ភ្នំពេញៈ តុលាការកំពូលនៅព្រឹកថ្ងៃពុធនេះ បើកសវនាការលើសំណើសុំនៅក្រៅឃុំរបស់អ្នកស្រី យ៉ោម បុប្ផា សកម្មជនការពារដីធ្លីសហគមន៍បឹងកក់។
Wednesday, 27 March 2013
ឃុត សុភចរិយា
ភ្នំពេញ ប៉ុស្តិ៍

អ្នកស្រី យ៉ោម បុប្ផា សកម្មជនការពារដីធ្លីសហគមន៍បឹងកក់ឡើងសវនាការនៅថ្ងៃពុធនេះ។ រូបថតហេង ជីវ័ន
អ្នកស្រី យ៉ោម បុប្ផា អាយុ២៩ឆ្នាំ ត្រូវអាជ្ញាធរចាប់ឃុំខ្លួនកាលពីថ្ងៃទី៤ កញ្ញា ឆ្នាំ ២០១២ ពីបទហិង្សាដោយចេតនា ទៅលើអ្នករត់ម៉ូតូឌុបពីរនាក់នៅប្លុកបឹងកក់ក្នុងរាជធានីភ្នំពេញ ហើយកាលពីថ្ងៃទី២៧ខែធ្នូ ឆ្នាំមុន តុលាការភ្នំពេញសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារបីឆ្នាំ។ ប៉ុន្តែ ក្រុមអ្នកភូមិបឹងកក់និងក្រុមគ្រួសារជនសង្ស័យ បានច្រានចោលនូវការចោទប្រកាន់នេះនិងបានជំទាស់ទៅលើការសម្រេចសេចក្ដីរបស់តុលាការរាជធានីភ្នំពេញផងដែរ។
លោក លួស សាខន ប្ដីអ្នកស្រី យ៉ោម បុប្ផា ប្រាប់ភ្នំពេញប៉ុស្តិ៍ថា តុលាការកំពូលបានជូនដំណឹងដល់មេធាវីការពារក្ដីប្រពន្ធគាត់រួច ហើយថា នឹងបើកសវនាការនៅព្រឹកថ្ងៃពុធនេះ លើសំណើសុំនៅក្រៅឃុំរបស់ភរិយាគាត់។
លោកថ្លែងថា៖ «ខ្ញុំរំ ពឹងទុកថា តុលាការកំពូលនឹងពិនិត្យពិចារណាទៅលើសំណើសុំនៅក្រៅឃុំរបស់ ភរិយាខ្ញុំនិងជំរុញឲ្យសាលាឧទ្ធរណ៍បើការជំនុំជម្រះលើអង្គ សេចក្ដីនៃសំណុំរឿងចោទប្រកាន់លើភរិយាខ្ញុំបានឆាប់ និងប្រកបដោយភាពយុត្តិធម៌»។
ក្រុមអ្នកភូមិបឹងកក់បាននាំគ្នាលើកបដាដែលអំពាវនាវឲ្យមានការដោះលែងអ្នកស្រី យ៉ោមបុប្ផា ដែលពួកគេជឿថា ការចាប់ខ្លួន ចោទប្រកាន់និងកាត់ទោសគាត់ គឺបណ្ដាលមកពីអ្នកស្រីជាសកម្មជនដីធីដ៏សកម្មក្នុងតំបន់បឹងកក់ ក្នុងអំឡុងការតវ៉ាឲ្យមានការដោះលែងសកម្មជនដីធ្លីនៃសហគមន៍នេះចំនួន ១៥ នាក់ ដែលភាគច្រើនជាស្ត្រី។

ក្រុមគ្រួសារ និងកូនរបស់អ្នកស្រីយ៉ោម បុប្ផា និងអ្នកភូមិបឹងកក់ទាមទារយុត្តិធម៌ជូនសមាជិកខ្លួន។
ប្រើហិង្សាដោយចេទនាតុលាការកាត់ក្តីឲ្យអ្នកស្រីយ៉ោមបុប្ផាជាប់ពន្ឋធានាគារ៣ឆ្នាំចោះហ៊ុនសែនសម្លាប់មនុស្សរាប់មិនអស់តើគួរកាត់ទោសយ៉ាងណាដែរទៅបាទលោកតុលាការ ខ្ញុំចង់ដឹងណាស់ រឺកាត់ក្បាលទើបសាកសម?
មិនបាច់ស្រែករកយុត្តិធម៌ អីទេ! ប្រទេសខ្មែរបើមានយុត្តិធម៌ម្លេះមានការរីកចំរើនដោយមិនចាំបាច់
ពឹងលើជំនួយបរទេសឡើយ! បក្សពួក ប៉ាកទីនិយម! គ្រួសារនិយម តាំងពីក្រោមរហូតដល់លើ!
គ្រប់ក្រសួងមន្ទី។ តូចស៊ីដោយតូច ធំស៊ីដោយធំ រកស៊ីជើងភ្នំផឹកទឺកដងអូរ ។
អ្នកក្រមានតែទឹកភ្នែក អ្នកមានស៊ីចាក់ច្រាសសល់ចាក់ឲ្យឆ្កែគេស៊ី។ បើគេចង់សម្លាប់ឆ្កែ គេចោទ
ថាឆ្កែហ្នឹងវាឆ្គួត អញ្ចឹងមិនបាច់ឆ្ងល់ទេ។
ប៉ុន្តែក្នុងលោកនេះ ពិតប្រាកដជាមានកម្មពារមែន អ្នកសាងល្អរមែមបានល្អ អ្នកសាងអាក្រក់រមែង
បានអាក្រក់ បន្សល់ទុកឲ្យក្មេងជំនាន់ក្រោយទទួលរងការអាម៉ាស ។ អំពើបាបនោះវារមែង អន្ទោល
តាមប្រាណ ទោះជាទៅដល់ណាក៏វាទៅដល់ទីនោះដែរ។
ទោះបីជាអ្នកខិតខំសាងបុណ្យទានយ៉ាងណាដើម្បីបិទបាំង ទោសកំហុស អកុសលកម្មដែលបាន
ធ្វើក៏វាមិនបានដែរ។ បុណ្យ និងបាប គឺដូចទឹកនិងប្រេង មិនអាចរលាយចូលគ្នាបានទេ។ អ្នកសាង
បាបប៉ិនណា អ្នកសោយបាបប៉ិន្នោះ។
គ្មានជម្រើសអ្វីនោះទៀតឡើយ ក្រៅ ពីសំរេចចិត្តធ្វើតាមសំនើររបស់អ្នកភូមិបឹងកក់ ។ ពីព្រោះ រដ្ធាភិបាលសព្វថ្ងៃនេះ ត្រូវបានរលាកភ្លើងខ្លួនអែងនៅពេល ដែលខ្លួន បានវាយកមកលេងហើយនោះ ។
យុតិធម៌ នូវ តែ យុតិធម៌ បើអ្នកអត់ ប្រព្រឹត គឺ មិនមានទោស ទេ ។ បើអត់ ប្រព្រឹត ហេតុម្តេច បានជាមានអ្នក ប្តឹង ។ តុលាការ តែមាន ភ័ស្តុតាង មានសាក្សី គឺ ធ្វើតាមច្បាប់ហើយ បើ ចង់ អោយ រួច ខ្លួន ត្រូវ សំរួល ជាមួយ សាក្សី និង អ្នក ប្តឹង ។ យ៉ាប់ណាស់ មនុស្ស បច្ចុប្បន្ន ហ៊ានស៊ីមិនហ៊ានសង ។
ជនល្ងង់ គឺជាជនដែលមិនឆ្លាត ហើយវិភាគបញ្ហានៅលើតែបបូរមាត់ ដូចជាអាមួយ១៤ឆ្នាំជាដើម។
វិភាគមិនសមនឹងអាយុ!
អា១៤ឆ្នាំនិយាយដូចមិនដឹងខ្ចល់អី ចុះអាឈូកបណ្ឌិត អាប៊ុនសុខា នៅមានច្រើនទៀត… តើយុត្តិធម៍ស្អីទៅ ហ្ហែងនិយាយបកស្រាយមកមើល ! ។
ខ្ញុំសូមមិនបញ្ចេញឈ្មោះ ។ ខ្ញុំធ្វើការនៅសហគមន៏ និង អង្កការក្រៅរដ្ឋាភិបាល ជាង ១៤ឆ្នាំដូចជា
« តុលាការ តែមាន ភ័ស្តុតាង មានសាក្សី គឺ ធ្វើតាមច្បាប់ហើយ បើ ចង់ អោយ រួច ខ្លួន ត្រូវ សំរួល ជាមួយ សាក្សី និង អ្នក ប្តឹង ។» តើត្រូវសំរួលរបៀបណាជាមួយសាក្សីនិងអ្នកប្តឹង? សូមជួយបំភ្លឺផង