៨ ករណីនៃជីវិតផ្លូវភេទដែលស្ត្រីគួរយល់ដឹង

Written by ភ្នំពេញដេលីញូវ
Tuesday, 02 April 2013

ដោយសារតែស្ត្រី វ័យក្មេងដែល ទើបតែ រៀបការ ថ្មីថ្មោង ពុំមាន បទពិសោធ គ្រប់គ្រាន់នៅ ក្នុងជីវិត ផ្លូវភេទរវាងប្តី ប្រពន្ធនោះ ទើប ធ្វើឱ្យពួកនាង ទាំងនោះ ពុំបាន ដឹងថា តើត្រូវធ្វើ យ៉ាងណា ដើម្បីធ្វើឱ្យ ដៃគូមាន ភាព ត្រេកត្រអាល ។ ដូច្នេះដើម្បី ធ្វើឱ្យពួក ស្ត្រីវ័យក្មេង ទាំងនោះ បានយល់ដឹង ពីបញ្ហានេះ អ្នកឯកទេស ខាងជីវិត ផ្លូវភេទ បានលើក ឡើងនូវ គោលការណ៍ ចំនួន ៨ ករណី ដូចតទៅនេះ ៖

១ – ត្រេកត្រអាលខ្លួនឯង និង ធ្វើឱ្យដៃគូ ត្រេក ត្រអាល គឺសំខាន់ដូចគ្នា

ជួនពេលខ្លះ ដោយសារតែ ភ័យខ្លាច ដៃគូពុំអាច ទទួលបាននូវ ការពេញ ចិត្តនោះ ទើបនាង ខិតខំ ប្រឹងប្រែង ដើម្បីសម្រប សម្រួល ទៅតាម តម្រូវការ របស់ដៃគូ ប៉ុន្តែត្រូវយល់ថា ល្បែងស្នេហា នៅលើគ្រែត្រូវ លេងឱ្យស្មើដៃ ទាំងពីរ នាក់ ។ ប្រសិនបើ ភាគីម្ខាង ចាំតែធ្វើឱ្យ ភាគី ម្ខាងទៀត ពេញចិត្តនោះ ហើយដល់តែ យូរៗទៅ នាងពិតជា មានការ ស្អប់ខ្ពើម និង ធុញទ្រាន់ ជាក់ជា មិនខាន ។ ដូច្នេះនាងគួរ តែឆាប់បញ្ចប់ និង ហ៊ានសារភាព ប្រាប់គេត្រង់ៗនូវអ្វីដែល ខ្លួននាង ត្រូវការ ពីព្រោះពួក បុរសៗ ចូលចិត្ត តែដៃគូ រួមភេទណា ដែលមាន ភាពត្រេក ត្រអាល ដ៏ពុះ កញ្ជ្រោល ប៉ុណ្ណោះ ហើយនៅ ពេល ដែលពួកគេ សង្កេតឃើញថា រាល់ទង្វើ របស់ខ្លួន បានធ្វើឱ្យ នាងទទួល បានការ ត្រេកត្រអាល ហើយគឺលើក ក្រោយនឹង អនុវត្តតាម របៀបនេះ ទៀតជាក់ជា មិនខាន ។

២ – ចូរកុំធ្វើពុតជាឈាន ដល់កម្រិតកំពូលមុន

មានស្ត្រីខ្លះចូលចិត្តធ្វើពុតជាឈានដល់កម្រិតកំពូលមុន ដើម្បីធ្វើឱ្យដៃគូរួមភេទមានភាពត្រេកត្រអាល ដោយ បុរសនោះពុំបានចាប់ភ្លឹកឡើយ ប៉ុន្តែទង្វើបែបនេះនាងពុំបាននឹកគិតដល់ផលវិបាកទៅថ្ងៃមុខឡើយ ។ ពីព្រោះខ្លួនឯង ពុំទទួលបានការត្រេកត្រអាល ហើយបែរជា ធ្វើ ពុតជាឈានដល់កម្រិតកំពូលមុននោះដើម្បីឱ្យ ឆាកប្រយុទ្ធដ៏ពុះកញ្ជ្រោល នេះឆាប់ចប់ ទង្វើបែបនេះគឺប្រៀបដូចជាផ្តល់ឱកាសឱ្យបុរសនោះប្រព្រឹត្តបន្តទៅទៀត ។ ហេតុនេះប្រសិនបើទើប ចាប់ផ្តើមឡើងភ្លាមនៅពេលដែលទ្រាំមិនបានហើយគួរតែ នាងហ៊ាននិយាយ ប្រាប់គេ ត្រង់ៗទៅ ទើបទៅថ្ងៃក្រោយពុំមាន វិបត្តិស្នេហាកើតឡើង ។

៣ – ចូរកុំបំភ្លេចនូវការបបោសអង្អែលលើរាងកាយរបស់បុរស

តាមធម្មតា ពួកបុរសសឹងតែពុំចាំបាច់ត្រូវការការបបោសអង្អែល អ្វីឡើយក៏ចាប់ផ្តើមបើកឆាកប្រយុទ្ធភ្លាមៗ ហើយក៏ទទួលបានភាពត្រេកត្រអាលយ៉ាងគាប់ចិត្តដូចគ្នា ។ តាមពិតជាការយល់ច្រឡំរបស់ពួកគេទៅវិញទេ ដោយការ បបោសអង្អែល និង ការប្រឡែងលេងមុនបើកឆាកប្រយុទ្ធនោះរឹតតែធ្វើឱ្យពួកបុរសមាន ការត្រេកត្រអាលខ្លាំងក្លាថែម ទៀតជាក់ជាមិនខាន ពីព្រោះកាលដែលនាងបានធ្វើយ៉ាងដូច្នេះប្រៀបដូចជានាងកំពុងតែ ស្រឡាញ់យ៉ាងងប់ងុលទៅ លើរាងកាយរបស់គេ ។ ម៉្យាងទៀតក៏មានស្ត្រីខ្លះមានការអឹមអៀនដោយពុំហ៊ានប្រព្រឹត្តបែប នេះឡើយ ប៉ុន្តែក៏ពុំមាន បុរសណាម្នាក់ដែលមិនពេញចិត្តនូវទង្វើបែបនេះរបស់នាងដែរ ។ ដូច្នេះគិតតែពីធ្វើការវាយលុកយកតែឈ្នះដៃ ហើយភ្លាមៗនោះពិតជាអាចទទួលបាន និង មើលឃើញនូវលទ្ធផលជាក់ជាមិនខាន ។

៤ – ចូរកុំខ្លាចរអែងពីការស្រមើស្រមៃ

មានស្ត្រីម្នាក់បានសារភាពថា នៅពេលនាងបានរួមដំណេកជាមួយនឹងលោកប្តីម្តងៗគឺនាងតែងតែមានគំនិត រវើរវាយដោយស្រមើស្រមៃថា កំពុងតែបានរួមភេទជាមួយនឹងតារាភាពយន្ត ឬ តារាចម្រៀងណាម្នាក់ដែលបានពេញ ចិត្ត ។ ដោយការស្រមើស្រមៃបែបនេះធ្វើឱ្យនាងទទួលបានភាពត្រេកត្រអាលរាល់លើក ។ ចំណែកឯលោកប្តីដែល ពុំបានដឹងខ្យល់អ្វីនោះក៏ទទួលបានភាពត្រេកត្រអាលយ៉ាងគាប់ចិត្តដែរ ដោយនឹកស្មានថា ប្រពន្ធខ្លួនពិតជាមានកំសួល តណ្ហាឆាបឆេះខ្លាំងក្លាអស្ចារ្យ ។ ទង្វើបែបនេះនាងយល់ឃើញថា ពុំមែនជារឿងក្បត់ចិត្តលោកប្តីឡើយគឺគ្រាន់តែ ជាការស្រមើស្រមៃតែប៉ុណ្ណោះ ។ អ្នកជំនាញក្នុងរឿងសុភមង្គលស្នេហាបាននិយាយថា ការរួមភេទដោយប្រើអារម្មណ៍ ស្រមើស្រមៃគួបផ្សំផងនោះគឺជាផ្នែកសុខភាពមួយ ពីព្រោះវាពុំគ្រាន់តែជាថាមពលដ៏ខ្លាំងក្លាប៉ុណ្ណោះទេ តែអ្វីដែល កើតមានឡើងក្នុងក្តីស្រមើស្រមៃនោះពុំមែនជារឿងពិតៗនោះឡើយ ។

៥ – ហ្វឹកហាត់ពីការបំពេញតណ្ហាដោយខ្លួនឯង

ដោយហេតុថា ការចេញទឹកកាមជាលើកដំបូងរបស់បុរសតាមធម្មតា គឺផ្តើមចេញពីការធ្វើឱ្យមានការស្រើប ស្រាលដោយបំពេញតណ្ហាដោយខ្លួនឯង ។ រីឯស្ត្រីភេទក៏អាចអនុវត្តយ៉ាងដូច្នេះដែរ តាមពិតទៅការបំពេញតណ្ហា ដោយខ្លួនឯងជាការត្រួសត្រាយផ្លូវក្នុងការត្រៀមលក្ខណៈ ដើម្បីចៀសវាងកុំឱ្យមានការស្លន់ស្លោកើតមានឡើងក្នុង ពេលរួមដំណេកនារាត្រីដំបូងជាមួយនឹងដៃគូ ។ ម៉្យាងទៀតការបំពេញតណ្ហាដោយខ្លួនឯងក៏មានផលប្រយោជន៍ ដ៏ពិសេសមួយទៀតប្រាកដជាអាចឈានដល់កម្រិតកំពូលជាក់ជាមិនខាន ។

៦ – ចូរកុំប្រើស្នៀតតែដដែលៗ

ប្រសិនបើរាល់រាត្រីនៅតែស្នៀតតែដដែលៗ ហើយបើទោះបីជារាល់លើកឈានដល់កម្រិតកំពូលក្តីក៏នៅ ទីបំផុតគ្មានន័យអ្វីទាំងអស់ ព្រោះយូរៗទៅពិតជាមានការធុញទ្រាន់ ។

៧ – ស្វែងយល់ពីចរិតលក្ខណៈរបស់ដៃគូ

តាមពិតទៅចរិតលក្ខណៈរបស់មនុស្សម្នាក់ៗពុំដូចគ្នាឡើយ ។ រីឯនៅក្នុងជីវិតផ្លូវភេទក៏មិនខុសគ្នាដែរ ចំពោះស្ត្រីភេទប្រសិនបើពីពេលមុនធ្លាប់មានបទពិសោធក្នុងការរួមដំណេក ជាមួយនឹងពួកបុរសដទៃនោះ ជួនពេលខ្លះ អាចប្រើស្នៀតពីពេលមុនយកមកអនុវត្តជាមួយនឹងដៃគូស្នេហា នាពេលសព្វថ្ងៃនេះ ពុំសមស្របឡើយ ។ ដូច្នេះមាន តែចេះសង្កេតតាមដានមើលចរិតលក្ខណៈរបស់ដៃគូឱ្យបានល្អិតល្អន់ប៉ុណ្ណោះ ដើម្បីសម្របសម្រួលទៅតាមចំណង់ ចំណូលចិត្តរបស់ដៃគូស្នេហាចុងក្រោយ ទើបជីវិតផ្លូវភេទអាចមានការត្រេកត្រអាលទាំងសងខាង ។

៨ – ស្រឡាញ់ពេញចិត្តលើរាងកាយរបស់អ្នក

មានស្ត្រីខ្លះយល់ថា ទំហំដើមទ្រូងរបស់នាងហាក់ដូចជាតូចពេក ដូច្នេះហើយទើបពុំព្រមឱ្យដៃគូប៉ះពាល់ ឡើយ ដោយទាក់ទាញឱ្យគេចាប់អារម្មណ៍ទៅលើចំណុចផ្សេងវិញ ប៉ុន្តែដល់តែយូរៗទៅអាចធ្វើឱ្យដៃគូស្នេហា មានការអាក់អន់ស្រពន់ចិត្ត និង ជះឥទ្ធិពលអាក្រក់ដល់ជីវិតផ្លូវភេទទៀតផង ៕

What Next?

Recent Articles