រដ្ឋមន្ត្រី បារម្ភ​ពី​កង្វះ​កម្លាំង​ពលកម្ម ខណៈ​ការធ្វើ​ចំណាកស្រុក​កើនឡើង​

​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាល​ពី​ម្សិលមិញ​បានបង្ហាញ​ក្ដីកង្វល​ខណៈ​ដែល​និន្នាការ ទៅ​ស្វែងរក​កា​រា​ងារ​ក្រៅប្រទេស របស់​ក្រុម​យុវជន​ខ្មែរ​កាន់តែ​មាន​ចំ​នួ​ន​​កើនឡើង ។​

សិលាពល
Wednesday 27 March 2013
The Free Press Magazine

ដោយសារតម្លៃពលកម្ម ក្នុងស្រុកទាប បានជម្រុញឲ្យ ក្រុមយវជនខ្មែរ តម្រង់ជួរទៅស្វែងរក ការងារពី ប្រទេសជិតខាង

ដោយសារតម្លៃពលកម្ម ក្នុងស្រុកទាប បានជម្រុញឲ្យ ក្រុមយវជនខ្មែរ តម្រង់ជួរទៅ ស្វែងរក ការងារពី ប្រទេសជិតខាង

ជា​យុទ្ធសាស្ត្រ​ដើម្បី​កាត់បន្ថយ ការធ្វើ​ចំណាកស្រុក​លោក វង្ស សូ​ត បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​មួយ ស្ដីពី​ការគ្រប់គ្រង លំហូរ​ទេ​សន្ត​ប្រវេ​ស​ន៏​នៅ កម្ពុជា ឯ​ក្រ សួង​ម​ហា​​ផ្ទៃ​​ថា គឺ​រដ្ឋាភិបាល​ត្រូវតែ​ធ្វើការ​អប់រំ​ពួកគាត់ ពី​តម្រូវការ​កម្លាំង ពលរ​កម្ម​នៅក្នុង​ប្រទេស និង​ហានិភ័យ ដែល​ពួកគាត់​អាច​ប្រឈម នៅពេល​ធ្វើ​ចំណាកស្រុក​។​

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា​”​កុំ​គិតតែ​ពី​ប្រាក់ខែ​ច្រើន ដោយ​មិន​គិត​ពី​សុវត្ថិភាព​របស់​ខ្លួន ឬ ទៅ​តាម​ការ​បោក​បញ្ឆោត​របស់​មេខ្យល់​នោះ​ឡើយ ” ។​

​ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​កន្លងទៅ​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ធ្លាប់បាន​លើកឡើង​ថា បើ​ដើម្បី​កាត់បន្ថយ​លំហូរ​ពលកម្ម ទៅ​ក្រៅប្រទេស ពុំ​មាន​អ្វី​ពិបាក​ទេ គឺ​រដ្ឋាភិបាល​គ្រាន់តែ​ត​ម្លើ​ង​​ថ្លៃ​ឈ្នួល​ពលកម្ម នៅក្នុង​ស្រុក ឲ្យ​ប្រហាក់ប្រហែល នឹង​ប្រទេស​ជិតខាង នោះ​បញ្ហា​វា​នឹង​ចប់​ហើយ ៕

What Next?

Recent Articles