Wednesday, 27 March 2013
ភ្នំពេញប៉ុស្តិ៍
ក្រុងញូវយ៉ក : បុរសតែងគិតគូរច្រើនពីអាជីព ការងារ កាយសម្បទា និងមហិច្ឆតាអនាគតជាដើម។ ប៉ុន្តែកត្តាលើគ្រែ និងទំហំអាវុធកេរឪពុកចែកឲ្យក៏ជាក្តីកង្វល់របស់បុរសដដែល ដោយពួកគេចេះតែបារម្ភខ្លាចលិង្គតូចពេក ធ្វើឲ្យការសម្ដែងឫទ្ធិទៅនាំតែខ្មាសដៃគូ។
១. តើប៉ុនណាទើបហៅថាលិង្គធំ?
យោង តាមក្រុមអ្នកស្រាវជ្រាវសិក្សាលើផ្នែកលិង្គ ជាមធ្យមពេលអាច្រមក់ឡើងរឹងគួរតែមានប្រវែងចន្លោះពី១២ទៅ១៥ សង់ទីម៉ែត្រ។ ដូច្នេះបើប្រវែងអាប្អូនតូចវែងជាងនេះ មានន័យថាលិង្គនោះស្ថិតក្នុងលំដាប់ខ្នាតធំហើយ។ ចំណែកឯប្រវែងមួយជុំលិង្គវិញគួរតែស្ថិតនៅចន្លោះ១១ទៅ១៣ សង់ទីម៉ែត្រ។
២. តើគេវាស់លិង្គតាមរបៀបណា?
ក្រុមបុរសទាំងឡាយ គួរធ្វើការវាស់វែងផ្នែកខាងលើនៃលិង្គរបស់ខ្លួននៅពេលវាឡើងរឹង ដោយយកម៉ែត្រមកវាស់ចាប់ពីគល់លិង្គទៅចុងលិង្គតែម្តង។
៣. តើប្រវែង និងទំហំលិង្គពេលនៅទន់ និងពេលវាឡើងរឹងទាក់ទិនគ្នាទេ?
យោង តាមការបង្ហាញរបស់អ្នកជំនាញទំហំលិង្គពេលនៅទន់មិនអាចធ្វើការ ប្រៀបធៀបគ្នាបានឡើយ ដោយសារតែសមត្ថភាពពង្រីកមាឌរបស់លិង្គខុសៗគ្នារវាងបុរសម្នាក់ៗ។
៤. តើទំហំលិង្គបុរសមានពាក់ព័ន្ធនឹងទំហំរូបរាងកាយខាងក្រៅដែរឬទេ?
តាមការសិក្សារបស់ក្រុមជំនាញ កត្តា កម្ពស់របស់បុរសមានឥទ្ធិពលទៅនឹងប្រវែង ឬទំហំនៃលិង្គបុរស ខណៈកត្តាមាឌ ឬទម្ងន់វិញវាពុំសូវមានឥទ្ធិពលចោទខ្លាំងដូចជាកម្ពស់ឡើយ។
សម្រាប់ ការសិក្សាថ្មីៗនេះបង្ហាញថាប្រវែងជើងបុរសមិនបានពាក់ព័ន្ធទៅ នឹងប្រវែងលិង្គឡើយ។ តែប្រវែងម្រាមដៃកណ្ដាលរបស់បុរសអាចមានឥទ្ធិពលឲ្យគេបានដឹងពី ប្រវែងលិង្គនោះបាន។
ប្រសិនបើបុរសមានកម្ពស់ខ្ពស់ និងម្រាមដៃកណ្ដាលវែង នោះពួកគេទំនងជាមានអាវុធកាណុងវែងដែរហើយ។
៥. តើបុរសមានវ័យប៉ុន្មានឆ្នាំដែរ ទើបលិង្គលូតលាស់ និងឈប់លូតលាស់?
ជា ទូទៅក្មេងប្រុសពេញវ័យចាប់ពី១០ឆ្នាំដល់១៤ឆ្នាំ ប្រដាប់ភេទរបស់ពួកគេចាប់ផ្តើមលូតលាស់រហូតដល់វ័យពី១៦ ឆ្នាំដល់២១ឆ្នាំ ទើបកោសិកានៃប្រដាប់ភេទពួកគេនឹងឈប់លូតលាស់។
៦. តើការកាត់ចុងលិង្គប៉ះពាល់ដល់សកម្មភាពរួមភេទដែរឬទេ?
ពិត ណាស់ ការកាត់ចុងលិង្គអាចធ្វើឲ្យអារម្មណ៍សិចមានភាពប្រែប្រួល។ យោងតាមការសិក្សាមួយបានបង្ហាញថា បុរសដែលកាត់ចុងលិង្គច្រើនមានអារម្មណ៍ត្រេកត្រអាលនឹងរឿងសម្រេច កាមដោយខ្លួនឯង និងរឿងអូរ៉ាល់សិចជាងក្រុមបុរសដែលមិនបានកាត់ចុង។ ម្យ៉ាងទៀតបុរសដែលកាត់ចុងលិង្គនោះក៏អាចបង្កឲ្យមានការកកិតការ ដាច់រលាត់ និងធ្វើឲ្យទ្វារមាសស្រ្តីមានភាពស្ងួតទៀតផង។
ការ ស្រាវជ្រាវបានឲ្យដឹងថា បុរសតែងតែមិនស្កប់ស្កល់នឹងទំហំលិង្គដែលជាអំណោយធម្មជាតិ ផ្ដល់ឲ្យខ្លួន។ តាមការពិតទៅ ភាគីខាងនារីមិនសូវប្រកាន់នឹងទំហំ ឬប្រវែងលិង្គរបស់បុរសទេ។
៨. តើស្រ្តីពិតជាមិនទាមទារចង់បានតែបុរសមានលិង្គធំមែនឬ?
តាម ពិតទៅបរិវេណក្រៅនៃរន្ធយោនីស្រ្តីមានគ្រាប់ឃ្លីដែលជាចំណុច សម្រើបបំផុត។ ឯនៅខាងក្នុងយោនីស្រ្តីនោះគេក៏ឃើញមានចំណុចជីស្ប៉ត ដែលអាចបង្កការងាយស្រួលដល់ការបញ្ឆេះអារម្មណ៍ភេទណាស់។ សូម្បីតែពេលបុរសប៉ះពាល់នៅផ្នែកក្បែរនៃទ្វារមាសនោះអារម្មណ៍ សិចរបស់នាងនឹងកើតចេញមកភ្លាម ដូច្នេះសូម្បីតែប្រវែងលិង្គបុរសត្រឹម១០សង់ទីម៉ែត្រ ដែលមិនទាន់ដល់កម្រិតខ្នាតមធ្យមផងនោះក៏អាចក្លាយជាអាវុធវាយ ប្រហារលើសមរភូមិលើគ្រែនេះបានដែរ។ នេះសបញ្ជាក់ថា ការឡើងឋានសួគ៌លើគ្រែមិនប្រាកដតែចាំមានលិង្គធំនោះឡើយ។
៩. តើស្រ្តីពេញចិត្តលិង្គមានសាច់ទ្រលុកទ្រលន់ ជាជាងលិង្គវែងឬ?
ប្រវែង របស់លិង្គមិនបានជះឥទ្ធិពលដល់សម្ព័ន្ធភាពសិចឡើយ ព្រោះរន្ធយោនីរបស់ស្រ្តីអាចសម្របតាមទំហំលិង្គបុរសបាន។ ប្រសិនបើលិង្គខ្លីមែន តែធំក្រាស់ នោះវានឹងកកិតប៉ះដល់ចំណុចស្រៀវស្រើបរបស់នាងគ្រប់កន្លែង។
១០. តើអាចមានវិធីសាស្រ្តអ្វីបន្ថែមទៀតសម្រាប់ការពង្រីកទំហំលិង្គ?
គេ អាចប្រើថ្នាំមួយចំនួនដូចជាប្រភេទថ្នាំសម្រើបវីយ៉ាក្រា (Viagra)និងថ្នាំស៊ីយ៉ាលីស (Cialis) សម្រាប់ជាជំនួយនៃការពង្រីកទំហំលិង្គបុរសឲ្យឡើងរឹងនិងឡើងធំ។ តែក៏ត្រូវប្រើប្រាស់ឲ្យមានបទដ្ឋាន ឬតាមវេជ្ជបញ្ជាដែរ។
ចំណែក វិធីមួយទៀតគឺការវះកាត់ពង្រីកលិង្គ តែវាអាចបង្កឲ្យមានការឈឺចាប់ និងចំណាយប្រាក់ច្រើន។ វិធីសាស្រ្តនេះនឹងអាចជួយឲ្យលិង្គបុរសមានទំហំធំនិងវែងតាមបំណង បាន ប៉ុន្តែវាក៏អាចប្រឈមនឹងគ្រោះថ្នាក់ផងដែរ។ ការវះកាត់នេះគួរធ្វើឡើងតែចំពោះអ្នកលិង្គស្វិតតូចខុសប្រក្រតី ដែលប៉ះពាល់ខ្លាំងដល់បញ្ហាសតិអារម្មណ៍ប៉ុណ្ណោះ។
ដោយឡែកការហាត់ ប្រាណនិងការចេះប្រើវិធីពន្យារពេលយឺតនោះគឺជាវិធីសាស្រ្តមួយ ដ៏ល្អសម្រាប់ជួយដល់ការបង្កើនសម្ព័ន្ធភាពសិចឬ សមរភូមិលើគ្រែរបស់អ្នកបានយូរផងដែរ៕ PR

យ៉ាងម៉េចដែរ លោក The Man Whith No Name ? មានយោបល់យ៉ាងណាដែរ? ឡា ឡា ឡា ឡា