អាការរមាស់ នៅត្រង់ប្រដាប់ភេទ តែងកើតឡើង ជាញឹកញាប់ និង មានស្ទើរ គ្រប់មនុស្ស ។ មូលហេតុ ដែល បង្កឱ្យ កើតអាការរមាស់ មានច្រើនបែប ច្រើនយ៉ាងណាស់ ។ អ្នកសាកល្បង មកត្រួត ពិនិត្យមើល ថាអាការ រមាស់ របស់អ្នក ដែលកើតមាន នាកន្លងមក ផ្តើមមកពី មូលហេតុអ្វីខ្លះ ?
Written by ភ្នំពេញដេលីញូវ
Thursday, 28 March 2013
ស្លៀកពាក់ខោអាវ ឬ ខោអាវក្នុង ចង្អៀតខ្លាំងពេក ធ្វើឱ្យខ្យល់ អាកាស មិនអាចចេញ ចូលបានល្អ ជាពិសេស ខោអាវក្នុង ដែលចង្អៀត ត្រង់បរិវេណ ប្រដាប់ភេទ ធ្វើឱ្យកើត ការហប់ សើម និង មានការ កកិតខ្លាំង ។ ពេលកើត អាការនេះ ឡើងវា នឹងធ្វើឱ្យ ស្កៀប រមាស់ និង បើ សិន យើងអេះផង មេរោគ នឹងបន្ថែមការ ប្រមូលផ្តុំ ត្រង់មុខដំបៅ រីករាលដាល កាន់តែ ខ្លាំងក្លា ។
ចង់បំបាត់អាការនេះ គួរជ្រើសរើស សម្លៀកបំពាក់ ដែលងាយ ស្រួល ស្លៀកពាក់ សាច់ក្រណាត់ មានខ្យល់ ចេញចូលល្អ ជក់ញើស ឆាប់ស្ងួត ដូចជា សាច់ក្រណាត់ កប្បាស ឬ សាច់ ក្រណាត់ ដែលផលិត ពីសរសៃ ធម្មជាតិ ។
– ក្រោយពីលេងកីឡា ឬ ហាត់ប្រាណ គួរប្រញាប់ ធ្វើការ សម្អាតខ្លួន ឱ្យស្អាតបាត កុំទុកផ្អាប់ ញើសចោល ដែលធ្វើឱ្យ ប្រមូលផ្តុំ មេរោគ កាន់តែ ច្រើនឡើង ។
– បើសិនមាន អាការរមាស់ ធ្លាក់ស មានពណ៌ មានក្លិន គឺអាច កើតមក ពីមេរោគហើយ ។
– កើតមកពីរោគរើម ជាវីរុសមួយប្រភេទ ដែលឆ្លងតាម រយៈការប៉ះពាល់ និងរួមភេទ វាបង្កឱ្យ មានពក កន្ទួល គ្រុន ក្រពេញទឹក រលាកក្លាយ ជាដើម ។
– ប្រតិកម្មជាមួយ សារជាតិគីមី ផ្សេងៗដូចជា ទឹកថ្នាំ ឬម្សៅសាប៊ូ ប្រើបោក ខោអាវក្នុង ។
ក្រៅពីនេះ នៅប្រតិកម្មជាមួយ សាប៊ូដុសខ្លួន សំឡីអនាម័យ ទឹកអប់បាញ់ខ្លួន ឬសូម្បីតែ សារជាតិ រំអិល ក្នុងស្រោម អនាម័យ របស់បុរស ។
អ្នកត្រួតពិនិត្យ អាការទាំងអស់នេះ មើលថា តើបណ្តាល មកពី មូលហេតុ ណាមួយ បើសិនជា ឃើញគ្មាន ពាក់ព័ន្ធ ប្រការ ណាមួយទេ ហើយអាការ នៅតែ រមាស់ខ្លាំងក្លា មិនអាចធ្វើ ការទប់ស្កាត់ បាន គួរពិភាក្សា ជាមួយ គ្រូពេទ្យ ជាបន្ទាន់ ដើម្បីធ្វើការ ព្យាបាល ឱ្យ បាន ត្រឹមត្រូវ ៕
