រ្គោះជាតិឈ្នះឆ្នោត មិនត្រឹមតែលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែថែមទាំងចែកជូនដីធ្លី ដោយចេញបណ្ណកម្មសិទ្ឋិស្របច្បាប់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ និង មិន និយមបក្ខពួកជាដាច់ខាត។
    គម្រោងអភិវឌ្ឍប្រទេស ដែលតេជោថា នឹងរលាយនៅពេលគណបក្សគាត់ចាញ់ឆ្នោតនោះ គឺពិតជាប្រជាភិថុតហើយ គណបក្រសង្រ្គោះជាតិឈ្នះឆ្នោត នឹងអភិវឌ្ឍប្រទេសរីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័ស មិនមែនជាជំហានគីង្គក់នោះឡើយ។​មន្ត្រីរាជការគ្រប់ប្រភេទ ត្រូវបានតម្លើងប្រាក់ខែឲ្យមានជីវភាពថ្លៃថ្នូរ មិនដេករងចាំ២០%មួយឆ្នាំម្តងនោះទេ។
    យើងជាមន្ត្រីរាការឈប់អត់ធ្មត់ស៊ូទ្រាំ ជាមួយតេជោទៀតហើយ។ ជយោគណបក្សសង្រ្គោះជាតិ!

  8. ប្រសិនបើតេជោ មានគោរមងារ​ ដោយគតិបណ្ឌិត្យមែននោះ ម្លេះ តេជោ មិនអាចមានប្រសាសន៍ បែបរាក់កំផែលដូចនេះទេ

  9. Srey Khmer says:

    It has only Hun Sen as CPP in Cambodia. After Hun Sen was death, Cambodian would not suvive to live by themsalves. So people must not vote for Hun Sen who is thinking only himself is better more than anybody in the country and bring your country down to hell.

  10. សុខ​ អាន says:

    បញ្ហាដីធ្លីកើតឡើងដោយសារ CPP ។ បញ្ហនេះនរណាក៏ដឹងដែរ។ បើគ្មានគំនាបពីសហគមន៍អន្តរជាតិ បក្សប្រឆាំង សង្គមស៊ីវិល និងដោយខ្លាចចាញ់ឆ្នោតទើប មានការវាស់ដី និងចេញបណ្ណកម្មសិទ្ធិ ។ ប្រជាជនលែងល្ងង់ទឿតហើយ អាឆ្កួត ហ៊ុន ណាល់!

  11. សុខ​ អាន says:

    បញ្ហាដីធ្លីកើតឡើងដោយសារ CPP ។ បញ្ហនេះនរណាក៏ដឹងដែរ។ ដោយមានគំនាបពីសហគមន៍អន្តរជាតិ បក្សប្រឆាំង សង្គមស៊ីវិល និងដោយខ្លាចចាញ់ឆ្នោតទើប CPP រៀបចំឲ្យមានការវាស់ដី និងចេញបណ្ណកម្មសិទ្ធិ ។ ប្រជាជនលែងល្ងង់ ជឿ អាឆ្កួត ហ៊ុន ណាល់ឯងទឿតហើយ!

  12. ជីតា អាណាល់ says:

    សំដីបោកប្រាស់នែជនចាញ់ឆ្នោត ហ៊ុន ណាល់

  13. beloved khmer says:

    Cambodia is the country of men HUN SEN

    AND HIS PUPPETS, NOT RULE OF LAW.

    FUCK YOU HUN SEN.