រួមភេទ​នៅពេល​ស្រវឹងស្រា បណ្ដាលឱ្យ​របួស​ប្រដាប់ភេទ?

Written by ភ្នំពេញដេលីញូវ
Tuesday, 02 April 2013

ខ្ញុំ​នឹង​មិត្ត​ប្រុស​របស់ខ្ញុំ​ធ្លាប់បាន​រួមភេទ​ម្ដង។ ពេលនោះ​យើង​ទាំងពីរ​សុទ្ធតែ​ស្រវឹងស្រា​ដូចគ្នា។ ពេលនោះ ខ្ញុំ​មិនបាន​ដឹង​អ្វី​ទាំងអស់ ហើយ​ខ្ញុំ​ក៏​កំពុង​មក​រដូវ។ នៅពេល​ដឹងខ្លួន​ថ្ងៃ​បន្ទាប់ ខ្ញុំ​ពិតជា​ភ័យខ្លាច ហើយក៏​ប្រញាប់​លេបថ្នាំ​ពន្យា​កំណើត​ភ្លាម។ ប៉ុន្ដែ នៅពេល​ទៅ​បត​ជើង​តូច ខ្ញុំ​មានការ​ឈឺចាប់​នៅត្រង់​ពោះ ផ្នែក​ខាងក្រោម។ តើ​ខ្ញុំ​មាន​បញ្ហា​អ្វី?

drunk

 

ចម្លើយ ៖

យោងតាម​ការរៀបរាប់​ខាងលើ ប្រហែលជា​អ្នកមាន​របួស​បន្ដិច​នៅត្រង់​ប្រដាប់ភេទ។ នៅពេលដែល​អ្នក​រួមភេទ​ក្នុងស្ថាន ភាព​ស្រវឹង (ទាំងពីរ​នាក់) ប្រាកដ​ជាមាន​ជ្រុលជ្រួស ដោយ​ការធ្វើសកម្មភាព​ខ្លាំង​ហួស​កម្រិត។ ជាតិ​ស្រវឹង​នៅក្នុង​ខ្លួន
នឹង ធ្វើ​ឱ្យ​អ្នក​មិនអាច​គ្រប់គ្រង​បាន​នូវ​អារម្មណ៍ និង​សកម្មភាព អ្នក​ទាំងពីរ​អាច​នឹង​បញ្ចេញ​កម្លាំង​ខ្លាំង​ដោយ​មិនដឹង​ខ្លួន បណ្ដាល​ឱ្យ​ប្រដាប់ភេទ​ត្រូវ​រងរបួស។ ការដែល​អ្នក​មិនមាន​ការឈឺចាប់​ក្នុងពេល​រួមភេទ បែរជា​ឈឺ​នៅ​ថ្ងៃ​បន្ទាប់​នោះ ក៏​ព្រោះតែ​អ្នក​រួមភេទ​ក្នុងពេល​កំពុង​ស្រវឹង ហើយ​នៅពេល​ដឹងខ្លួន​អ្នកនឹង​ទទួល​ការឈឺចាប់​បែបនេះ។
 
ម្យ៉ាងទៀត ក្នុងពេល​មក​រដូវ ប្រភេទ​របស់​អ្នក​ពិតជា​មានប្រតិកម្ម​ជាង​ធម្មតា។ ដូច្នេះ ការរួម​ភេទ​ក្នុងអំឡុង​ពេលនេះ វា​នឹង​ងាយ​ធ្វើឱ្យ​រលាក និង​ឆ្លង​រោគ ហើយ​នេះ​ក៏​ជា​មូលហេតុ​ដែល​អាច​បណ្ដាល​ឱ្យ​អ្នក​ឈឺចាប់​បាន បន្ទាប់​ទី​បានរួម​ភេទ។ ល្អ​បំផុត អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​រកឱ្យឃើញ​នូវ​មូលហេតុ​ពិត ដើម្បី​ធ្វើការ​ព្យាបាល។

What Next?

Recent Articles