រឿងជីវិតគ្រែដំបូង

Written by ភ្នំពេញដេលីញូវ
Wednesday, 03 April 2013

អ្នកជំនាញការផ្នែកសុខភាព ផ្លូវភេទឃើរនឺរបានណែនាំ សម្រាប់អ្នកដែលរៀបនឹង ឈានចូល ពិភពរបស់ មនុស្សធំ ។

១ – សុវត្ថិភាពជាចម្បង

ពុំមានទំនាក់ទំនងផ្លូវភេទណាមួយដែលមានសុវត្ថិភាព ១០០ ភាគរយនោះទេ ប៉ុន្តែអ្នកត្រូវតែប្រាកដថា អ្នកអាច ការពារខ្លួនបាន ។ ចូលប្រាកដថា ដៃគូប្រុសរបស់អ្នកបានពាក់អាវភ្លៀង ហើយព្យាយាមនិយាយឱ្យគាត់ដឹងពីសុខភាព ផ្លូវភេទរបស់អ្នក ។

២ – កុំទន្ទឹងច្រើនពេក

ផ្លូវភេទក៏ដូចទៅនឹងការដែលយើងស្វែងយល់ពីនរណាម្នាក់នោះដែរ វានឹងត្រូវបានកែលម្អជាសន្សឹមៗ ហើយអ្នកនឹងបានស្រួលចិត្តស្រួលកាយបន្តិចម្តងៗ ។ ដូច្នេះអ្នកមិនត្រូវមានអារម្មណ៍តានតឹង ឬ ព្យាយាមបង្កើតរាត្រីមួយ ដ៏មហាអស្ចារ្យនោះឡើយ ។ ព្រោះថាវាគ្រាន់តែជារាត្រីដំបូងមួយប៉ុណ្ណោះ នៅមានរាប់ពាន់រាត្រីផ្សេងទៀតកំពុងរង់ចាំ អ្នក ។

៣ – ចង្វាក់បេះដូង

នៅពេលលើកដំបូងនៃការឡើងគ្រែ វាអាចធ្វើឱ្យអ្នកមានអារម្មណ៍ឈឺផ្សា តែអ្នកមិនចាំបាច់យកចិត្តទុកដាក់ ចំពោះបញ្ហានេះទេ ។ ការដងដង្ហើមឱ្យបានវែងៗ វាអាចជួយឱ្យអ្នកមានអារម្មណ៍ស្រួលឡើងវិញ និង អាចបន្តសង្គ្រាមទៀត បាន ។

៤ – កុំភ្លេចកម្តៅសាច់ដុំមុនពេលចូលប្រយុទ្ធ

បណ្តាធាតុផ្សំដែលនាំទៅរកចំណុចកំពូលមានដូចជាការឱប ថើប ស្ទាបអង្អែល និង ការធ្វើឱ្យរំជើបរំជួលដោយ សម្តីជាដើមគឺជាប្រការដែលមិនអាចខ្វះបានក្នុងដំណើរ ឆ្ពោះទៅរកទីបញ្ចប់ប្រកបដោយភាពអស្ចារ្យ ។

៥ – ត្រូវប្រាកដថា ជាតិសំណើមមានគ្រប់គ្រាន់សម្រាប់ឆាកប្រយុទ្ធ ។ ប្រសិនប្អូនស្រីរបស់អ្នកមានសភាពស្ងួត ពេក វានឹងបង្កភាពលំបាកដល់អ្នក ។ នៅមានទៀតភាពស្ងួតក៏ងាយនឹងធ្វើឱ្យអាវភ្លៀងរហែកផងដែរ ។

៦ – ការបញ្ចោញសំឡេង

ចូរធ្វើឱ្យដៃគូរបស់អ្នកដឹងថា អ្នកមានអារម្មណ៍អស្ចារ្យឬអត់ ។ បុរសទាំងឡាយតែងចង់ឮ ហើយងាយស្រើប ស្រាល ដោយសំឡេងចេញពីបំពង់-ករបស់ពួកនាងៗ ដូច្នេះចូរកុំក្រែងក្នុងការបញ្ចោញសំឡេងតាមស្ថានភាពនៃការប្រយុទ្ធ ។

៧ – កុំចាត់ទុកថា គាត់ជាអ្នកជំនាញការ

បើទោះជាដៃគូរបស់អ្នកមានចំណេះដឹងច្រើន ឬ មានបទពិសោធច្រើនផ្នែកផ្លូវភេទ ប៉ុន្តែពួកគេក៏នៅតែព្រួយ បារម្ភថា តើខ្លួនបានបំពេញបំណងសម្រាប់ដៃគូស្រីរបស់ខ្លួននោះឬទេ ។ ដូច្នេះចូលរួមដៃជាមួយដៃគូប្រុសរបស់អ្នកដើម្បី ស្វែងរកភាពសមស្របសម្រាប់អ្នកទាំងពីរ ។

៨ – កុំធ្វើពើ

ប្រសិនអ្នកធ្វើពើជាស្រួល នោះវាគ្រាន់តែជាការកុហកខ្លួនឯងប៉ុណ្ណោះ ។ ចូរឱ្យដៃគូប្រុសរបស់អ្នកដឹងថា អ្នកកំពុងទៅដល់ផ្លូវជម្រិល អ្នកចង់រង់ចាំដៃគូអ្នក ដូច្នេះវានឹងបង្កើនកម្លាំងឱ្យដៃគូអ្នក ហើយអ្នកទាំងពីរនឹងបានសុខ ស្រួលជាមួយគ្នានៅពេលមានឱកាសសមស្រប ។

៩ – អាអូន អាចនឹងពិបាកគ្រប់គ្រង

និយាយជារួម ការឆាប់ចេញទឹកកាម និង ការពិបាកប្រែក្រឡាខ្លួន តែងកើតមានឡើងចំពោះបុរសនៅពេលចូល សមរភូមិក្នុងលើកដំបូង ។ ប្រសិនដៃគូប្រុសរបស់អ្នកមានអាការបែបនេះ អ្នកមិនត្រូវព្រួយបារម្ភពេកនោះទេ ចូរទុកឱ្យ អាអូនរបស់គាត់សម្រាកកាយដើម្បីយកកម្លាំងសម្រាប់ចូល លានប្រយុទ្ធនៅពេលឆាប់ៗខាងមុខ ៕

What Next?

Recent Articles