សុខចាន់ធីតា​​ ទៅអាមេរិកជា​ឧកាសល្អ

តារាកំប្លែង សុខ ច័ន្ទធីតា ហៅ កាតុ និងតារា សំដែង រូបសម្រស់ ស៊ិចស៊ី កែវ នីសា នឹងទៅ សំដែង ជាលើកដំបូង នៅអាមេរិក ដើម្បីប្រារព្ធ ពិធីបុណ្យ ចូលឆ្នាំ ប្រពៃណីជាតិ ។

Written by ភ្នំពេញដេលីញូវ
Wednesday, 27 March 2013

តាមគំរោង ពូកគេទាំង២ នឹងច្រៀង អោយបងប្អូនខ្មែរ រស់នៅ អាមេរិក នៅ ថ្ងៃទី២ ខែមេសា ខាងមុខនេះ រយៈពេល ៣ ខែ ។ បើតាមគម្រោង អ្នកនាង នឹងត្រឡប់ មកមាតុ ប្រទេសវិញ នៅក្នុងអំឡុង ខែកក្កដា ។

អ្នកនាង សុខ ចាន់ធីតា ហៅ កាតុ បានរៀបការ ជាមួយ អ្នកភ្លេង លោក គង់ សុគន្ធា រយៈពេលជិត ១០ ឆ្នាំហើយ ប៉ុន្តែពួកគេ មិនមានកូន សម្រាប់ ចំណងដៃ អាពាហពិពារហ៍ របស់ ពួកគេឡើយ ។ មុននេះ មានសារព័តមាន ផ្សាយដោយ បានដកស្រង់ សំដីរបស់ នាងអំពីរឿង ការផលិតកូន ដោយ សិប្បនិមិត្ត នៅប្រទេសថៃ ។ នាងបានធ្លាប់ ប្រាប់អ្នក កាសែតថា នឹងកំពុងតែ សន្សំលុយ ដើម្បី យកកូន សិប្បនិមិត្ត ភ្លោះតែម្តង ។ ប៉ុន្តែ ក្រោយពេល ដែលនាង បានអះអាង ដូច្នោះហើយ ក៏ស្ងាត់ ទៅវិញ ។ នាងមិនចង់ អោយ សារព័តមាន និយាយាពី រឿង កូនសិប្បនិមិត្ត ទៀតទេ ។ បើតាម មើលទៅ ការដែលនាង បានចេញទៅ សំដែងនៅ អាមេរិក លើកនេះ ជាឱកាស ដ៏ល្អមួយ ដើម្បីនាង អាចស្វែងរក ការផលិតកូន ដោយសិប្បនិមិត្ត នៅទីនោះ ក៏ថាបាន ។

What Next?

Recent Articles