អគ្គិសនី​កម្ពុជា​អំពាវនាវ ឲ្យប្រើ​ប្រាស់​ម៉ា​ស៊ី​ភ្លើង​

​ដោយសារ​តែ​បញ្ហា​ខ្វះខាត ថាមពល​អគ្គីសនី ក្រុមហ៊ុន​អគ្គីសនី កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ បាន​ធ្វើ​ការអំពាវនាវ​ឲ្យ​អតិថិជន​ធំៗ របស់​ខ្លួន​ប្រើប្រាស់ ម៉ាស៊ីនភ្លើង​ជំនួស​ជា​បណ្ដោះ​សន្ន​សិន ដែល​ក្រុមហ៊ុន​នេះ​នឹង​បង្វិលឋាម​ពល​ដ៏​តិចតួច ទៅ​បម្រើ​ឲ្យ​អតិថិជន ដែល​ពុំ​មាន ម៉ាស៊ីនភ្លើង​។​

មាស មុន្នី
Thursday 28 March 2013
The Free Press Magazine

លោក កែវ រតនៈ អគ្គនាយក​អគ្គិ​សស​នី​កម្ពុជា បាន​លើកឡើង​នៅក្នុង​សេចក្ដីជូនដំណឹង​មួយ កាលពី​ថ្ងៃ​ទី ២៦​ខែ​មីនា​ថា ” អតីថិជន​ធំៗ​ដែល​មាន​ម៉ាស៊ីនភ្លើង​ប្រើប្រាស​ផ្ទាល់ខ្លួន ឲ្យជួយ​ប្រើប្រាស់​ម៉ាស៊ីន​ទាំង​នោះ ជំនួស​ការប្រើប្រាស់​ប្រភព​អគ្គិសនី​កម្ពុជា ក្នុងអំឡុងពេល​តម្រូវ​ការ​ខ្ពស់ (​ពី​ម៉ោង​៨:០០​ដល់​ម៉ោង​១២:០០) ដើម្បី​បង្វែ​ចរន្តអគ្គិសនី​ដែល​បាន​សន្សំសំចៃ​នេះ យក​ទៅ​ផ្គត់ផ្គង ជូន​បណ្ដា​អតិថិជន​តូចៗ ជាពិសេស​អតិថិជន​លំនៅដ្ឋាន ដែល​ពុំ​មាន​ម៉ាស៊ីន ភ្លើង​ផ្ទាល់ខ្លួន ” ។​

​យ៉ាងណាក៏ដោយ អគ្គិសនី​ក​ម្ពជា បានបញ្ជាក់​ថា វិធានការ​បែប​នេះ​ត្រូវ​អនុ​វត​ន៏​សម្រាប់​រយៈពេល​ខ្លី​ប៉ុណ្ណោះ គឺ​ចាប់ពី​ខែ មេសា ដល់ ខែ ឧសភា ឆ្នាំ ២០១៣ ។ ជាមួយ​គ្នា​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា ក៏​បាន​អំពាវនាវ​ផងដែរ ដល់​អតិថិជន​របស់​ខ្លួន​ឲ្យ​សន្សំសំចៃ ការប្រើប្រាស ថាមពល ដែល​មិន​ចាំបាច់ ៕

What Next?

Recent Articles

6 Responses to "អគ្គិសនី​កម្ពុជា​អំពាវនាវ ឲ្យប្រើ​ប្រាស់​ម៉ា​ស៊ី​ភ្លើង​"

  1. Pingpong says:

    ១. ពួកមន្រ្តីអគ្គសនីកម្ពុជា កំពុងហែកគូថពួកគណៈបក្សប្រជាជន អត់គេឃើញ!
    ២. អភិវឌ្ឍន៍តាំងពីមានភ្លើងប្រើគ្រប់គ្រាន់ មានវារីអគ្គសនី៤ ៥ ហើយតភ្លើងពីឡាវផង ពីថៃផង ពីយូនផង! លទ្ធផលផ្តាច់ភ្លើងជាយុទ្ធសាស្រ្តឈ្នះឈ្នះ ទាំងអស់គ្នា! ដាច់ភ្លើងម្នាក់ម្តង! ឬប្រើម៉ាស៊ីនភ្លើងវិញ មិនដឹងជាគ្រោងផែនការស្អីគេ!!! ពុទ្ធោ!

  2. ហាស ហាស ហាស ហាស ហាស ហាស ហាស ហាស ហាស ហាស!!!!!!

  3. Electricity says:

    cpp’s upside-down development

  4. ????? says:

    ក្រុងភ្នំពេញ សព្វថ្ងៃ គេហៅ ថាទីក្រុង មានផ្សែង បុន្តែអត់ ពន្លឺ ។ ដាច់ភ្លឺមួយថ្ងៃ ៤​ទៅ​៥​ម៉ោង ។

  5. តើ logo របស់អគ្គិសនី ជា logo តំណាងអោយឋាមពលអគ្គិសនីកម្ពុជា ឬ ក៏ជា​Logo នៃគណះបក្ស ប្រជាជន ដូចជាមិនយល់សោះ ? ។ បើនិយាយថានឹងបង្វែរឋាមពលអគ្គិសនី ពីអតិថិជនតូចតាច ឬ ប្រជារាស្រ្ត ដែលមានភ្លើង ប្រើមិនគ្រប់គ្រាន់ទៅផ្គាប់ផ្គន់អោយពួកមន្រ្តី ធំៗៗ និង ពួកអ្នកមានប្រាក់ នោះទើបត្រូវជាង ។

  6. ឡូយ៩ says:

    សូមបីតែភ្លើងអគ្គីសនីក៏ដោះស្រាយមិនចេញផងតើរដ្ឋាភិបាលសំរេចកិច្ចការធំម្តេចនិងកើតទៅ!

    ជាក់ស្តែងដូចជានៅខេត្តសៀមរាបអញ្ចឹង ជាទីក្រុងទេសចរណ៏

    ជាទីក្រុងអច្ឆរិយៈពេលដែលភ្លើងដាច់ខេត្តមិនមានម៉ាស៊ីនភ្លើងប្រើអោយគ្រប់ក្នុងរយៈពេល

    មួយរយៈខ្លីនោះទេ ថាភ្លើងអគ្គីសនីទិញពីគេក៏ ថាចុះ

    ប៉ុន្តែថ្នាក់ខេត្តគួរតែមានម៉ាស៊ីនភ្លើងដែលមានកំលាំងគ្រប់គ្រាន់បំរុងទុក

    សំរាប់ករណីកើតឡើងជាយថាហេតុដូចករណីខាងលើអញ្ចឹង។

    បណ្តាខេត្តផេ្សងៗគួតែគិតអំពីបញ្ហានេះ ។

    អ្វីដែលអាចកើតឡីងដោយនឹកស្មានមិនដល់គឺមានច្រើនណាស់។

    បើនិយាយពីជំនួយវិញសុទ្ធតែរាប់លានដុល្លា…សួរថាតើម៉ាស៊ីនភ្លើងសំរាប់បំរុងទុកនោះធ្វើអត់បាន

    ឫក៏អី? បើប៉ុហ្នឹងធ្វើមិនកើតហើយគឺកាន់តែចប់ហើយ!

    ជាចុងក្រោយ ខ្ញុំសំណូមពរអោយរដ្ឋាភិបាលគិតគូរអោយបានច្បាស់លាស់ កុំអាងតែទិញភ្លើងពីគេ

    នៅពេលដែលជួបបញ្ហាដាច់ ឆ្លើយ​យករួចខ្លួន មិនទទួលខុសត្រូវនោះមិនសមទេ។

    អ្វីៗត្រូវគិតពីការបំរុងទុកជាមុនទើបជាការល្អសំរាប់ប្រទេស។

    កុំភ្លេចថាប្រជាជនទាំងអស់ជាម្ចាស់សន្លឹកឆ្នោតណា។