អង្គ​ការ​​ខា​ណា​​ថា ឆ្នាំ ​២០២០ បញ្ហា​​អេដស៏​ នឹង ត្រូវ​​បញ្ចប់​

​អង្គការ​ខា​ណា ជា​អង្គការក្រៅរដ្ឋាភិបាល​បំរើ​សេវាកម្ម ផ្នែក​គាំពារ​អ្នក​ផ្ទុក​និង ឆ្លង​មេរោគ​អេដស៏ បាន​ឲ្យដឹង​កាលពី​ព្រឹក​មិញថា​នា​ឆ្នាំ​២០២០​ខាងមុខនេះ បញ្ហា​នានា​ដែល​បណ្ដាល​ពី​មេរោគ​អេដស៏ គ្មាន​ទៀត​ទេ ។ គ្មាន​ដោយសារតែ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ពិភពលោក​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ជម្ងឺ​នេះ​។​

សិលាពល
Monday 01 April 2013
The Free Press Magazine

លោក​វេជ្ជបណ្ឌិ​ត ទិត ឃី​មុយ នាយករង​អង្គការ​ខា​ណា បាន​ថ្លែង​នៅ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ស្តីពី​ការផ្ដល់​ប្រឹក្សា ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៏ និង ស្វាយ​កាល ឯ​សណ្ឋាគារ​ភ្នំពេញ​ថា​បច្ចុប្បន្ន​អត្រា​អ្នក​ផ្ទុក​មេរោគ​អេដស៍ និង អ្នក​ស្លាប់​ដោយសារ​មេរោគ​អេដស៍​មាន​តិច​បំផុត ដែល​ជា​គោលការណ៍​នៅ​ឆ្នាំ​២០២០ នឹង​កាត់ផ្តាច់​ឲ្យអស់ ពី​បញ្ហា​មេរោគ​អេដស៍ និង​អ្នកស្លាប់​ដោយសារ​ជំងឺ​អេដស៍​។​

​លោក វេជ្ជបណ្ឌិត​បាន​ថ្លែង​កត់សម្គាល់ថា បច្ចុប្បន្ន​នេះ​នៅ​នា​ទីក្រុង​ភ្នំពេញ​ក្នុង​ចំណោម​នារី​យ៉ាងហោចណាស់​២​ម៉ឺន​នាក់ ដែល​បម្រើការ​ក្នុង​សេវា​កម្សាន្ត គឺ​មាន​ជាង​១​ម៉ឺន នាក់​ហើយ​ដែល​ប្រឈម​នឹង​ជម្ងឺអេដស៏ ហើយ​តួនាទី​របស់​អង្គការ​ខា​ណា​គឺ​ស្រាវជ្រាវ​រក​នារី​រងគ្រោះ​ទាំងនោះ ដើម្បី​ផ្តល់​ប្រឹក្សា​ឲ្យ​ពួកគេ និង ប្រាប់​ពួកគេ​ឲ្យធ្វើ​តេ​ស្តឈាម​និង ប្រាប់​ពី​កន្លែង​ព្យាបាល​។​

​យោង​តាមរ​បាយ​ការណ៏​របស់​អង្គការ​ខានា​ឲ្យដឹងថា កាលពី​ឆ្នាំ​១៩៩៨ អត្រា អ្នក​អ្នក​ប្រឈម​និង​អ្នក​ស្លាប់​ដោយ​ជម្ងឺអេដស៏ មាន​ប្រមាណ​៥០% តែ​បច្ចុប្បន្ន​នៅសល់​ត្រឹមតែ​១៤​ភាគរយ​ប៉ុណ្ណោះ ៕

What Next?

Recent Articles