តើគួររួមភេទពេលណាល្អបំផុត ?

Written by ភ្នំពេញដេលីញូវ
Friday, 29 March 2013

មនុស្សជាច្រើន តែងមាន ចម្ងល់ថា តើពេលវេលា ណាមួយ ដែល គូស្នេហ៍ គួររួមភេទ ជាមួយគ្នា ដើម្បីឱ្យបាន សេចក្តី សុខបំផុត ?

វាប្រហែលជា មិនចំណុះ ទៅលើ ទ្រឹស្តី ដែលថា ពេលវេលាណា ក៏បានឱ្យ តែដៃគូ ស្រុះស្រួលគ្នា ហើយបង្កើត ល្បែងនេះ ឡើងនោះទេ ។ ការផ្តល់ភាព កក់ក្តៅ និង អារម្មណ៍ ជ្រួលច្រាល់ ត្រូវ បានគេរក ឃើញថា វាអាស្រ័យ ទៅលើ ពេលវេលា ច្រើនជាង ។

តើពេលណា ការរួមភេទ របស់អ្នក ទទួលលទ្ធផល ល្អបំផុត ?

– ម៉ោង ៥ ទៅ ៦ ព្រឹក

សមរម្យសម្រាប់ គូស្នេហ៍ រួមភេទបំផុត ដោយហេតុថា រាងកាយ បានផលិត អ័រម៉ូន “សិច” សម្រាប់ត្រៀម ទុកក្នុងការ រួមភេទ ជាមួយគ្នា យ៉ាងល្អ ។ អំឡុង ពេលនេះ ប្រដាប់ភេទ បុរស នឹងរឹងល្អ  ឯការពុះ កញ្ជ្រោល ផ្លូវភេទ ក៏មាន ខ្ពស់ផងដែរ ។

ក្រៅពីនេះ ក្នុងអំឡុង ពេលនេះ អ័រម៉ូន តេសស្តើរ៉ូន បានផលិត ច្រើនឡើង ២០ ភាគរយ ហេតុដូច្នេះ ពេលវេលានេះ សមរម្យ បំផុត សម្រាប់ការ រួមភេទ របស់ក្រុម បុរស ចំណែកស្ត្រី ក៏ជាពេល វេលាល្អដែរ ប៉ុន្តែត្រូវការ ប្រលោម លួងលោម ច្រើនបន្តិច ទើបអាច ទៅរួច ។

– ១ រសៀល

ទើបតែបរិភោគ អាហារថ្ងៃត្រង់ ហើយថ្មីៗ ក្រពះ ត្រូវការកិន រំលាយ អាហារ ដូច្នេះប្រសិន បើយើង យកពេល វេលានេះ មករួមភេទ ជាការមិន សមរម្យ ទាល់តែសោះ ។

– ៣ រសៀល

ជាពេលវេលា ដែលសមរម្យ ដូចគ្នា ជាមួយនឹង ពេលព្រឹកដែរ ព្រោះរាងកាយ របស់យើង បញ្ចេញ អ័រម៉ូន ម៉្យាងឈ្មោះ “អ៊ែនឌើហ្វីន” ដែលជា អ័រម៉ូន ផ្តល់ សេចក្តីសុខ ចេញមក ច្រើនបំផុត ។

ក្នុងអំឡុងពេលនេះ រាងកាយ មានភាព រហ័សរហួន និង ស្រស់បស់ ជាងគេ ។ បើអ្នកគ្មាន ពេលវេលា នៅថ្ងៃធម្មតា ទេនោះ នៅថ្ងៃឈប់ សម្រាកចុង សប្តាហ៍ បបួលដៃគូ រួមភេទ នៅវេលានេះ ក៏រឹតតែល្អ ។

– ម៉ោង ៥ ល្ងាច

ជាពេលវេលា ដែលរាងកាយ របស់បុរសមាន ការផលិត ស្ពែម ឬទឹកកាម ចេញមក ច្រើនបំផុត ។ ឱកាសនេះ ការរួមភេទ បុរស មានភាព ខ្លាំងក្លា ហើយក៏អាច ជាពេល វេលាសម្រាប់ ផ្តល់កំណើត ដល់ទារក ខ្ពស់ដែរ  ។

តាមការស្រាវជ្រាវ បានបង្ហាញថា ប្រើពេល វេលានេះ មករួមភេទ ជាមួយគ្នា ធ្វើឱ្យអត្រា មានបុត្រ ច្រើនជាងពេល វេលាដទៃៗទៀត ។

– ម៉េង៉ា ៩ យប់

វាក៏ជាពេលវេលា ដែលរាងកាយ ផលិតអ័រម៉ូន ម៉្យាងឈ្មោះ ម៉ូនមេឡាថូនីន ច្រើនបំផុតដែរ ។ ពេលវេលានេះ សមរម្យ សម្រាប់ បុរស-ស្ត្រី រួមដំណេក លើគ្រែ ជាពិសេស បើបានចាប់ ផ្តើមដោយ ភាពរ៉ូម៉ែនទិក បន្ថែមក្លិន ក្រអូប ក្នុងបន្ទប់ ស្តាប់តន្ត្រី ពីរោះៗ កាន់តែប ង្កើន អារម្មណ៍ អស្ចារ្យ ទ្វេដង ។

ចំពោះពេលវេលា និង អ័រម៉ូន ប្រភេទនេះ បើសិន ស្ត្រី-បុរស មានការ បបោសអង្អែល ដល់កំពូល ចំពោះគ្នា ផងរឹតតែ មានភាព រ៉ូម៉ែនទិក ហើយធ្វើឱ្យ ការរួមភេទ ទទួលបាន សុខស្រួល បំផុត ៕

What Next?

Recent Articles