Written by ភ្នំពេញដេលីញូវ
Saturday, 30 March 2013
អ្វីដែលបុរសប៉ងប្រាថ្នា គឺការ ក្លាយទៅជា បុរសដើមទ្រូង ៥ ហត្ថ? ពូកែក្នុង រឿងស្នេហា ប៉ុន្តែរឿងនេះ មិនមែន បុរស គ្រប់រូប អាចធ្វើបាន នោះទេ ដោយពួកគេ មានគំនិត ភាន់ច្រឡំ ដូច ខាង ក្រោម ៖
– បុរសជឿថា ប្រើពេល វេលា កាន់តែយូរ ស្ត្រីកាន់តែ ចូលចិត្ត បុរសដែលមាន ជំនឿបែបនេះ និង ព្យាយាមគ្រប់ មធ្យោបាយ ដើម្បីឱ្យ ខ្លួនឯង មានសមត្ថភាព ធ្វើសកម្មភាព ជាមួយស្ត្រី ជា ដៃគូឱ្យ បានរាប់ម៉ោង ។
ស្ត្រីជាធម្មតា មិនត្រូវការ ពេលយូ រពេកនោះទេ តែនាងត្រូវការ ភាពស្រស់ស្រាយ រស់រវើកខណៈ ពេល រួមភេទ ។ ទោះបីជាការ ចេះអូសបន្លាយ ពេលបានយូរ ជាកាដូ ពិសេសបន្ថែម ឱ្យ ស្ត្រីក្តី តែក៏មិន ប្រាកដថា អាចធ្វើឱ្យ នាងទៅដល់ ត្រើយ នោះដែរ ។
– បុរសជឿថា ស្ត្រីត្រូវការអាវុធធំ : រឿងនេះអាច និយាយ បានថា វាអាស្រ័យ ទៅតាម ចំណូលចិត្ត របស់មនុស្ស ម្នាក់ៗ ព្រោះខ្នាត អវយវភេទស្ត្រី មានទំហំ មិនស្មើគ្នា ប៉ុន្តែភាគច្រើន ស្ត្រី ត្រូវ ការខ្នាត ធម្មតា ទៅវិញទេ ព្រោះពេលខ្លះ ខ្នាតធំពេក អាចបង្ក ការឈឺ ចាប់ដល់ស្ត្រី ពេលរួមភេទ ។
– បុរសជឿថា អារម្មណ៍ខាង ផ្លូវភេទ អាចភ្ញោច អាវុធរបស់គេ ឱ្យរឹងមាំ ទៅតាមចិត្ត ប្រាថ្នាបាន មានសុភាព ស្ត្រីជា ច្រើននាក់ណាស់ ដែលអាចធ្វើ ឱ្យបុរសកើត មានអារម្មណ៍ ភ្លាមៗ ក្រោយពេល បុរសនោះ ឃើញ រូបនាងនេះ ជាមោទកភាព ផ្ទាល់ខ្លួនមួយ របស់ស្ត្រី ។ បុរសជា ធម្មតា ត្រូវការពេល វេលាខ្លះ ដើម្បីធ្វើឱ្យ អង្គជាត រឹងមាំ បន្ទាប់ពី សម្រេចការងារ លើគ្រែ ម្តងហើយ ។ ដូច្នេះគ្មានអ្វី ដែលចាំបាច់ ប្រញ្ញាប់ប្រញ្ញាល់ ហួសពេក នោះទេ ដើម្បីសុខភាព រាងកាយល្អ គួរបណ្តោយ ទៅ តាមធម្មជាតិ? ទើបប្រសើរ ។
– បុរសមានជំនឿថា សមត្ថភាព ផ្លូវភេទ ដែលបាត់បង់ ទៅនោះ អាចស្តារ ឡើងវិញបាន ដោយកែសម្រួល អវយវភេទ គេរកឃើញថា សមត្ថភាព ផ្លូវភេទរបស់ បុរសដែល ស្រកស្រុត ឬ ខាតបង់ ទៅនោះ មានមូលហេតុ មកពីងប់ងល់ ទៅនឹង ការងារ ហួសហេតុ ពេក ។ បុរស ជួបនឹង បញ្ហានេះ រមែង អះអាងថា? គេត្រូវការ ព្យាបាល អវយវផ្លូវភេទ ប៉ុន្តែជាការពិត គេអាច ដោះ ស្រាយបាន យ៉ាងងាយ ជាងនោះ គឺកាត់បន្ថយ សម្ពាធការងារ ខ្លះ ដើម្បីឱ្យ អារម្មណ៍ធុញថប់ បានរសាយ តែមួយរយៈ ពេល និង បានប្រសើរ ឡើងវិញ ។
– បុរសយល់ថា ស្ត្រីត្រូវការ រួមភេទ ជាប់ៗគ្នា ជាច្រើនសា : ជាការពិត វាអាស្រ័យ ទៅលើស្ថាន ភាពរាងកាយ និង តម្រូវការរបស់ ភាគីនីមួយៗ ភាគច្រើនគ្រាន់ តែចំនួន ២ ដងនោះ ក៏អាច ធ្វើឱ្យស្ត្រី នាងស្កប់ស្កល់ ទៅហើយ ។
– បុរសមានជំនឿថា ស្ត្រីត្រៀមខ្លួន ឡើងលើគ្រែ ជានិច្ច : នៅក្នុងវីដេអូសិច ជាទូទៅ គ្រាន់តែ គុណភាព បុរសសង្ហា សាច់ដុំធំៗ លេចមុខ មកក៏អាចធ្វើ ឱ្យស្ត្រីនាង អន្ទះសា រហូតដល់ របូតខោអាវ អស់ដែលនោះ មិនមែនជា សុភាពស្ត្រីពិត ប្រាកដ នោះទេ ។ ស្ត្រី ដែល សម្តែង នៅក្នុងរឿង បែបនេះ គឺនាងត្រូវការ សម្តែងឱ្យ ឃើញថា នាងជា ស្ត្រីមានភ្លើង តណ្ហាពុះ កញ្ជ្រោល អាចឆក់ បានអ្វីៗដែល នៅចំពោះ មុខដោយ មិនត្រូវការ សូម្បីតែ ការបបោស អង្អែល ។
តាមរូបភាពនេះឯ ងដែលធ្វើឱ្យ បុរសយល់ ច្រឡំថា ស្ត្រីមិនត្រូវ ការថើប ឬ បបោសអង្អែល ដើម្បី ឱ្យកើតភ្លើង តណ្ហា ប៉ុន្តែជាការពិត ស្ត្រីមួយភាគធំ ត្រូវការ សកម្មភាព ខាងលើនេះ ។
– បុរសជឿថា អំពើហិង្សា អាចនាំឆ្ពោះ ទៅរក សិចសុខុម : ការប្រើ សកម្មភាព រួមភេទក្លៀវក្លា និង ប្រើកម្លាំងបាយ ពុំបានធ្វើឱ្យ ស្ត្រីនាងទទួល បានសេចក្តី សុខនោះទេ ។ ដូច្នេះបុរស ទាំងឡាយ ត្រូវផ្លាស់ប្តូរ គំនិតនេះ ហើយព្យាយាម ធ្វើសកម្មភាព បែបសន្សឹមៗ និង តក់ ក្រហល់ ទើបទទួល បានផលល្អ ៕
