ក្រុម​មន្ត្រី​​ថា ពលរដ្ឋ​​កម្ពុជា ស៊ាំ​​នឹង​បញ្ហា​ ព្រះវិហារ​

​ក្រុមមន្ត្រី​ក្រសួងការបរទេស បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ​ថា ប្រជាពលរដ្ឋ​កម្ពុជា​បាន​ស៊ាំ​ទៅ​នឹង​សំណុំរឿង​ព្រះវិហារ​ជា​មួយ​ថៃ​ទៅហើយ ។ ខណៈ​ដែល​ថៃ​បាន​ធ្វើ​ការទាមទារ​ឲ្យ​តុលាការ​អន្តរជាតិ (ICJ) បកប្រែ​ពី​សវនាការ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី ១៦-១៩ មេសា ខាងមុខនេះ ជា​ភាសា​ថៃ ផង ដើម្បី​ឲ្យ​ពលរដ្ឋ​ថៃ​បាន​ស្ដាប់​។

 

ប្ញទ្ធិពល
Wednesday 03 April 2013
The Free Press Magazine

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៏ព័ត៌មាន​ថា ” កម្ពុជា មិនមាន​វិធានការ​អ្វី​ប្លែក​ទេ ដោយសារ​កន្លងមក​ប្រជាជន​កម្ពុជា យល់ច្បាស់​ពី​ប្រវត្តិ​រឿងក្តី​ប្រាសាទ​ព្រះវិហារ ហើយ​កម្ពុជា មាន​ភាពចាស់ទុំ​ខាង​ផ្នែក​នយោបាយ និង​មិន​មាន​ភាពជ្រុលនិយម ជ្រួលជ្រើម​ទេ​” ។​

​ប៉ុន្តែ​យ៉ាងណា​ក៏ដោយ ICJ បានឲ្យ​ដឹង​តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​របស់​ខ្លួន​កាល ពី​ពេល​ថ្មីៗ​នេះ​ថា នឹង​ធ្វើ​ការផ្សាយ​ផ្ទាល់​តាមរយៈ​គេហទំព័រ​របស់ខ្លួន (www.icj-cij.org) និង​ទូរទស្សន៍​អន​ឡាញ​(http://webtv.un.org) ពី​សវនាការ​នោះ ៕

What Next?

Recent Articles