ឆ្នាំ២០១៥ កម្ពុជាអាចនឹងមានភ្ញៀវទេសចរ កើនឡើងជាង ៧លាននាក់

លោក ហោ​ ណាំ​ហុង​ រដ្ឋមន្ត្រី​ក្រ​សួ​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បានថ្លែងអះអាង នា​ព្រឹក​ថ្ងៃ​ទី​០២​ ខែមេសានេះថា​ វិស័យទេសចរណ៍កម្ពុជា​អាច​នឹង​មាន​ភ្ញៀវ​ទេសចរ​កើនឡើង​ប្រមាណ​ជាង​ ៧​លាន​នាក់​ នៅ​ឆ្នាំ​២០១៥​ ខាង​មុខ​នេះ​ ហើយ​បើ​ធៀប​និង​ ឆ្នាំ​២០១២​ វិស័យទេសចរណ៍កម្ពុជាមានការ​កើនឡើង​ តែ​ជាង​៣​លាន់​នាក់​ប៉ុណ្ណោះ​ ។

វ.គីម
Wednesday 03 April 2013
The Free Press Magazine

លោក​ កុយ​ គួ​ង​ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​ បាន​ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ ក្រោយ​ពី​បញ្ចប់​កិច្ច​ពិភាក្សា​រវាងលោក​ឧបនាយករដ្ឋមន្ត្រី​ ហោ​ ណាំ​ហុង​និងជាមួយលោក A.V.Radkov ប្រធានគណៈ កម្មការអន្តរ រដ្ឋាភិបាល កម្ពុជា-រុស្ស៊ី និងជាប្រធាន ទីភ្នាក់ងារ ទេសចរណ៍នៃ សហព័ន្ធរុស្ស៊ី ក្នុងសម័យ ប្រជុំលើកទី៧ របស់គណៈ កម្មការ អន្តររដ្ឋាភិបាល កម្ពុជា-រុស្ស៊ី កាលពីព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៣ នាក្រសួងការ បរទេស ។

លោក កុយ គួង បានលើកឡើងពីការថ្លែងរបស់លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ទៀតថា​ ប្រជាពលរដ្ឋកម្ពុជា​មិន​បាន​ភ្លេច​ជំនួយ​របស់​រុ​ស្ស៊ី​ ដែល​ផ្តល់​មក​ឲ្យ​កម្ពុ​ជានា​ពេល​កន្លង​មក​ នោះ​ទេ​ ។​ លោក​ឧបនាយករដ្ឋមន្ត្រី​ បាន​សង្កត់ធ្ងន់​លើ​វិស័យ​១០​សំខាន់ៗ​ ដើម្បី​ឲ្យ​រុ​ស្ស៊ី​ ជួយ​បន្ត​ទៀត​ ក្នុង​នោះ​មាន​ វិស័យ​ទេសចរណ៍​ ពាណិជ្ជកម្ម​ សេដ្ឋកិច្ច​ វិទ្យាសាស្ត្រ​បច្ចេកទេស​ វិនិយោគ​ វប្បធម៌​ អប់រំ​ ថាមពល​ សំណង់​ ជា​ពិសេស​រុ​ស្ស៊ី​ក៏​បាន​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ផ្នែក​ យោធា​ដល់​កម្ពុជា​ផង​ដែរ​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​កម្ពុជា​បាន​សម្រេច​គោលដៅ​សហសវត្ស​ ។​

​ អ្នកនាំពាក្យ​រូប​នេះ​ ក៏​បាន​បញ្ជាក់​ពី​អនុសាសន៍​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​ទៀត​ថា​ «​ចំពោះ​ វិស័យ​សំខាន់ៗ​មួយ​ចំនួន​ខាងលើ​ ក្នុង​នោះ​ក៏​មាន​វិស័យ​ក​សិ​-​ឧស្សាហកម្ម​ ព្រោះ​កន្លង​មក​ ផលិតផល​ស្រូវ​របស់​យើង​មានការ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ​ ពី​៣​ ទៅ​៤​លាន​តោន​ ចំពោះ​ស្រូវ​ សម្រាប់​នាំ​ចេញ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​យើង​នៅ​ខ្វះ​ម៉ាស៊ីនកិនស្រូវ​នៅឡើយ​»​។​

​ លោក​ A.V.Radkov​ ក៏​បាន​ឯកភាព​ទាំងស្រុង​នូវ​អ្វី​ដែល​ជា​អនុសាសន៍​របស់​ លោក​ឧ​ប​ នាយក​រដ្ឋមន្ត្រី​ ហោ​ ណាំ​ហុង​ បាន​លើក​ឡើង​នោះ​ ហើយ​ជា​ពិសេស​ជាង​នេះ​ទៀត​នោះ​ កម្ពុជា​-​រុ​ស្ស៊ី​ បាន​ឯកភាព​គ្នា​ទៅ​វិញ​ទៅ​មក​ គឺ​ធ្វើ​យ៉ាងណា​ពង្រឹងពង្រីក​ និង​ជម្រុញ​ផ្នែក​ សេដ្ឋកិច្ច​ វិនិយោគ​ ពាណិជ្ជកម្ម​ ទេសចរណ៍​ នយោបាយ​ និង​ការទូត​មាន​លក្ខណៈ​ខ្លាំង​ ក៏​ប៉ុន្តែ​ ទំហំ​ពាណិជ្ជ​រវាង​ប្រទេស​ទាំង​ពីរ​ នៅ​មាន​លក្ខណៈ​ខ្សត់ខ្សោយ​ និង​មិន​ទាន់​បាន​ធំធេង​នៅ​ ឡើយ​ទេ​ ដូច្នេះ​តម្រូវ​ឲ្យ​មាន​កិច្ច​ពិភាក្សា​គ្នា​បន្ថែម​ទៀត​ ក្នុង​ការ​រិះរក​ដំណោះស្រាយ​នា​ពេល​ ខាង​មុខ​ ដើម្បី​ធ្វើ​យ៉ាង​ឲ្យ​ប្រទេស​ទាំង​ពីរ​មានការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​ផង​ដែរ​៕

What Next?

Recent Articles