បើក​សវនាការ​​ករណី​សិស្ស​ស្រី​វិទ្យា​ល័យ​យក​ថ្នាំ​ញៀន​ឲ្យ​សង្សារ​នៅ​គុក

ភ្នំពេញៈ អតីត​សិស្ស​ថ្នាក់​ទី ១២ ម្នាក់​នៃ​វិទ្យា​ល័យ​ហ៊ុន សែន ប៊ុន​រ៉ានី ផ្សារ​ដើម​ថ្កូវ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​បើក​សវនការ​ជំនុំ​ជម្រះ​ក្តី នៅ​ព្រឹក​ថ្ងៃទី ២៦ មីនា​នេះ ​ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ «ចាត់​ចែង​ឲ្យ​ប្រើ​ប្រាស់​សារធាតុ​គ្រឿង​ញៀន» ប្រព្រឹត្ត​នៅ​ក្នុង​មណ្ឌល​កែប្រែ ម២ (ពន្ធនាគារ​ព្រៃស) កាល​ពី​ឆ្នាំ ២០១២។

Tuesday, 26 March 2013
ប៊ុត រស្មីគង្គា
ភ្នំពេញ ប៉ុស្តិ៍

សិស្សស្រីដែលជាជនសង្ស័យយក​ដៃ​ខ្ទប់​មុខ​ពេល​ចេញ​ពី​សវនាការ។ រូប​ថត​ប៊ុត រស្មីគង្គា

សិស្សស្រីដែលជាជនសង្ស័យយក​ដៃ​ខ្ទប់​មុខ​ពេល​ចេញ​ពី​សវនាការ។ រូប​ថត​ប៊ុត រស្មីគង្គា

លោក ​ឆែ វីរៈ ចៅក្រម នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ឈ្មោះ ហ៊ួត ទិត្យ​ម៉ា​ឡែន អាយុ​១៧ ឆ្នាំ អតីត​សិស្ស​ថ្នាក់​ទី ១២ ម្នាក់​នៃ​វិទ្យា​ល័យ​ហ៊ុនសែន ប៊ុនរ៉ានី ផ្សារ​ដើម​ថ្កូវ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​តុលាការ​ពី​បទ «ចាត់​ចែង​ឲ្យ​ប្រើ​ប្រាស់​សារធាតុ​គ្រឿង​ញៀន» ប្រព្រឹត្ត​នៅ​ក្នុង​​មណ្ឌល​កែប្រែ «ម២» (ពន្ធនាគារ​ព្រៃស) កាល​ពី​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១២។

លោក​ចៅក្រម​ ឆែ វីរៈ បាន​បញ្ជាក់​ថា ឈ្មោះ ហ៊ួត ទិត្យ​ម៉ា​ឡែន ត្រូវ​បាន​ចាប់​ខ្លួន​ដោយ អនុរក្ស នៅ​ក្នុង​​មណ្ឌល​កែប្រែ «ម២» ភ្លាមៗ បន្ទាប់​បាន​យក​គ្រឿង​ញៀន​ប្រភេទ​ម៉ាទឹក​កក ចំនួន​មួយ​កញ្ចប់​ផ្ញើរ​ជូន ទៅ​សង្សា​បណ្តូល​ចិត្ត ឈ្មោះ ចាប​ ពេញ ដែល​ជា​អតីត​សិស្ស​រៀន​នៅ​វិទ្យា​ល័យ​ហ៊ុន​សែន ប៊ុន​រ៉ានី ផ្សារ​ដើម​ថ្កូវ និង ជា​ទណ្ឌិត​ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស ឲ្យ​ជាប់​រយៈពេល ១២ ឆ្នាំ​ពី​បទ៖«ប្លន់ ជា​ច្រើន​ករណី» និង កំពុង​ជាប់​គុក​នៅ ក្នុង នៅ​ក្នុង​​មណ្ឌល​កែប្រែ «ម១» នៅ​ក្នុង​រាជធានី​ភ្នំពេញ។

What Next?

Recent Articles

One Response to "បើក​សវនាការ​​ករណី​សិស្ស​ស្រី​វិទ្យា​ល័យ​យក​ថ្នាំ​ញៀន​ឲ្យ​សង្សារ​នៅ​គុក"

  1. សំឡាញ់! says:

    សមមុខមីល្ងង់!!!