យោងតាមរបាយការណ៏ដែលចេញផ្សាយដោយនាយកដ្ឋានសណ្ដាប់ធ្នាប់របស់ក្រសួងមហាផ្ទៃឲ្យដឹងថា ត្រឹមតែរយៈពេល៣ខែប៉ុណ្ណោះ ដោយផ្ដើមពី ខែ មករា មកដល់ខែ មីនា កន្លងទៅនេះ គ្រោះធ្នាក់ចរាចរណ៏បានសម្លាប់ជនកម្ពុជា ប្រមាណ៥៥៦នាក់ និង ១៨៦៩នាក់ទៀតរងរបួស។
បុប្ផានី
Tuesday 02 April 2013
The Free Press Magazine
របាយការណ៏បានរកឃើញថា គ្រោះថ្នាក់ទាំងនោះ បណ្ដាលមកពីអ្នកបើកបរ ភាគច្រើនសេពគ្រឿងស្រវឹង និង បើកបរលើសល្បឿនកំណត់ ។ ប៉ុន្តែយ៉ាងណាក៏ដោយរបាយការណ៏បានបញ្ជាក់ថា ចំនួនជនរងគ្រោះបានថយចុះ បើប្រៀបធៀបជាមួយឆ្នាំកន្លងទៅ ខណៈដែលកាលពីឆ្នាំ២០១២ គ្រោះថ្នាក់ចរាចរណ៏ ក្នុងរយៈពេលដូចគ្នានេះ បានធ្វើឲ្យមនុស្សស្លាប់៥៥៩នាក់។
គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានធ្វើការអំពាវនាវឲ្យពលរដ្ឋកម្ពុជា ប្រកាន់ខ្ជាប់នូវទិសស្លោកមួយឃ្លារបស់លោក ដែលថា ” ថ្ងៃនេះថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៏ ” ។ ជាសេចក្ដីថ្លែងដែលធ្វើឡើងបន្ទាប់ពីកើតមានគ្រោះថ្នាក់ចរាចរណ៏ ដ៏រន្ធត់ផ្ទួនៗគ្នា ទៅលើទីតាំងដដែល នៃកំណាត់ផ្លូវជាតិលេខ៤ កាលពីខែមីនា កន្លងទៅ ដែលបណ្ដាលឲ្យក្រុមអ្នករាំ របស់តារាចម្រៀង ខេមរៈ សិរីមន្ត ស្លាប់ ៕
