មកដល់ពេលនេះ គេនៅមិន ទាន់ដឹងច្បាស់ថា នៅជួរភ្នំ ដងរែកនា ខេត្ត បន្ទាយមានជយ័ ខេត្ត ឧត្តមានជយ័ និង ខេត្តព្រះវិហារ មានប្រាសាទ បុរាណ ប៉ុន្មានឡើយ ដែលបាន ក៏សាងឡើង ដោយបុព្វខ្មែរ ដែលបាន បន្សល់ទុក នៅតាមបណ្តា ខេត្តនានា ភាគ ពាយព្យនៃ ប្រទេស កម្ពុជាយើងនេះ ។ មានប្រាសាទ បុរាណ ជាច្រើន ត្រូវបានត្រូវ បានមន្ត្រី រអភិរក្ស វប្បធម៌ រកឃើញ ជាបន្តបន្ទាប់ ប្រាសាទខ្នារជា ប្រាសាទ ដ៏ចំណាស់ មួយនៅក្នុង ខេត្តព្រះវិហារ ហើយត្រូវបាន អ្នកអភិរក្ស វប្បធម៌រកវា ឃើញនា រយះពេលប៉ុន្មានឆ្នាំចុងក្រោយ នេះ នៅក្នុងព្រៃ រហោស្ថានមួយ នៃទឹកដី ខេត្តព្រះវិហារ ។
Written by ភ្នំពេញដេលីញូវ
Wednesday, 27 March 2013 12:44
ប្រាសាទខ្នារ ស្ថិតនៅភូមិសាស្ត្រ នៃទឹកដីភូមិ កូឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ បើចង់ទៅ ទស្សនា ប្រាសាទខ្នារ ត្រូវចំណាយ ពេលជិត ២ម៉ោង ដោយចេញពី ទីប្រជុំជន ស្រុជាំក្សាន្ត ឆ្ពោះទៅ ឃុំ ត្មាតពើយ នៅពេលនោះ នឹងបានឃើញ ស្លាក សញ្ញា រមណីយ ដ្ឋាន ត្មាតពើយ ហើយបន្ តដំណើរ តាមផ្លូវ គ្រោះក្រហម ទៅភូមិ កូឡាពាស រួចចេញពី ភូមិនេះចូលព្រៃលើចម្ងាយផ្លូវ ១,៥ គីឡូម៉ែត្រ កាត់អូរកាត់ព្រៃ របោះ និង ព្រៃឬស្សីខ្លះៗ នោះនឹងបាន ទៅដល់ ប្រាសាទខ្នារ ដែលស្ថិតនៅ កណ្តាលព្រៃ ។
លោក ទួន ស៊ីថា មន្ត្រីអភិរក្សវប្បធម៌ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលប្រចាំការ នៅប្រាសាទខ្នារ បានឲ្យ ដឹងថា ប្រាសាទខ្នារ ជាប្រាសាទមួយ ដែល ទើបរកឃើញ ជាងមួយ ឆ្នាំមុននេះ ដោយមន្ត្រី អភិរក្សវប្បធម៌ របស់យើង តាមពិត ប្រាសាទនេះ ត្រូវបាន ប្រជាជន នៅភូមិ កូឡាពាស ប្រទះឃើញ វាយូរ មកហើយដែរ តែដោយសារ តែស្រុកមិនទាន់ មានសន្តិភាព និងម៉្យាងទៀត ដោយសារតែ តំបន់នេះ ជាតំបន់សង្គ្រាម ដែលពោពេញ ទៅដោយុទ្ធភណ្ឌ័ មិនទាន់ផ្ទះ ផងនោះ ទើប មន្ត្រីអភិរក្ស វប្បធម៌ របស់យើង មិនទាន់បាន ស្រាវជ្រាវ ទៅដល់ ។ ប៉ុន្តែពេលនេះ បញ្ហាគ្រាប់ម៉ីន លែងចោទ ចាបញ្ហា ទៀតហើយ គឺបញ្ហាផ្លូវ ធ្វើដំណើរ ទៅកាន់ ប្រាសាទទេ ចោទនោះ នៅរដូវប្រាំង យើងអាច ធ្វើដំណើរដោយ រថយន្តបាន តែវា លំបាកបន្តិច ព្រោះផ្លូវ ធ្វើដំណើរវា កាត់ព្រៃ និងកាត់អូរ ខ្លះហើយ បើនៅរដូវ ស្សាវិញគេ ពីបាកធ្វើ ដំណើរណាស់ ព្រោះ រថយន្ត វាអាច ជាប់ផុង ឬ ជាប់ល្បាប់ភក ដែលនាំឲ្យ រយន្តទៅមុខ មិនរួច ។
ប្រាសាទខ្នារជាប្រាសាទ ទោលមួយ ដែលមាន ប្រាង្គតែមួយ ដែលតួនៃ ប្រាង្គប្រាសាទ មានឬស្សីដុះ ពីលើ យ៉ាងទ្រុបទ្រុល និងមានស្នាម ប្រេះស្រាំ ជាច្រើនកន្លែង ព្រមទាំងមាន ស្នាមបាក់ ធ្លាក់ដុំឥដ្ធចុះ មកក្រោម ជាច្រើន បំណែក ដែលស្នាក់ស្នាម ទាំងនេះ បានបន្សល មក តាំងពី សមយ័ សង្គ្រាមមកម្លេះ ប្រាសាទខ្នារ មានកំពែង ពន្ធ័ជុំវិញ ប៉ុន្តែកំពែង ទាំងនោះ បានបាក់ រលំធ្លាក់ ដល់ដីអស់ ទៅហើយ ។ បើតាមមន្ត្រី អភិរក្ស វប្បធម៌ ដដែលបាន ប្រាប់ឲ្យដឹងថា ប្រាសាទ ខ្នារនេះ ក៏សាងឡើង នៅសតវត្សន៏ ទី១១ នៃគ្រឹសសរាជ ។
នៅក្នុងភូមិសាស្ត្រ នៃភូមិ កូឡាពាស ឃុំ ព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នេះ មានប្រាសាទ ចំនួន៣ ផ្សេងទៀត គឺប្រាសាទ ពន្រាយ ប្រាសាទ ចេងមេង និង ប្រសាទកំផើម ដែលប្រាសាទ ទាំង៣នេះ បាន បាក់បែក ស្ទើរតែអស់ មើលលែង ចង់យល់ ទៅ ហើយ ៕

តើពេលណាទើបខ្មែរដឹងច្បាស់លាស់ថាតើនៅលើជួរភ្នំដងរែកមានបា្រសាទប៉ុន្មាននោះ ? ហើយនៅ
ទូទាំងប្រទេសមានប៉ុន្មាន ? ( របស់ដែលប្រទេសគេចង់បានបែរជាខ្មែរធ្វើព្រងើយ ) ខ្វះដុតដៃដុតជើង
ហើយក៏មិនមែនប្រហែសនៅពេលជំនាន់នេះដែរ ( គឺតាំងពីដើម )sex ។ កន្លែងខ្លះខ្មៃរឆ្លាតខ្លាំងណាស់
ពួគគាត់ឆ្លាតមែនទែន ដូចជាតំបន់អប្សារាអង្គរ គាត់ចេះគូសវាសវាងវាត់គួរឲ្យសរសើរដើម្បីបង្ហាញ
យូណេស្កូ ឲ្យតែផុតដីពួកគាត់ឃ្លុំទុក ឬដីដែលពួកគាត់សង់សំណង់ធំៗទោះជាមានសម្បត្តិនៅក្រោម
ដីក៏គាត់មិនខ្ចីឈឺក្បាលដែរ តែបើកន្លែងគ្មានសំណង់ប្រាសាទបូរាណទោះជាមនុស្សរស់នៅច្រើន
ប៉ុណ្ណាក៏គាត់វាស់ហ៊ុំទុកឲ្យយូណេស្កូមើលដែរ ។ (នេះហើយឆ្លាតខ្មែរ ) ។