ម.ស.ម.ក នឹងពិភាក្សា យន្តការលើកកម្ពស់ ភាពជាតំណាង របស់ស្រ្តី ក្នុងឆាកនយោបាយ

នៅថ្ងៃទី២៨ ខែមីនា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ម.ស.ម.ក នឹងរៀបចំកិច្ចពិភាក្សាតុមូល ស្តីពី «យន្តការក្នុងការ លើកកម្ពស់ ការចូលរួម និងភាពជា តំណាងរបស់ស្រ្តី ក្នុងនយោបាយ នៅថ្នាក់ជាតិ» ក្នុងគោលបំណង ដើម្បីឲ្យអ្នកពាក់ព័ន្ធ អ្នកតំណាងរាស្រ្ត និងគណបក្ស នយោបាយ រួមគ្នាពិភាក្សា លើយន្តការជាក់ស្តែង ដើម្បីលើកស្ទួយ ការចូលរួមរបស់ស្រ្តី និងអ្នកតំណាងរាស្រ្តស្រ្តី ក្នុងវិស័យនយោបាយ។

តុលា
Wednesday 27 March 2013
The Free Press Magazine

យោងតាមសេចក្តីជូនដំណឹង របស់ ម.ស.ម.ក បានឲ្យដឹងថា កិច្ចពិភាក្សានេះ ក៏នឹងផ្តល់ឱកាសដល់គណបក្សនយោបាយ ពិភាក្សាលើយន្តការ ជាក់ស្តែង ដែលគណបក្សអនុវត្ត ដើម្បីបង្កើនបេក្ខជនស្រ្តី ក្នុងបញ្ជីបេក្ខជនគណបក្សរបស់ខ្លួន។ ជាងនេះទៀត ម.ស.ម.ក នឹងបង្ហាញរបាយការណ៍ ស្តីពី «នយោបាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា៖ បង្កើនតំណាងស្រ្តី ដែលមានការលើកឡើង នូវយន្តការ និងគំនិតផ្តួចផ្តើមផ្សេងៗ ព្រមទាំងបង្ហាញពី ប្រព័ន្ធកូតា យេនឌ័រ នៅកម្ពុជា»។

កិច្ចពិភាក្សានេះ នឹងចាប់ផ្តើមនៅម៉ោង៨ព្រឹក នាភោជនីយដ្ឋាន ហាហ្គា ផ្ទះលេខ៤៤ ផ្លូវលេខ៣១០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន៕

What Next?

Recent Articles