គ្រោះថ្នាក់ចរាចរណ៏ ស្លាប់២នាក់ និងរងរបួសធ្ងន់ស្រាល៦នាក់ នៅថ្ងៃទី ២៦ ខែ មីនា

គ្រោះ​ថ្នាក់​ចរាចរណ៏​នៅ​ទូទាំង​ប្រទេស​កម្ពុជា នា​ថ្ងៃទី​​២៦ ខែមីនា ឆ្នាំ​២០១៣ បាន​ឆក់​ស្រូប​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់​២នាក់ ស្លាប់ និងរងរបួសធ្ងន់ស្រាល៦នាក់ទៀត។ ​នេះ​បើ​តាម​តួលេខ​ដែល​ស្រង់​បាន​ដោយ​នាយកដ្ឋាន សណ្ដាប់់​ធ្នាប់​ចរាចរណ៏ នៃ អគ្គស្នង​ការនគរបាល​ជាតិ ។

សណ្តាប់
Wednesday 27 March 2013
The Free Press Magazine

របាយការណ៏​ដែល​គេ​រក​ឃើញ​នៅ​លើ​គេហទំព័រ ស្នង​ការ​នគរបាល​ជាតិ​​​​បាន​ឲ្យ​ដឹងថាគ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស កើត​ឡើង​ដល់​ទៅ០៥លើក (យប់​ ០៣លើក), បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ០២នាក់ (ប្រុស), របួស​ធ្ងន់ ០៣នាក់ (ប្រុស​),និង​របួសស្រាល ០៣នាក់​(ប្រុស)

ក្នុងនោះបាន​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្ត​សរុប ០៩​គ្រឿង ក្នុង​នោះ​ម៉ូតូ ០៥គ្រឿង និង ​រថយន្ត​ធុនតូច ០៤គ្រឿង ។

របាយការណ៏ដដែល​បន្តថា មូ​លហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ស្លាប់​និង​រង​របួសនេះ គឺ​បណ្តាល​មក​ពី​​មិនគោរពសិទិ្ធ ០១លើក,មិនប្រកាន់ស្តាំ ១លើក, ប្រជែង គ្រោះថ្នាក់ ១លើក, ស្រវឹង ០១លើក, បត់គ្រោះថ្នាក់​ ១លើក ក្នុង​នោះ​គ្រោះ​ថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិភាព ០៤ នាក់ (យប់ ០៣ នាក់)​។

ចំពោះ​រថយន្ត​ដែល​ទទួល​រង​ការ​ផាក​ពិន័យ​នៅ​អង្គភាព នៅ​ថ្ងៃ​ទី២៦ ខែមីនា ឆ្នាំ​២០១៣​នេះ មាន​ចំនួន​ ១២៣គ្រឿង គឺ​ រថយន្តទេសចរណ៍ ១៦គ្រឿង , រថយន្ត​ដឹក​អ្នក​ដំណើរ​ធុន​តូច ៣៦​គ្រឿង, រថយន្ត​ដឹក​អ្នក​ដំណើរ​ធុនធំ ១២​គ្រឿង, រថយន្ត​ដឹក​ទំនិញ​ធុន​តូច ០៤គ្រឿង និង រថយន្ត​ដឹក​ទំនិញ​ធុន​ធំ ៥៥គ្រឿង ។

រថយន្ត​ទាំងអស់​ខាង​លើ​បាន​បង់​ប្រាក់​ពិន័យ​រួច​រាល់ នៅ​អធិការ​ដ្ឋាន​នគរ​បាល​ ស្រុក​/​ខណ្ឌ ១៦គ្រឿង, ​នៅ​ស្នងការ​ដ្ឋាន​នគរ​បាល​ រាជធានី​/​ខេត្ត ៦០គ្រឿង និង នៅនាយកដ្ឋានសណ្តាប់ធ្នាប់ ៤៧គ្រឿង ៕

What Next?

Recent Articles

One Response to "គ្រោះថ្នាក់ចរាចរណ៏ ស្លាប់២នាក់ និងរងរបួសធ្ងន់ស្រាល៦នាក់ នៅថ្ងៃទី ២៦ ខែ មីនា"

  1. Anonymous says:

    សាហាវមែនហើយ