ដំណើរការសវនាការលើសំណុំរឿងប្រាសាទព្រះវិហារ ដែលប្តឹងដោយកម្ពុជានោះ នឹងត្រូវផ្សាយផ្ទាល់តាមប្រព័ន្ធអ៊ីនថឺនេត ក្នុងគេហទំព័ររបស់តុលាការយុត្តិធម៌អន្តរជាតិ។ ភាគីកម្ពុជា និងថៃមានរយៈពេល២ដង ដើម្បីធ្វើអំណះអំណាងផ្ទាល់មាត់ក្នុងរយៈពេលដំណើរការសវនាការនេះ ដែលចាប់ផ្តើមពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩មេសា។
ថ្ងៃ ពុធ 03 មេសា 2013
ដោយ លាង ដឺលុច
RFI
ប្រាសាទព្រះវិហារ ©វណ្ណារ៉ា
សវនាការលើសំណុំរឿងប្រាសាទព្រះវិហារ នឹងត្រូវផ្សព្វផ្សាយផ្ទាល់តាមប្រព័ន្ធអ៊ីនថឺនេត Online។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការយុត្តិធម៌អន្តរជាតិ។ សវនាការដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩មេសានោះ នឹងត្រូវរៀបចំធ្វើនៅក្នុងអគារវិមានសន្តិភាពនៃតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ។
សេចក្តីប្រកាសព័ត៌មានដដែលបានសរសេរថា ដំណើរការសវនាការផ្ទាល់មាត់នោះ នឹងប្រព្រឹត្តិទៅរយៈពេល២ជុំ។ ជុំទី១ នឹងប្រព្រឹត្តិធ្វើនៅថ្ងៃទី១៥មេសា ដោយផ្តើមជាមួយភាគីកម្ពុជាតែម្តង។ នៅថ្ងៃនោះ កម្ពុជានឹងត្រូវធ្វើបទបង្ហាញពីម៉ោង១០ព្រឹក ដល់ម៉ោង១រសៀល ម៉ោងក្នុងប្រទេសហូឡង់ និងពីម៉ោង៣រសៀល ដល់ម៉ោង៤និង៣០នាទីរសៀល។ ភាគីថៃវិញនឹងធ្វើបទបង្ហាញនៅថ្ងៃទី១៧មេសា នៅម៉ោង១០ព្រឹកដល់ម៉ោង១រសៀល និងពីម៉ោង៣រសៀល ដល់ម៉ោង៤និង៣០នាទីរសៀល។
រីឯនៅក្នុងជុំទី២វិញ កម្ពុជាក៏នឹងផ្តើមធ្វើបទបង្ហាញផ្ទាល់មាត់ នៅថ្ងៃទី១៨មេសា ពីម៉ោង៣រសៀល ដល់ម៉ោង៥ល្ងាច ហើយភាគីថៃនឹងធ្វើបទបង្ហាញរបស់ខ្លួន នៅថ្ងៃទី១៩មេសា ពីម៉ោង៣រសៀល ដល់ម៉ោង៥ល្ងាចដូចគ្នា។
លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស ដែលនឹងដឹកនាំប្រតិភូតំណាងភាគីកម្ពុជាទៅតុលាការអន្តរជាតិនោះ ធ្លាប់បានប្រាប់អោយដឹងថា ការធ្វើសវនាការផ្ទាល់នៅថ្ងៃខាងមុខនេះ គឺជាសវនាការលើកចុងក្រោយតាមនីតិវិធីរបស់តុលាការនេះ មុននឹងក្រុមប្រឹក្សាជំនុំជម្រះសម្រេចថាត្រូវបកស្រាយ ឬមិនបកស្រាយតាមបណ្តឹងរបស់ភាគីកម្ពុជានោះ។ ហើយថាសេចក្តីសម្រេចនឹងអាចចេញនៅចុងឆ្នាំ២០១៣នេះ។
សូមរម្លឹកថា ដោយសារតែរដ្ឋាភិបាលថៃរបស់លោកអាប់ភីស៊ីត វេចាជីវ៉ា បានទាមទារជាច្រើនលើកច្រើនសារ កាន់កាប់តំបន់ជុំវិញប្រាសាទព្រះវិហារតាមរយៈការប្រើប្រាស់ផែនទីឯកតោភាគីនោះ កម្ពុជាបានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ នៅថ្ងៃទី២៨មេសា ឆ្នាំ២០១១ ស្នើសុំអោយតុលាការនេះបកស្រាយសាលក្រមឆ្នាំ១៩៦២ ស្តីពីប្រាសាទព្រះវិហារ។ មន្រ្តីរាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានអត្ថាធិប្បាយជាច្រើនដងហើយថា អ្នកនយោបាយថៃតែងយកប្រធានបទព្រំដែន និងប្រាសាទព្រះវិហារធ្វើជាប្រធានបទកេងយកចំណេញផ្នែកនយោបាយផ្ទៃក្នុងរបស់ពួកគេ។
នៅពេលនេះក្រុមជាតិនិយមជ្រុលរបស់ថៃបានបង្ហាញគម្រោងអុកឡុកតាមព្រំដែន ខណៈសវនាការស្តីពីប្រាសាទព្រះវិហារខិតជិតចូលមកដល់។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាអោយកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទត្រៀមខ្លួនការពារទឹកដី ប្រឆាំងនឹងការឈ្លានពាន៕
ដ៍រាបណាអាកញ្ចាស់ហោ (HỒ NĂM HỒNG) ជារដ្ឋមន្រ្តីការបរទេសគឺកម្ពូជាចាញ់ប្រៀបគេរហូត
ពេលប្រជុំអាស៊ាន អាកញ្ចាស់ហោ (HỒ NĂM HỒNG) តែងតែស្រែកកម្ពូជាជោគជ័យ តែមាន
ជោគជ័យឯណា វៀតណាម និងពីលីពីន ក្រឡុកអង្គប្រជុំឡើងវិល គ្មានសេចក្តីថ្លៃងការណ៍រួមផង
ដើអួតក្តែងៗថា ប្រទេសនៅលើពិភពលោកនឹងបោះឆ្នោតគាំទ្រកម្ពូជាធ្វើជាប្រធានក្រុមប្រឹក្សារមិន
អចិន្រ្តៃយ៍ ចុះឡើងៗបានទៅកូរេខាងត្បូងជាប្រធានក្រុមប្រឹក្សារមិនអចិន្រ្តៃយ៍វិញ
មានអតីតឯកអគ្គរាជទូតជាច្រើនដែលបានចប់អណត្តិមិនមកធ្វើការជាមួយ អាកញ្ចាស់ហោ (HỒ
NĂM HỒNG) ព្រោះពួកគាត់ទ្រាំជាមួយ អាកញ្ចាស់ហោ (HỒ NĂM HỒNG) មិនបាន
ចំណែកកូនអាកញ្ចាស់ហោ (HỒ NĂM HỒNG) បានធ្វើព្យុះភ្លៀងក្នុងក្រសួងការបរទេស
ដូចជាអាកូន ហោ សុធន គ្មានចេះអ្វ៊ីទេតែជាអគ្គលេខាក្រសួង បើចុងសប្តាហ៍វិញទៅកំពុងសោម
ម្តងៗសុទ្ធគេទៅហែហម បើមិនត្រូវហើយមិនឲ្យចេះក្រៅទេ
បើអាកូន ហោ មុនីរ័ត្ន វិញ គ្មានចេះអ្វ៊ីទេតែជាឯកអគ្គរាជទូតនៅជប៉ុន បើចុងសប្តាហ៍វិញជិះ
យន្តហោះមកស្រុកខ្មែរហើយអាកូន ហោ ណាំបូរា ឯកអគ្គរាជទូតនៅអង់គ្លេសវិញក៍ចឹងដែរ។