របាយការណ៏បឋមនៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣នេះ ហេតុការណ៍គ្រោះធម្មជាតិបានកើតឡើងខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា។ គ្រោះធម្មជាតិនេះបណ្តាលឲ្យរលំខូចផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នង មនុស្ស របួស៣នាក់ ខូចខាត់សម្ភារៈមួយចំនួនទៀត។
គីំម
Wednesday 27 March 2013
The Free Press Magazine
យោងតាមរបាយការណ៏របស់មន្ត្រីអាជ្ញាធរមូលដ្ឋាន នៅតាមបណ្តាល ភូមិឃុំ ស្រុក ខេត្ត ដែលទទួលរងគ្រោះ ធម្មជាតិ ខ្យល់ព្យុះ លាយភ្លៀងទាំងនោះបានបព្ជាក់ឲ្យដឹងដូចខាងក្រោម ៖
១–ខេត្តបាត់ដំបងផ្ចះ១៧២ខ្នងត្រូវបានបំផ្លាញ
ស្រុកចំនួន៦ ក្នុងខេត្តបាត់ដំបង ទទួលរងគ្រោះធម្មជាតិ ខ្យល់ព្យុះ លាយភ្លៀង បណ្តាលឲ្យខូចផ្ទះ ១៧២ខ្នង មនុស្ស របួស២នាក់ ខូចខាត់សម្ភារៈមួយចំនួនទៀត។ ស្រុកចំនួន៦ ទទួលរងការខូចខាត ដោយ សារ ខ្យល់ព្យុះមាន៖ ១-ស្រុកសង្កែក្នុង ឃុំអន្លង់វិល ខូចខាតប៉ើង ដំបូល ១០ខ្នង។ ២-នៅស្រុកមោងឬស្សី ក្នុងឃុំព្រៃស្វាយ ខូចខាតប៉ើងដំបូល១៤ខ្នង ដួលរលំទាំង ស្រុង៤ខ្នង។ ៣-នៅស្រុកសំពៅ លូនក្នុងឃុំសេរីមានជ័យ ខូចខាតប៉ើងដំបូលអស់៧៨ខ្នង ដួលរលំទាំងស្រុង ចំនួន២៤ខ្នង របួសមនុស្ស២នាក់ ខូចម៉ូតូ២គ្រឿង និងគោយន្ត១គ្រឿង។ ៤-នៅស្រុកគាស់ក្រឡ ក្នុងឃុំធិបតីខូចខាតប៉ើងដំបូល៣០ខ្នង ដួលរលំទាំងស្រុងចំនួន៧ខ្នង។ ៥-នៅស្រុកថ្មគោលក្នុងឃុំអូតាគី ឃុំតាពូង ខូចខាត១៨ខ្នង ដួលរលំទាំងស្រុង៣ខ្នង និងទី៦ នៅស្រុកកំរៀងក្នុងឃុំតាហែនខូចខាតប៉ើងដំបូល២២ខ្នង ដួលរលំទាំងស្រុងចំនួន៤ខ្នង។
២–ផ្ចះ៥៧ខ្នងនៅខេត្តបន្ទាយមានជ័យត្រូវបានបំផ្លាញ
ហេតុការណ៍នៅល្ងាចថ្ងៃទី២៥ ខែមីនា ភ្លៀងកក់ខែមួយមេទៀតជាលើកទី២ និងមានខ្យល់ខ្លាំងបានបំផ្លាញផ្ទះប្រជាពល រដ្ឋឲ្យដួលរលំ ចំនួន ៥៧ខ្នង នៅក្នុងភូមិគំរូ ឃុំគោករមៀត និងឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
៣–ផ្ចះ២០ខ្នងខេត្តស្វាយរៀងត្រូវបានបំផ្លាញ
ល្ងាចថ្ងៃទី២៥ ខែមីនា បំផ្លាញផ្ទះប្រជាពល រដ្ឋឲ្យដួលរលំ និងខ្លះទៀត ប៉ើងដំបូលផ្ទះអស់ប្រមាណជិត ២០ខ្នង នៅក្នុងស្រុកក្រុងមួយចំនួន ក្នុងខេត្តស្វាយរៀង ក្នុង នោះស្រុកកំពង់រោទិ៍បានដួលរលំអស់ផ្ទះចំនួន៣ខ្នង ស្រុកស្វាយទាប ចំនួន៥ខ្នង ស្វាយជ្រំ ១ខ្នង ក្រុងស្វាយរៀង ចំនួន ៨ខ្នង និងស្រុករមាសហែកដួលរលំផ្ទះអស់ចំនួន៣ខ្នង ដែលសរុបទាំងអស់ទៅគឺមាន២០ខ្នង។
៤ –ខេត្តកណ្តាលផ្ចះ១០ខ្នងត្រូវបានបំផ្លាញ
គ្រោះធម្មជាតិមួយ បានកើតឡើង បណ្តាលរលំផ្ទះ១០ខ្នង និងដើមឈើជាច្រើន រួមទាំងរោងមាន់ បងគោលភ្លើងត្រូវរង ការខូចខាត ដោយសារ តែ ព្យុះខ្យល់ និងលាយភ្លៀងតិចៗ នៅក្នុងភូមិមួយចំនួន ក្នុងឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល នាល្ងាចថ្ងៃទី២៥ ខែមីនា ប៉ុន្តែសំណាងល្អមិន បណ្ដាលឲ្យមនុស្សណាម្នាក់ រងរបួសនោះឡើយ។
ចំពោះករណីខាងលើនេះកាកបាទក្រហមខេត្តសហការណ៍ជាមួយ រដ្ឋបាលខេត្តកំពុងចុះសួរសុខទុក្ខ និងចែកអំណោយ ៕
