Written by ភ្នំពេញដេលីញូវ
Tuesday, 09 April 2013
សេចក្តីត្រូវការ ផ្លូវភេទជារឿង ធម្មជាតិ របស់បុរស គ្រប់រូប ហើយមួយភាគធំ តែងមិនបាន ដឹងទេថា ស្ត្រីមាន សេចក្តីត្រូវ ការផ្លូវភេទ មិនខុស ពីបុរស ឡើយ ។ តើអារម្មណ៍ នៅពេល ណាខ្លះ ដែលនាង ត្រូវការ ខ្លាំង បំផុត ៖
១ – នៅពេលមាន សេចក្តីសុខ មិនថា ពីការសម្រេច ជោគជ័យ ក្នុងតួនាទី ការងារ និង រួមរហូត ដល់ការ ត្រូវឆ្នោត ។ ក្នុងអំឡុង បែបនេះ ស្ត្រីតែងមាន អារម្មណ៍ ផ្លូវភេទ ទ្វេដងឡើង ។
២ – នៅពេលស្ថិត ក្នុងបរិយាកាស ល្អៗ គឺមិនមាន សំឡេង ក្តុងក្តាំង សំឡេងយំ ឬ ការឈ្លោះ ប្រកែក គ្នារបស់ កូនចៅជាដើម ។ បុរសត្រូវ យល់ថា ក្នុងស្ថានភាព បែបនេះ អារម្មណ៍ផ្លូវភេទ របស់នាង គ្មានទេ ហើយបើត្រូវ ការនោះនាង ក៏មិនអាច សម្រួល អារម្មណ៍ បានគ្រប់ គ្រាន់ដែរ ។ ចំណែកស្ថិត ក្នុងបរិយាកាស ល្អដូចជាថ្ងៃ នៃសេចក្តី ស្រឡាញ្ញ់ ថ្ងៃបុណ្យ ចូលឆ្នាំថ្មី ថ្ងៃភ្ជុំបិណ្ឌ ៘ ដែលក្នុង បរិយាកាស សប្បាយ រីករាយ បែបនេះនឹងជួយ បង្កើតបរិយាកាស ដល់អារម្មណ៍ផ្លូវ ភេទ របស់ស្ត្រី កើនទ្វេឡើង ។ បើជ្រើសរើស យកឱកាស បែបនេះ រួមភេទ ពិតជាមាន ន័យ ចំពោះនាង ។
៣ – ក្រោយពីឈ្លោះប្រកែកគ្នា ពិសេសនៅពេល ស្ត្រីជាភាគី មានកំហុសនៅ ពេលនោះ នាងនឹង លួងលោម ដោយ ការរួមភេទ ។
៤ – នៅពេលមានគូប្រជែងគឺមានស្ត្រី ម្នាក់ផ្សេងទៀត មកចែចង់ បុរសជាគូស្នេហ៍ របស់នាង ស្ត្រីតែងមាន ក្តីប្រចែ ប្រចណ្ឌ ហើយដើម្បី យកចិត្ត គូស្នេហ៍ ក៏ដូចជាភាព ប្រចែប្រចណ្ឌ នៅលាយឡំ ជាមួយនាង ក៏ត្រូវការ លួងលោម ដោយ រូបភាពការ រួមភេទ បែបបនេះ តែម្តង ។
៥ – នៅពេលបានផឹក គ្រឿងស្រវឹង បន្តិចបន្តួច នឹងជួយ បន្ថែមសេចក្តី ត្រូវការ ផ្លូវភេទ របស់ស្ត្រី តែបើមានការ បង្អក ស្រា រហូតដល់ ស្រវឹងនោះ នឹងកាត់ បន្ថយ ផ្លូវភេទ នាងទៅវិញទេ ។
៦ – នៅពេលឃើញមនុស្សដែលនាងស្រឡាញ្ញ់ពេញចិត្ត ខុសពីបុរសទាល់តែមើលរឿងអាសអាភាសទើប កើតអារម្មណ៍ ប៉ុន្តែសម្រាប់ស្ត្រីគ្រាន់តែឃើញបុរស ដែលនាងចូលចិត្តនឹងកើតអារម្មណ៍ឡើងមកភ្លាម ។
៧ – អំឡុងថ្ងៃទី ១០ និង ១៤ នៃការមករដូវស្ត្រី ក្នុងអំឡុងពេលនេះជាពេលធ្លាក់រដូវខែរបស់ស្ត្រីដែល ធម្មជាតិធ្វើឱ្យនាងកើតអារម្មណ៍ផ្លូវភេទច្រើនជាងធម្មតា ។
៨ – នៅពេលបានទទួលសម្តីផ្អែមល្ហែម ឬ មានការ សរសេរពាក្យ ជូនពរពីរោះៗ ដែលបញ្ជាក់ពី ក្តីស្រឡាញ្ញ់ ពេញចិត្ត របស់បុរស ជាដៃគូ ។
៩ – នៅពេលនៅឃ្លាតឆ្ងាយពីគ្នាហើយយូរៗជួបគ្នាម្តង ស្ថានភាពបែបនេះតែងបង្កើតអារម្មណ៍ផ្លូវភេទដល់ ស្ត្រីកាន់តែត្រូវការទ្វេដង ។
១០ – នៅពេលបានទទួលការសម្រាកគ្រប់គ្រាន់ ស្ត្រីមានការសប្បាយចិត្តជាធម្មតា ។
១១ – នៅពេលអាក់ខានការ រួមភេទយូរថ្ងៃ មានអាហារ បរិភោគឆ្ងាញ្ញ់ និង ប៉ូវកម្លាំង ។
១២ – នៅពេលមាន ការផ្លាស់ប្តូរ ក្បាច់រួមភេទ ផ្លាស់ប្តូរ ទីកន្លែង… ដែលផ្តល់ភាព ប្លែកៗ ដល់នាង ។
១៣ – នៅពេលកំពុង មានគំនិត ច្នៃប្រឌិត អ្វីមួយ ក្នុងរឿងនេះ ធ្វើឱ្យស្ត្រី មានអារម្មណ៍ ហួសពីការ ស្មានទុក ទៅទៀត ។
១៤ – ពេលមានភាពតានតឹង អារម្មណ៍ ហើយបើបាន បុរសជួយ ធ្វើម៉ាស្សាឱ្យ ដើម្បីបំបាត់ អារម្មណ៍ តានតឹងនោះ ចុងក្រោយនឹង បញ្ចប់ដោយ ការរួមភេទ ឡើងតែម្តង ៕
