អ្នក​រត់​តាក់​ស៊ី​តវ៉ា​មិន​ព្រម​នឹង​គោលការណ៍​ថ្មី​ក្រុម​ហ៊ុន

ភ្នំពេញៈ អ្នក​រត់​តាស៊ី​ក្រុមហ៊ុន Choice​ ចំនួន ៩០នាក់ បាន​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​មិន​ព្រម​ធ្វើ​ការ​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ បន្ទាប់​ពី​ក្រុមហ៊ុន​មាន​គោល​ការណ៍​ថ្មី​កាត់​ប្រាក់​ចំណូល ១៥ ភាគ​រយ​បង់​ពន្ធ និង​​៨០​ដុល្លារ​ផ្សេង​ទៀត​កាត់​ថ្លៃ​សាំង។

Monday, 01 April 2013
ផាក់ ស៊ាងលី
ភ្នំពេញ ប៉ុស្តិ៍

បុគ្គលិកអ្នករត់តាស៊ីក្រុមហ៊ុន Choice ពេលបើកបម្រើសេវាកម្ម។ រូបថត Facebook

បុគ្គលិកអ្នករត់តាស៊ីក្រុមហ៊ុន Choice ពេលបើកបម្រើសេវាកម្ម។ រូបថត Facebook

ពេញ​មួយ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ រថយន្ត​តាក់​ស៊ី​ពណ៌​លឿង​របស់​ក្រុម​ហ៊ុន Choice​ ទាំង​៩០​គ្រឿង​មិន​ឃើញ​មាន​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដូច​សព​មួយ​ដង​នោះ​ទេ ដោយ​សារ​អ្នក​បើក​តាក់​ស៊ី​ទាំង​អស់​តវ៉ា​នៅ​ក្នុង​ទីតាំង​របស់​ក្រុមហ៊ុន​នៅ​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ដើម្បី​ជំទាស់​ទៅ​នឹង​គោល​ការណ៍​កាត់​ប្រាក់​ចំណូល​និង​ប្រាក់​ខែ​នេះ។

លោក​ចាន់ ឡាយ អាយុ ២៥ឆ្នាំ ជា​អ្នក​រត់​តាក់​ស៊ី​ម្នាក់​របស់​ក្រុមហ៊ុន Choice​នេះ​បាន​និយាយ​នៅ​ខាង​ក្រៅ​ក្រុម​ហ៊ុន​នេះ​ថា ចាប់​ពី​ខែ​មេសា​នេះ​ទៅ ក្រុមហ៊ុន​ចាប់​ផ្តើម​អនុវត្ត​គោល​ការណ៍​ថ្មី​ដែល​ត្រូវ​កាត់​ប្រាក់​ចំណូល​ពី​បុគ្គលិក​ជា​អ្នក​បើក​តាក់​ស៊ី​ចំនួន ១៥ ភាគរយ ហើយ​កាត់​ចំនួន​៨០​ទៀត​ដើម្បី​បង់​ថ្លៃ​សាំង​ប្រចាំ​ខែ។

What Next?

Recent Articles