គណៈ​​កម្មការ​​ជំនាញ​រដ្ឋសភា​​ច្រានចោល​ការស្នើ​បង្កើត​ច្បាប់​កំណត់​ប្រាក់ខែ​កម្មករ​កាត់ដេរ​ និង​មន្ត្រី​រាជការ​ស៊ីវិល​​

តាមរយៈ​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ គណៈកម្មការ​ជំនាញ​រដ្ឋសភា បានសម្រេច​ច្រានចោល​សេចក្តីស្នើច្បាប់​របស់​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស លើ​ការបង្កើត​ច្បាប់​កំណត់​ពី​ប្រាក់ខែ​ទាប​បំផុត សម្រាប់​កម្មករ​កាត់ដេ​រ ១៥០ ដុល្លារ និង​ប្រាក់ខែ​មន្ត្រីរាជការ ១​លាន​រៀល ស្មើនឹង ២៥០ ដុល្លារ។ គណៈកម្មការ​ជំនាញ​រដ្ឋសភា បាន​ចាត់ទុកថា សំណើ​​របស់​គណបក្ស​ប្រឆាំង ផ្ទុយ​ពី​សេដ្ឋកិច្ច​ទីផ្សារសេរី និង​មាន​លក្ខណៈ​ជា​នយោបាយ​ប្រជាភិថុត ដែល​ជា​ការ​បញ្ជោរ ឬ​ការ​បញ្ចើច​លើកជើង​ប្រជារាស្ត្រ ហើយ​មិន​អាច​យកទៅ​អនុវត្ត​បាន​ទេ។

 

ថ្ងៃ ពុធ 03 មេសា 2013
ដោយ លី ម៉េងហួរ
RFI

រដ្ឋសភា​កម្ពុជា

រដ្ឋសភា​កម្ពុជា ©បូណា

សេចក្តីរាយការណ៍របស់​​ លី​ ម៉េងហួរ

(04:14)

គណៈកម្មការ​ជំនាញ​រដ្ឋសភា បាន​ផ្តល់​ហេតុផល ៧ ចំណុច លើ​ការបដិសេធ​មិន​ទទួលយក​សេចក្តីស្នើច្បាប់​ស្តីពី​ប្រាក់បៀវត្ស និង​ប្រាក់​កម្រៃ​អប្បបរមា សម្រាប់​មន្ត្រីរាជការ និង​កម្មករ​កាត់ដេរ របស់​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស។
 
ហេតុផល​ទាំងនោះ​រួមមាន ការលើកឡើង​ថា បើ​បង្កើត​ច្បាប់​កំណត់​ប្រាក់ខែ​ ដូច្នេះ​វា​ជា​ការកំណត់​បែប​សេដ្ឋកិច្ច​ទីផ្សារ​ផែនការ ផ្ទុយ​ពី​សេដ្ឋកិច្ច​ទីផ្សារសេរី ដែល​កម្ពុជា​អនុវត្ត​សព្វថ្ងៃ។ ម្យ៉ាងទៀត សេចក្តីស្នើច្បាប់​របស់​គ​ណ​បក្សប្រឆាំង​នោះ ក៏​មាន​លក្ខណៈ​ជា​នយោបាយ​ប្រជាភិថុត (ការ​បញ្ជោរ ឬ​ការ​បញ្ចើច​លើកជើង​ប្រជារាស្ត្រ) ដែល​មិន​អាច​យកទៅ​អនុវត្ត​បាន​ទេ។​
 
សេចក្តី​បដិសេធ​ដូច្នេះ ត្រូវបាន​ធ្វើឡើង ក្នុង​កិច្ចប្រជុំ​ដោយ​បិទទ្វារ​រវាង​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា​ទាំង​៩ និង​តំណាង​ក្រសួង​ជំនាញ ៣ ទៀត របស់រាជ​រដ្ឋាភិបាល ដឹកនាំ​ដោយ​លោក ជាម យៀប ជាមួយ​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស នៅ​រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០១៣​។ កិច្ច​ប្រជុំនេះ​ ​មិនបាន​​ឲ្យ​អ្នកកាសែត ចូល​ស្តាប់​ឡើយ។
 
តំណាងរាស្ត្រ​គណបក្សប្រឆាំង​ទាំងពីរ បាន​ចុះហត្ថលេខា លើ​សេចក្តីស្នើច្បាប់ ស្តីពី ប្រាក់បៀវត្ស និង​ប្រាក់​កម្រៃ​អប្បបរមា សម្រាប់​មន្ត្រីរាជការ ១ លាន​រៀល ស្មើនឹង ២៥០ ដុល្លារ និង​ប្រាក់ខែ​កម្មករ​កាត់ដេរ ១៥០ ដុល្លារ។
 
បន្ទាប់ពី​កិច្ចប្រជុំ លោក​តំណាងរាស្ត្រ ស្មាន ទៀត អនុប្រធាន​គណៈកម្មកា​រ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​របស់​រដ្ឋសភា បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា ការ​តម្លើង​ប្រាក់ខែ​កម្មករ​កាត់ដេរ គឺ​អាស្រ័យ​លើ​ការពិភាក្សា​រវាង​ថៅកែ និង​កម្មករ ដោយរាជ​រដ្ឋាភិបាល​មិន​លូកដៃ​ទេ។ រីឯ​ការ​តម្លើង​ប្រាក់ខែ​មន្ត្រីរាជការ​វិញ គឺ​ផ្អែក​លើ​ឋានុ​ក្រម និង​កាំ​ប្រាក់​របស់​មន្ត្រីរាជការ​និមួយៗ​។ ក្នុងនោះ រាជរដ្ឋាភិបាល​ក៏​បាន​សម្រេច​តម្លើង ២០% ក្នុង​មួយ​ឆ្នាំ ហើយ​នឹង​តម្លើង​ប្រាក់ខែ​មន្ត្រីរាជការ​នៅ​ឆ្នាំ​ខាង​មុខៗ​ទៀត ផ្អែក​តាម​សេដ្ឋកិច្ច​រីកចម្រើន​ជាក់ស្តែង ដូច​អ្វី​ដែល​លោកនាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថ្មីៗ​នេះ។​
 
លោក​តំណាងរាស្ត្រ ស្មាន ទៀត ដែល​មកពី​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​កាន់​អំណាច បាន​បញ្ជាក់​ថា "គណៈកម្មការ​ទាំង​ពីរ​របស់​រដ្ឋសភា សម្រេច​ទាត់ចោល មិន​ទទួលយក​សេចក្តីស្នើច្បាប់​នោះ​ទេ ដោយ​ផ្អែក​ថា សេចក្តីស្នើច្បាប់​ទាំងពីរ​នេះ មិន​សមស្រប​ទៅនឹង​ស្ថានភាព​ជាក់ស្តែង​​នៅ​​ប្រទេស​កម្ពុជា ដែល​ប្រកាន់​សេដ្ឋកិច្ច​ទីផ្សារសេរី។ បើ​សេដ្ឋកិច្ច​ទីផ្សារ​ផែនការ ទើប​អាច​កំណត់​ប្រាក់ខែ​ទាប​សម្រាប់​កម្មករ និង​មន្ត្រីរាជការ​បាន"​។
 
ក៏​ប៉ុន្តែ​ក្នុង​សន្និសីទ​កាសែត បន្ទាប់ពី​កិច្ចប្រជុំ លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​លើកឡើង​ថា បើសិនជា​លុបបំបាត់​ករណី​ដែល​ក្រុមហ៊ុន​កាត់ដេរ បង់លុយ​ក្រៅផ្លូវការ​ លើ​ការដឹកជញ្ជូន មន្ត្រី​ពន្ធដារ និង​ផ្នែក​សន្តិសុខ ជា​ដើម​នោះ គឺ​គេ​អាច​តម្លើង​ប្រាក់ខែ​ដល់​កម្មករ​កាត់ដេរ បាន​រហូត​ដល់​ទៅ ២០០ ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ។ រីឯ​ប្រាក់ខែ​មន្ត្រីរាជការ​ស៊ីវិល​វិញ ក៏​អាច​តម្លើង​បាន ២៥០ ដុល្លារ លើស​ពី​ប្រាក់ខែ​សព្វថ្ងៃ ដែល​ទទួល​បាន​ក្រោម ១០០ ដុល្លារ តាមរយៈ​ការលុបបំបាត់​ការ​បំប៉ោង​ចំនួន​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ រួម​ទាំង​លុបបំបាត់​ការបាត់បង់​ចំណូល​ពន្ធគយ និង​ពន្ធ​ពី​កាស៊ីណូ ជាដើម។​
 
លោក សុន ឆ័យ បានបញ្ជាក់​ថា "​រាល់​ការទាត់ចោល​សំណើ​​របស់​យើងខ្ញុំ​ជា​តំណាងរាស្ត្រ​នេះ សុទ្ធតែ​មាន​ការរើសអើង​ដោយ​គណបក្សកាន់អំណាច​។ ចេះតែ​ចោទប្រកាន់​ថា ជា​ការស្នើ ដើម្បី​ចំណេញ​នយោបាយ​បែបនេះ បែប​នោះ។ តែ​ជា​គោលការណ៍​យើង​បាន​ពន្យល់​ហេតុផល​នៃ​ការស្នើសុំ​របស់​យើង គឺ​ដើម្បី​តែ​ប្រយោជន៍​កម្មករ និង​មន្ត្រីរាជការ​ប៉ុណ្ណោះ។
ដើម្បី​តម្លើង​ប្រាក់ខែ​មន្ត្រីរាជការ​ស៊ីវិល ឲ្យបាន ១ លាន​រៀល ក្នុង​ម្នាក់ នៅ​ក្នុង​មួយ​ខែ គឺ​រាជរដ្ឋាភិបាល ត្រូវ​ការចំណាយ​បន្ថែម​ត្រឹមតែ ៣៦០ លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ”។​
 
ទោះជា​យ៉ាងណា​ក៏ដោយ កាលពី​ព្រឹក​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០១៣ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​រាជរដ្ឋាភិបាល បាន​កំណត់​ថា ចាប់ពី​ឆ្នាំ​ក្រោយ​ទៅ ប្រាក់បៀវត្ស​សម្រាប់​មន្ត្រីរាជការ​ស៊ីវិល​និង​កងកម្លាំងប្រដាប់អាវុធ នឹង​ត្រូវ​តម្លើង ដោយ​គិត​តាម​កំណើនសេដ្ឋកិច្ច ដោយ​មិន​ត្រូវ​តម្លើង​ត្រឹមតែ ២០% ដូច​រៀងរាល់​ឆ្នាំ​ឡើយ។ រីឯ​ប្រាក់ខែ​កម្មករ​កាត់ដេរ ត្រូវ​តម្លើង​រៀងរាល់ឆ្នាំ តាម​យន្តការ​ប្រជុំ​ចរចា​ត្រីភាគី រវាង​សហជីព​កម្មករ ថៅកែ​រោងចក្រ​កាត់ដេរ និង​តំណាង​រាជរដ្ឋាភិបាល។​
 
ការ​តម្លើង​ប្រាក់ខែ​មន្ត្រីរាជការ​ស៊ីវិល និង​ប្រាក់ខែ​កម្មករ គឺជា​ប្រធានបទ​ដ៏​ក្តៅគគុក​មួយ​របស់​គណបក្ស​ប្រឆាំង សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជាតិ នា​ខែ​កក្កដា ឆ្នាំ​២០១៣៕​

 

What Next?

Related Articles

19 Responses to "គណៈ​​កម្មការ​​ជំនាញ​រដ្ឋសភា​​ច្រានចោល​ការស្នើ​បង្កើត​ច្បាប់​កំណត់​ប្រាក់ខែ​កម្មករ​កាត់ដេរ​ និង​មន្ត្រី​រាជការ​ស៊ីវិល​​"

  1. CPP says:

    មានតែគណបក្សប្រជាជននោះទេ ដែលបម្រើប្រជាពលរដ្ឋដោយស្មោះ មិនគិតពីការលំបាក ហើយសម្ដេច ទាំង ៣ និងថ្នាក់ដឹកនាំទាំងអស់របស់គណ បក្ស បានប្រកាន់យកនូវធម៌ខន្ដី ព្រមទាំង ប្រកាន់យកនូវអំពើល្អ ជារៀងរហូត។ ដោយសារតែទង្វើបែបនេះហើយ ទើបធ្វើឱ្យ គណបក្ស កាន់អំណាចមួយនេះ ឈរជើងយ៉ាងរឹងមាំ ជាម្លប់ដ៏ត្រជាក់ សម្រាប់ប្រជាជននៅទូទាំងប្រទេស កម្ពុជា។

  2. CNRP
    រួមគ្នាសង្គ្រោះជាតិ សង្រ្គោះទាំង CPP សង្គ្រោះទាំងប្រជាជន សង្រ្គោះទាំងស្មារតី
    សង្រ្គោះជីវភាព សង្រ្គោះវប្បធម៌ខ្មែរ សង្រ្គោះទំនិញខ្មែរ សង្រ្គោះសម្បតិ្តខ្មែរ
    សង្រ្គោះលុយជាតិ សង្រ្គោះសិល្បៈខ្មែរ សង្រ្គោះទឹកដីខ្មែរ…សង្រ្គោះសរុប!

  3. lyseanteur says:

    ចង់អោយពួកតំណាងរាស្រ្តចោលម្សៀតCPP នឹង ស៊ីប្រាក់ខែ៨០ ដុល្លារវិញមើល តើមុខពួកនឹងដូចស្វាអត់? ចង់តែជេរថា អាចោលម្សៀតទេ តែខ្លាចដាច់សីល។

  4. Srey Khmer says:

    If you votes for CPP&Hun Sen as votes for take aways your$$ salary to the corruption and
    make low pay for you.

  5. CPP says:

    សូមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា, សង្គ្រោះខ្មែរទាំងអស់គ្នា!

  6. CPP says:

    បោះឆ្នោតឲ្យ CNRP សង្គ្រោះ សម រង្ស៊ី ។ បោះឆ្នោតឲ្យ CPP សង្គ្រោះខ្មែរទាំង អស់គ្នា ។

  7. គូសឆ្នោតឲ្យ CNRP សង្គ្រោះ CPP អោយចេញពីអាយ៉ងយួន!
    សង្រ្គោះខ្មែរមិនអោយស្លាប់!

  8. 123456 says:

    we do not vote for cpp! we have to បោះឆ្នោតឲ្យ CNRP សង្គ្រោះខ្មែរទាំង អស់គ្នា ។

  9. ហាហា says:

    វាជាការល្អ តែប្រថុយពេក ព្រោះប្រាក់ខែ 1លានរៀន វាស្មើនឹង 250ដុល្លា វាដូចជាច្រើន ព្រោះរដ្ឋមិនសូវសំបូរលុយទេ បើតំឡើងហើយមិនអាចបន្ថយទេ ។​

  10. កូនខ្មែរសុទ្ធសាធ says:

    រាល់លើកដែលនាយករដ្ឋមន្ត្រីថ្លែងសន្ទរកថា តែងតែស្រែកថាសេដ្ឋកិច្ចប្រទេសកម្ពុជារីកចំរើនណាស់
    ការព្យាករណ៏របស់រដ្ឋាភិបាលមួយឆ្នាំកើនឡើង ៦ទៅ៧ ឬ ៨ ភាគរយ ហេតុអ្វីក៏ការតំលើងប្រាក់ខែ
    របស់បុគ្គលិករដ្ឋយឺតម្ល៉េះ បើជា​តំលៃ ត្រី សាច់ អង្ករ ជាពិសេស ប្រេងសាំង ឡើងលឿនដូចព្យុះទៅ
    វិញ។នេះមានន័យថាការព្យាករណ៏នៃការកើនឡើងរបស់សេដ្ឋកិច្ចជាតិរបស់រដ្ឋាភិបាលដោយផ្អែកលើ
    តំលៃត្រីសាច់ ប្រេងសាំងយកមកវាស់វែង មិនមែនយកGDPមកគិតទេដឹង?ស្រុកខ្មែរអ្នកមានមាន
    ដល់កំពូលអ្នកក្រក្រដល់បាត ដូចនេះការយកGDPមកវាស់វែងកំរិតជីវភាពប្រជាជនគឺវាធ្វើអោយ
    មានលំអៀងខ្លាំងណាស់ ខ្ញុំនិយាយបែបនេះព្រោះថាខ្ញុំបានឃើញផ្ទាល់នៅស្រុកភូមិខ្ញុំអ្នកក្របានយក
    ប្លង់ដីប្លង់ផ្ទះទៅបញ្ចាំនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៉ុន្តែនៅពេលពួកគាត់រកលុយមិនបានដើម្បីយកទៅ
    បង់រំលោះអោយគេត្រូវបានគេមកជេរស្តីដល់ផ្ទះធ្វើអោយពួកគាត់ត្រូវបង្ខំចិត្តចាកចោលកូនចៅទៅ
    ធ្វើការដោយខុសច្បាប់នៅប្រទេសថៃចង់ស្ងាត់ភូមិអស់ហើយ។នេះជាលទ្ធផលដែល
    រដ្ឋាភិបាលនិយាយថាសេដ្ឋកិច្ចស្រុកខ្មែររីកចំរើនខ្លាំងនោះ។

  11. ការបកស្រាយ របស់ គណៈកម្មការជំនាញ រដ្ឋសភា គឺ គេធ្វើសមហេតុ ផល និង អាច ទទួលយកបាន ។ ម្នាក់ៗ អ្នកណាមិនចង់បាន ប្រាក់ខែ ខ្ពស់ ដើម្បី ចិញ្ចឹម គ្រួសារ ប៉ុន្តែ ការទាម ទា ត្រូវតែ ស្របច្បាប់ និង ពិភាក្សា គ្នា ហើយ កុំចេះតែសន្យា លឿន មុន ធ្វើ ម្យ៉ាងទៀត សំណើខ្លះ តែ ជា ផលប្រយោជន៏ រួម កុំ យក នយោបាយ មកលាយ ឡំ ខ្ញុំបាន រុំលឹក ដល់ គណៈបក្ស ប្រឆាំង មួយដងជាពី ដង ហើយចា ប្រសិនបើ ចង់ជួយដោយ ស្មោះ គឺ កុំ និយាយ លាយ ឡំ ជាមួយនយោបាយ ។ លោក ដឹង ទេ មុនពេល ប្រជុំ សភា និង ស្នើទៅ សភា កុំនិយាយ សន្យា នេះសន្យានោះ លោក កឹម សុខា បាន និយាយថា ខ្លួន សន្យា តំលើងប្រាក់ខែ អោយ កម្មករ ទាំងអស់ បានទទួលប្រាក់ខែ ១៥០ដុល្លា គ្រប់គ្នា តើនេះ មិន ចូលរឿង នយោបាយរឺ? មិនទាន់បានស្នើសុំ អោយជោគជ័យ ផង សន្យារួចជាស្រេច តើ អ្នកណាយល់ព្រម នេះ ជាអំពើអួតអាង មួយ ដែលជាប្រភេទ មនុស្ស មិនចេះ គឹត មុខ គឹត ក្រោយ ពុំទាន់ ដឹង ច្បាស់ ផង គ្រាន់តែ រហៀងៗ សន្យា មុន នេះ មិនកើតទេ ដូច្នេះ យើង មិនអាច បន្ទោស រដ្ឋភាបាន ទេ ។ ដល់ពេល សំណើរបស់ គណៈបក្ស ប្រឆាំង មិនបានសំរេច រដ្ឋាភិបាល និង រក វិធី តំលើង ប្រាក់ ខែ កម្មករ និង មន្រ្តី រាជការ តាម មធ្យោបាយ ស្រប ច្បាប់ ដូចដែ នាយក រដ្ឋមន្រ្តី បាននិយាយ សន្យា នឹង តំឡើង ប្រាក់ ខែ មន្រ្តី រាជការ នៅឆ្នាំ ក្រោយ។ដូច្នេះ គណៈបក្ស ប្រឆាំង មិនចាំបាច់ ខ្វាយខ្វល់ទេ តែ បើខ្វល់ និង ជួយ កុំលាយឡំជាមួយនយោបាយ ចាំ បាន សំរេច ចាំ គឹត តាមដែល ចង់ តែ ត្រូវធ្វើសំណើ អោយ ស្រប ច្បាប់ កុំចេះតែ គឹតឃើញធ្វើភ្លាម មិន បាន ពិភាក្សា អំពី បញ្ហានោះ បើសំណើស្រប ច្បាប់ និង ត្រឹម ត្រូវ ពុំមានអ្នកណា អាច ប្រកែចបានឡើយ ដូច្នេះ លើកក្រោយ កុំចេះតែធ្វើមិនគឹត ហើយ កុំ ចោទគេ កុំថា អោយ គេ ព្រោះ គេ ឆ្លាត គេ មានដំណោះស្រាយសមស្រប អាច បដិសេធ សំណើរបស់ អ្នកស្នើបាន ដូច្នេះ គួតែ រៀនសូត្រ អំពី គេ ថាមូលហេតុ អ្វី បានជា គេ ពូកែ ដោះស្រាយបញ្ហាម្លេះ? ហេតុ អ្វី គេ ត្រូវការ ទីប្រឹក្សា ច្រើន ម្លះ ហេតុ អ្វី បាន ជាគេ យក អ្នកចេះ អ្នកមានបទពិសោធ អ្នកបណ្ឌឹត មកធ្ចើជា ទីប្រឹក្សា ។

    ការងារ ដូច្នេះឯង មិនមេន ចេះតែថា ចេះតែ ចេ ចេះតែ រិះគន់ ចោលនោះទេ បើ ធ្វើការដូច អស់ លោក គណៈបក្ស ប្រឆាំង របៀបនេះ ពុំដឹង ពេល ណា​ ការងារ ទទួលបាន ជោគជ័យទេ ។

    ក្នុង ពេលបច្ចុប្បន្ន នេះ អស់ លោក ប្រឹង ត្រឹម តែ រក្សាតំណែង បានហើយ ពុំអាច យក ឈ្មោះ លើ គណៈបក្ស ប្រជាជនបានទេ ព្រោះ ធនធាន មនុស្ស របស់ គណៈបក្ស ប្រជាជន ខ្ពស់ណាស់ មានចំណះដឹង ខ្ពស់ ព្រមទាំង មានប្រាក់ ច្រើន ដូច្នេះការងារ ធ្វើទៅ គេទទួលបានជោគជ័យ គ្រប់ពេល តែ មន្រ្តី សមាជិក គណៈបក្ស ប្រឆាំង ពុំទាន់មានលទ្ធភាព ដូចគណៈបក្សប្រជាជនទេ ម្យ៉ាង ទៀត សមាជិករបស់គណៈបក្ស ប្រឆាំង ថ្នាក់ក្រោម ត្រឹម ខេត្ត ស្រុក ឃាំ ភូមិ សុទ្ធ តែ អ្នក ពុំមានបទពិសោធ ការងារ នយោបាយ និង ដឹកនាំ និង មានចំណះដឹង ទាប ព្រម ទាំង រចនាសម្ព័ន្ធ ចាត់តាំង គឺ នៅខ្សោយ ដូច្នេះ គ្មាន ផ្លូវ ឈ្នោះ ឆ្នោត ទេ ។

    បច្ចុប្បន្ន ពុំអាច អត់ ហ៊ុន សែន បានទេ បើអត់ ហ៊ុន សែន ប្រទេស ធ្លាក់ចុះ មួយកំរឹត ដូច្នេះ បើ ចង់ អោយ ប្រទេស រុង រឿង អាច បំបាត់ អំពើពុករលួយ បាន អស់ លោក គាំទ្រ ហ៊ុន សែន អោយធ្វើជា នាយក រដ្ឋមន្រ្តី ដ៏ដែល អស់ លោក ចាំតែ កែតំរូវ នូវ កន្លែងណា ដែល មិនត្រឹម ត្រូវ(និយាយ រួម អស់ លោក នៅជាបក្ស ប្រឆាំង) ។

    មូលហេតុ អ្វី បានជាខ្ញុំនិយាយ ដូច្នេះ ព្រោះ បក្ស ប្រឆាំង សមាជិក អ្នកមាន ភាគតិច ណាស់ មនុស្ស គ្រប់រូប បូកទាំង អ្នកធ្វើការ តាអត់ លុយ ហើយ ពុំគឹត រឿង កេរ្តិឈ្មោះប៉ុន្មានទេ និង បុំសូវគោរពពេល វេលាដែរ ដូច្នេះ ដើម្បី គ្រួសារ ដើម្បី ខ្ពស់ខ្ពស់ ទៅថ្ងៃមុខ ពេលមានឪកាស បូមសិនហើយ គុណភាពការងារ ពុំសូវគឹត ទេ ដូច្នេះ អំពើពុករលួយ កើត លើសដើម ។ អាមេរិក អ្នកធំគេ គឺ សុទ្ធតែ អ្នកមានប្រាក់ច្រើន និង មានសមត្ថភាព ធ្វើការងារ ទើប គេ អាច អោយ ធ្វើនយោបាយ អ្នក ជាតំណាងរាស្រ្ត ព្រោះ គេបញ្ជៀស កើត អំពើពុករលួយ និង ដើម្បីការងារ បានល្អរ ។

  12. ការចាំកែតំរូវ ជាមួយលោកហ៊ុន សែន និង គណះបក្សប្រជាជន វាប្រៀបបានយក ធុងបាស់ដែលមានសំលេង លាន់ឮខ្ទរខ្ទារ ទៅ អោយគោស្តាប់អញ្ចឹង ។

  13. ក្រៅពីបងយួន ពួកអាក្បត់ជាតិវាស្តាប់មិនចូលទេ វាតែងតែរកឡេសនេះឡេសនោះ ដូចដែលអាស្រវឹងខួបខាងលើនោះ

    ចឹង យើងមិនលឺវានិយាយទេអី វាចង់ប្រាប់ថា សព្វថ្ងៃវារស់ដោយអំពើពុករលួយស្របនិងស្ថានភាព​ជាក់ស្តែង

    ហើយច្បាប់ទីផ្សារេរីរបស់ពួកវា គឹវាជាអ្នកកំនត់ បានវាអោយប៉ុណ្ណឹងអគុណវាទៅ ប្រយត្ន័វាមិនអោយក៏មិនដឹងជាធ្វើអី

    វាដែរ ព្រោះវាជាច្បាប់ទីផ្សារេសរី ដែលម្តាយឳពុកវាជាអ្នកបង្កើត ​​​។

  14. CPP
    April 4, 2013 at 11:47 am

    សូមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា, សង្គ្រោះខ្មែរទាំងអស់គ្នា ចេញពីពួកប្រឆាំងអោយទៅធ្វើខ្ញុំយួន

  15. tata says:

    ពួកអាយ៉ាប់់!!

  16. បក្សកាន់អំណាច យកប្រាក់កម្ចីពីបរទស ទៅកសាងនេះ កសាងនោះ ដើម្បីឲ

    ប្រជារាស្ត្រសាមញ្ញមើលឃើញ និងបន្តការបោះឆ្នោតគាំទ្រ។ បក្សកាន់អំណាច

    ចាត់ទុកមន្ត្រី រាជការ គ្រូបង្រៀន កម្មករ ទាហាន នគរបាលនៅថ្នាក់ក្រោមមាន

    ចំនួនតិច មិនចំណេញដល់ការគាំទ្រសន្លឹកឆ្នោត។   តើមាននរណា  ហ៊ានភ្នាល់ឫ

    ទេ? ចាប់ពីឥឡូវនេះទៅ បើគណបក្សប្រឆាំងកាន់អំណាច ពួកគេមានខ្ទង់រូបីយ៏

    វត្ថុដោះស្រាយតំឡើងបៀវត្សន៏ជូនថ្នាក់ក្រោម សម្រេចជូនបាន។ មាននរណា

    ចង់ពេបជ្រាយមតិសេរីនេះដែរទេ ?សូមលោកអ្នកប្រឆាំងរងចាំសង្កេតមើល។

    បក្សកាន់អំណាច កំពុងអសមត្ថភាព ។

  17. កូនខ្មែរជំនាន់ក្រោយតស៊ូរ says:

    សូមបងប្អួនជួយ មើល​ នឹង ពិនិត្យលោក ចម ប្រសិទ្ធ

    ប៉ុន្មាន​អាណត្តិ​មកហើយ ដែល លោក ចម ប្រសិទ្ធ ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ហើយ​គាត់​ក៏​អាច​ពង្រឹង​អំណាច​គ្រួសារ​យ៉ាងរឹងមាំ​នៅ​ទីនោះ ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ឡើយ​ក្នុងការ​តែងតាំង​ភរិយា​និង​កូនៗ​របស់គាត់​ឲ្យ​កាន់តំណែង​ធំៗ​កន្លែង​ដែលមាន​ផលប្រយោជន៍​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។ ជាក់ស្តែង​របៀប​ដឹកនាំ​របស់លោក ចម ប្រសិទ្ធ ដែលមាន​លក្ខណៈ​គ្រួសារនិយម​គឺជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​មានការ​វាយតម្លៃ​ទាប​ចំពោះ​ការដឹកនាំ​របស់លោក ហ៊ុន សែន ដែល​អសកម្ម​មិនបាន​ផ្តល់ឱកាស​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ គឺ​បញ្ហា​អស់ទាំង​នេះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច ហើយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់ជំនឿ​យ៉ាងខ្លាំង​។​

    ​មន្ត្រី​តូចតាច​នៅ​ក្រសួងពាណិជ្ជកម្ម​បា​នប​ង្ហើ​ប​ឲ្យ​ដឹងថា ភរិយា​របស់លោក ចម ប្រសិទ្ធ គឺ​លោកស្រី ទេព បុប្ផា​ប្រសិទ្ធ ត្រូវបានតែងតាំង​ជា​អគ្គនាយក​ទទួលបន្ទុក​ការងាររដ្ឋបាល​និង​ហិរញ្ញវត្ថុ​ក្នុង​ក្រសួងពាណិជ្ជកម្ម ដែលជា​តួនាទី​ដ៏​មានអំណាច​ក្នុងការ​ចាត់ចែង​រចនា​សម្ព័ន្ធ​និង​ការពង្រឹង​អំណាច​គ្រួសារ ហើយ​កូនស្រី​របស់លោក ចម ប្រសិទ្ធ ឈ្មោះ ចម និមល ត្រូវបានតែងតាំង​ជា​ប្រធាន​ខុទ្ទកាល័យ​ជា​អ្នក​កាន់​ឯកសារ​ចេញចូល​បន្ទប់​លោក ចម ប្រសិទ្ធ ដើម្បី​សុំ​ហត្ថលេខា​ឬ​យោបល់​ផ្សេងៗ​។​ដូច្នេះ កូនស្រី​របស់លោក ចម ប្រសិទ្ធ មាន​ឥទ្ធិពល​ក្នុងការ​រៀបចំ​ឯកសារ​ទៅតាម​ជំនាញ​របស់គាត់​ដើម្បី​ទាញយក​ប្រយោជន៍​ពី​បញ្ហា​មួយចំនួន​ឬ​ជា​អ្នករៀបចំ​សម្រួល​ការងារ​ជូន​លោក ចម ប្រសិទ្ធ យ៉ាង​ងាយស្រួល​បំផុត​។ ដោយឡែក លោក ចម បូរិទ្ធ ដែលជា​កូន​របស់លោក ចម ប្រសិទ្ធ ក៏ត្រូវ​បានតែងតាំង​ជា​អគ្គនាយករង​កាំកុងត្រូល ដែល​នៅ​ទីនោះ​ឋានៈ​របស់គាត់​មាន​ឥទ្ធិពល​និង​អំណាច​ខ្លាំង​ជាង​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ ដែល ជា​អគ្គនាយក​កាំកុងត្រូល​ទៅទៀត ហើយ​មន្ត្រី​កាំកុងត្រូល​ទូទៅ​ដែលមាន​ជំនាញ​ពុករលួយ​ប្រមូល​លុយ​យកទៅ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​សុទ្ធតែ​ត្រូវ​លន់តួ លុតក្រាប ទៅ​ជ្រក​ក្រោម​ស្លាប​របស់លោក ចម បូរិទ្ធ ទើប​អាច​ចៀស​ផុតពី​ការដកហូត​មុខតំណែង​ឬ​ការដាក់ពិន័យ​។​

    ​ក្នុងតួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ មិនបាន​ធ្វើ​អ្វី​ជា​ដុំកំភួន​ក្នុងការ​លើកស្ទួយ​ជីវភាព​របស់​ប្រជារាស្ត្រ​ខ្មែរ​ក្រីក្រ ដែល​ប្រកប​របរ​កសិកម្ម​នោះទេ ព្រោះ​សព្វថ្ងៃនេះ​កសិផល​ដែល​ប្រជាកសិករ​ខ្មែរ​ដាំ​ដុះ​ប្រមូល​ផល​បាន​គ្មាន ទីផ្សារ​សម្រាប់​លក់ដូរ ជាពិសេស​ស្រូវ ពោត សណ្តែក ដំឡូង​មី តម្លៃ​ឡើង​ចុះទៅ​តាមតែ​ឈ្មួញកណ្តាល​ក្រឡុក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ក​សិ​ករ​ខ្មែរ​រាប់លាន​នាក់​។ ការបើកចំហ​ជើងមេឃ​ឲ្យ​មានការ​នាំចូល​ផលិតផល​មួយចំនួន​ពី​ប្រទេសជិតខាង​រាប់ទាំង​បន្លែ ត្រី សាច់​កំពុង​សម្លាប់​អាជីវកម្ម​ក្នុងស្រុក របស់​ប្រជាពលរដ្ឋ​ខ្មែរ​គួរ​ឲ្យ​សោកស្តាយ​បំផុត​។ ដូចជា​ករណី​នាំចូល​ជ្រូក​យ៉ាង​អនាធិបតេយ្យ​មកពី​ស្រុក យួន និង​ស្រុក​សៀម ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ​និង​តាមបែប​អាជីវកម្ម​ត្រូវ​បិទទ្វារ ហើយ​សម្រាប់​ការនាំ​ចូល​បន្លែ​ផ្លៃ​ឈើ​យ៉ាង​អនាធិបតេយ្យ​ពី​ប្រទេស​ក្បែរ​ខាង​នាំ​ឲ្យ​កសិករ​ខ្មែរ​រក​ទីផ្សារ​លក់​កសិផល​មិនបាន​នាំ​ឲ្យ​តម្លៃ​ចុះថោក​លុះ​យូរៗ​ទៅ​កសិករ​ខ្មែរ​បាន​លះបង់​អាជីព​បង្កបង្កើនផល​នាំគ្នា​ធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន​ទៅ​លក់​កម្លាំង​ពលកម្ម​នៅក្រៅ​ប្រទេស​រាប់សែន​នាក់​។​

    ​ការចាត់ចែង​របស់លោក ចម ប្រសិទ្ធ ក៏បង្ក​បញ្ហា​ជាច្រើន​សម្រាប់​ក្រុម​អ្នកវិនិយោគទុន ដូចជា​ករណី​រោងចក្រ​កាត់ដេរ ត្រូវ​រត់ការ​សុំ​សេ​អូ ដើម្បី​នាំចេញ​ផលិតផល​សម្លៀកបំពាក់​តាម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ដែល​ធ្វើឡើង​ដោយ​មិន​ស្មើភាព​បង្កប់​នូវ​អំពើពុករលួយ បក្ខពួកនិយម បើ​គ្មាន​ប្រាក់​ទិញ​កូតា ឬ​បង់លុយ​ឲ្យ​មន្ត្រី​ដើម្បី​សម្របសម្រួល​ជួយ​ចេញ​សេ​អូ ទេនោះ​ច្បាស់​ជា​មិនអាច​មានលទ្ធភាព​នាំចេញ​ផលិតផល​កាត់ដេរ​ទៅ​លក់​នៅក្រៅ​ប្រទេស​ឲ្យ​ក្រុម​អ្នកបញ្ជា​ទិញ​ទាន់ពេលវេលា​បានទេ​។ ករណី​មួយចំនួនទៀត​ដូចជា ការបើក​ក្រុមហ៊ុន​អាជីវកម្ម​រកស៊ី​នាំចេញ​នាំចូល​ទំនិញ​មួយចំនួន​គេ​ដឹងថា លោក ចម ប្រសិទ្ធ ក៏មាន​ចំណែក​ឬ​ភាគហ៊ុន​ខ្យល់​ជាមួយ​ក្រុមហ៊ុន​ទាំងនោះ​យ៉ាង​ងាយស្រួល​បំផុត ទើប​ការងារ​រកស៊ី​ធ្វើ​ពាណិជ្ជកម្ម​មាន​ភាពរលូន​ល្អ​ដែល​បញ្ហា​នេះ​កើតមាន​ជា​ទម្លាប់​សម្រាប់​ក្រុម​អ្នកកាន់អំណាច​មួយចំនួន​ដែល​ប្រើប្រាស់​ឥទ្ធិពល​របស់ខ្លួន​ដើម្បី​ទទួលបាន​ហ៊ុន​ខ្យល់ នៅតាម​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ទាំង​ក្រុមហ៊ុន​ក្នុងស្រុក និង​អ្នកវិនិយោគទុន​នៅក្រៅ​ប្រទេស​។​

    ​មានការ​បញ្ជាក់​ផងដែរ​ថា លោក​រដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏​ធ្លាប់បាន​ប្រើប្រាស់​ឥទ្ធិពល​អំណាច​របស់ខ្លួន​ប្រទាំង​ប្រទើស​ទៅលើ​ការងារ​របស់​ស្ថាប័ន​ផ្សេងៗ​ទៀត រហូត​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ក្តៅស្លឹកត្រចៀក ហើយ​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​កាលពី​កន្លះ​ខែ​មុននេះ លោក ហ៊ុន សែន ធ្លាប់បាន​បង្ហាញ​ការខឹង​សម្បា​ចំពោះ​លោក ចម ប្រសិទ្ធ ក្នុង​កិច្ចប្រជុំ ហើយក៏​មានការ​ព្រមាន​ឲ្យ​កែទម្រង់​របៀបរបប​ការងារ​ឡើងវិញ​ផងដែរ​។ លោក ចម ប្រសិទ្ធ មាន​ឱ កាស​ពង្រឹង​អំណាច​គ្រួសារ​របស់គាត់ នៅក្នុង​ក្រសួងពាណិជ្ជកម្ម​ដោយ​ប្រើប្រាស់​តួនាទី​ជា​រដ្ឋមន្ត្រី ហើយ​ការ​ឈ្នះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា មានន័យ​ស្មើនឹង​ការពង្រឹង​អំណាច​ផ្ទាល់ខ្លួន និង​ពង្រីក​ឥទ្ធិពល​គ្រួសារ​របស់គាត់​នៅក្នុង​ក្រសួងពាណិជ្ជកម្ម​ប្រកបដោយ​ជោគជ័យ​។​

    ​លោក ចម ប្រសិទ្ធ ធ្លាប់​ត្រូវបាន​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​ផ្សព្វផ្សាយ​ពី​ភាពមានបាន ហើយ​ពេលនោះ​ក៏​ធ្លាប់​មានការ​ប្តឹងផ្តល់​ក​ង​អង្គរក្ស​ពីបទ​លួច​លុយ​ដែល​ច្រក​បាវ​លាក់ទុក​លើ​ពិ​ដាន​ផងដែរ ហើយ បើតាម​មន្ត្រី​តូចតាច​មួយចំនួន​បាន​ឲ្យ​ដឹងថា ក្រៅពី​ការចំណាយ​ប្រាក់​សង់​ភូមិគ្រឹះ​ដ៏​ស្កឹមស្កៃ មាន​ស្រះ​ដ៏​ធំ​ល្វឹងល្វើយ​អាច​បើក​អូប័រ​បាន លើ​ផ្ទៃដី​រាប់សិប​ហិកតា​នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ គឺ​លោក ចម ប្រសិទ្ធ កំពុង​សាងសង់​ភូមិគ្រឹះ​ថ្មី​មួយទៀត នៅលើ​ទីតាំង​ចាស់​នៅក្នុង​សង្កាត់​បឹង​កេងកង​ដែលមាន​តម្លៃ​មិនតិចជាង​១០​លាន​ដុល្លារ​នោះទេ ហើយ​បើ​យើង​ពិនិត្យ​លើ​ភាពមានបាន​និង​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​ហូរហៀរ​របស់លោក រដ្ឋមន្ត្រី ចម ប្រសិទ្ធ ហាក់ដូចជា​មិនមាន​តុល្យភាព​ទៅនឹង​ប្រាក់ខែ​របស់គាត់​ដែល​តិចតួច​នោះឡើយ​៕

    សូមជួយគិតទាំងអស់ គ្នាណាបងប្អួន បើមិនដូច្នេះតែ សង្គមយើង មាតុភូមិយើង និងពិបាករស់នៅ

  18. វិសាល​ តាកែវ says:

    ចប់ហ្មងពួកអាអស់នេះវាថាដំឡើងខុសអត់បាន តែពួកវាក្នុងមួយថ្ងៃវារកបានប៉ុន្មាន? ពួកអាតំណាងរាស្រ្តឆ្កែរ ដែលបំរើតែបក្ស គេសុំស្នើច្បាប់វាថាមិនកើត និយាយសុទ្ឋតែបញ្ជោរាស្រ្ត ចុះពួកអាឆ្កែរអស់ឯងជាអ្នកបញ្ជោឧកញ្ញ៉ាមែនទេ? ពួកអាតំណាងរាស្រ្តឆ្កែរ វាបំរើតែពួកគ្នាវាដើម្បីលាភ គ្នាវា វាមិនដែលគិតពីទុក្ខលំបាករបស់រាស្រ្តទេ បើអោយប្រាក់ខែវា 80 វាចាយមួយខែវិញបើគ្រាន់អោយវាមកកាត់ករខ្ញុំចុះ ខ្ញុំគិតថាគ្រាន់តែថ្លៃចាក់សាំងឡានវាមិនគ្រាប់
    ផង ប៉ុន្តែពួកអាអស់នេះ វាមិនដែលចំណាយទៀតសូម្បីអាកាចាក់សាំងព្រោះវាសុទ្ឋតែមានបុងសំរាប់ចាក់ ស្រាប់ទៀត ពួកអាឆ្កែរៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ អាក្បត់ជាតីៗៗៗៗៗៗៗៗអាក្បត់រាស្ត្រខ្លួនៗៗៗៗៗៗៗ

  19. *** says:

    កូនខ្មែរជំនាន់ក្រោយតស៊ូ , You’re absolutely right !!!!!