គ្រោះថ្នាក់ចរាចរណ៏នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០២ខែមេសា ឆ្នាំ២០១៣ បានឆក់ស្រូបជីវិតមនុស្សយ៉ាងហោចណាស់៥នាក់ ស្លាប់ និងរងរបួសធ្ងន់ស្រាល១៤នាក់ទៀត។ នេះបើតាមតួលេខដែលស្រង់បានដោយនាយកដ្ឋាន សណ្ដាប់់ធ្នាប់ចរាចរណ៏ នៃ អគ្គស្នងការនគរបាលជាតិ ។
សណ្តាប់
Wednesday 03 April 2013
The Free Press Magazine
របាយការណ៏ដែលគេរកឃើញនៅលើគេហទំព័រ ស្នងការនគរបាលជាតិបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើងដល់ទៅ ០៨លើក (យប់ ០៣លើក), បណ្តាលឲ្យមនុស្សស្លាប់ ០៥នាក់ (ស្រី ម្នាក់), របួសធ្ងន់ ១១នាក់ (ស្រីម្នាក់) និងរបួសស្រាស ០៣ នាក់ (ប្រុស) ក្នុងនោះបានបង្កឲ្យខូចខាតយានយន្តសរុប ១៤គ្រឿង ក្នុងនោះម៉ូតូ ១០គ្រឿង, រថយន្តធុនតូច ០៣គ្រឿង និង យាន្តផ្សេងៗ ០១គ្រឿង។
របាយការណ៏ដដែលបន្តថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ស្លាប់និងរងរបួសនេះគឺបណ្តាលមកពីល្បឿន ០៤លើក ,បត់គ្រោះថ្នាក់ ០១លើក, មិនប្រកាន់ស្តាំ ០២លើក,ស្រវឹង ០១លើក ក្នុងនោះគ្រោះថ្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ១១ នាក់ (យប់ ០៥នាក់)។
ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៣នេះ មានចំនួន ១៤១គ្រឿង គឺ រថយន្តទេសចរណ៍ ១១គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ១១១គ្រឿង, រថយន្តដឹកអ្នកដំណើរធុនធំ ០៣គ្រឿងនិង រថយន្តដឹកទំនិញធុនធំ ១៦គ្រឿង ។
រថយន្តទាំងអស់ខាងលើបានបង់ប្រាក់ពិន័យរួចរាល់ នៅអធិការដ្ឋាននគរបាល ស្រុក/ខណ្ឌ ១០៣គ្រឿង, នៅស្នងការដ្ឋាននគរបាល រាជធានី/ខេត្ត ៣៨គ្រឿង ៕
