ស្រ្តីវៀតណាម ជាចោរលួចពង្រាត់ទារក នៅមន្ទីរពេទ្យ មិត្ដភាព​កម្ពុជា-សូ​វៀត​

ជនសង្ស័យ ជាចោរ​លួចពង្រាត់​ទារកចេញពីទ្រូង​ម្តាយ ១​ម៉ោងក្រោយសមត្ថ​កិច្ច​ ​ចាប់​ខ្លួនបាន​ កាល​ពី​វេលា​ម៉ោង​២​និង​៤០​នាទីរសៀលថ្ងៃទី​​២៤ មីនានោះ ជាស្ដ្រី​ជនជាតិ​វៀត​ណា​ម។​

វឍ្ឍតី
Wednesday 27 March 2013
The Free Press Magazine

ជនសង្ស័យស្ត្រីវៀតណាម ជាចោរលួចពង្រាត់ទារកចេញពីទ្រូងម្តាយ នៅមន្ចីរពេទ្យ មិត្ដ ភាពកម្ពុជា-សូវៀត កាលពីរសៀលថ្ងៃទី ២៤ មីនា។

ជនសង្ស័យស្ត្រីវៀតណាម ជាចោរលួចពង្រាត់ទារកចេញពីទ្រូងម្តាយ នៅមន្ចីរពេទ្យ មិត្ដ ភាពកម្ពុជា-សូវៀត កាលពីរសៀលថ្ងៃទី ២៤ មីនា។

យោងតាមមន្ដ្រី​នគរបាល​ស្រុក​លើក​ដែក​បានឱ្យ​ ដឹង​ថា​ ស្ដ្រី​ជនជាតិ​វៀតណាម​ដែល​ត្រូវ​ បាន​ឃាត់ខ្លួន​ ឈ្មោះ​ ធិ​ច​ ជី​ថា​យ​ អាយុ​ ៤៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ មេស​ស​ ឃុំ​យី​ តឿ​ង​ ស្រុក​កុង​ង៉ាំង​ ខេត្ដ​ទី​យិ​ន​ ប្រទេស​ វៀតណាម​ ។​ ចំណែកឯ​ម្ដាយ​ទា​រល​ឈ្មោះ​ ប៉ែន​ សុវណ្ណ​ អាយុ​៣៣​ឆ្នាំ​ និង​ឪពុក​ឈ្មោះ​ ប៉ឹង​ ពិសី​ អាយុ​៣៧​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​ ភូមិ​យាវ​ ឃុំ​កំពង់ចាម​ ស្រុក​សំបូរ​ ខេត្ដ​ ក្រចេះ​។​

មន្ត្រីបាន​បន្ដ​ថា​ ក្នុង​ប្រតិបត្ដិការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​ ទទួល​បាន​ព័ត៌មាន ថា​ មាន​ករណី​ស្ដ្រី​ម្នាក់​ ធ្វើ​សកម្មភាព​លួច​យក​ទារក​ដែល​ទើប​ កើត​ពី​ផ្ទៃ​ម្ដាយ​នៅ​ឯ​មន្ទីរពេទ្យ​មិត្ដ​ភាព​កម្ពុជា-​សូ​វៀត​ រត់​ជិះ​រថយន្ដ​តាក់ស៊ី​ ចេញពី​ក្នុង​មន្ទីរពេទ្យ​។​ ខណៈ​កំពុង​ត្រួតពិនិត្យ​នោះ​សមត្ថកិច្ច​ នគរបាល​បាន​ប្រទះ​ឃើញ​មាន​ស្ដ្រី​ម្នាក់​ ព​ទារក​នៅ​ក្នុង​ដៃ​ ជិះ​រថយន្ដ​តាក់ស៊ី​ ឈប់​នៅ​ក្បាល​ស្រឡាង​ត្រើយ​ខាងលិច​ ស្ថិត​ក្នុងភូមិ​កំពង់ចម្លង​ ឃុំ​ព្រែក​ទន្លាប់​ ស្រុក​លើក​ដែក​ មាន​ភិនភាគ​ដូន​មាន​ នៅ​ក្នុង​ព័ត៌មាន​បាន​រាយការណ៍​។​ ​ ភ្លាមៗ​ នោះ​សមត្ថកិច្ច​នគរបាល​ក៏​បាន​ឃាត់​ ស្ដ្រី​សង្ស័យ​នាំ​យក​មក​កាន់​អធិការដ្ឋាន​ នគរបាល​ស្រុក​លើក​ដែក​ដើម្បី​សាកសួរ​។​

ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ រូបគេ​ ពិតជា​បាន​លួច​យក​ទារក​ពី​ប្ដី​ប្រពន្ធ​២​ នាក់​ ដែល​បាន​ទៅ​សម្រាលកូន​នៅ​ ក្នុង​មន្ទីរពេទ្យ​មិត្ដភាព​កម្ពុជា-សូ​វៀត​ រាជធានី​ភ្នំពេញ​ប្រាកដ​មែន​ ។​ កាល​ ដែល​រូបគេ​លួច​យក​ទារក​មកនេះ​ក៏​ ព្រោះតែ​ខ្លួន​គ្មាន​កូនចិញ្ចឹម​ ហើយ​ក៏​បាន​ ទៅ​តាម​មន្ទីរពេទ្យ​ក្នុង​គោលបំណង​លួច​ យក​កូន​ក្មេង​ទៅ​ចិញ្ចឹម​នៅ​ប្រទេស​ វៀតណាម​ ។​

សមត្ថ​កិច្ច​បញ្ជាក់​ថា​ បន្ទាប់​ពី​សាកសួរ​ជនសង្ស័យ​ រួច​មក​សមត្ថកិច្ច​នក​របាល​ជំនាញ​បាន​ ប្រគល់​ទារក​ទៅ​ឱ្យ​ឪពុក​ម្ដាយ​វិញ​ រីឯ​ ស្ដ្រី​សង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​តុលាការខេត្ដ​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

What Next?

Recent Articles