យាយម៉ៅលើភ្នំបូកគោ

គេសង្កេតឃើញថា នៅតាម តំបន់ព្រៃភ្នំ នាដែនដី សមុទ្រ ក្នុងខេត្តបី ដូចជាកំពត កោះកុង និង ខេត្ត ព្រះសីហនុ ភាគច្រើនមាន រូបសំណាក យាយ ម៉ៅ ស្ថិតនៅគ្រប់ ទីកន្លែង ដែលមាន បារមី ខ្លាំងពូកែ ស័ក្តិសិទ្ធិ ។

Written by ភ្នំពេញដេលីញូវ
Wednesday, 10 April 2013

ក្រៅពីយាយ ម៉ៅ ភ្នំពេជ្រនិល ដែលមាន អ្នកដំណើរ ទៅមក ឈប់រថយន្ត ចូលអុជធូប មិនសូវ ដាច់នោះ ដោយឡែក នៅលើកំពូល ភ្នំបូកគោ ខេត្តកំពត ឯណោះវិញ ក៏មិនចាញ្ញ់ គ្នាដែរ ។ ជារៀង រាល់ថ្ងៃ តែងមាន ភ្ញៀវ ទេសចរ ឡើងទៅកម្សាន្ត ហើយម្នាក់ៗ មុនទៅ ដល់ កំពូល ភ្នំបូកគោឆ្លៀតឈប់ មួយភ្លែត សិន មិនហ៊ានទៅ ហួសឡើយ ដើម្បីអុជធូប បួងសួង មុខរូប សំណាក យាយម៉ៅ មួយដ៏ធំខ្ពស់ សូមកុំឱ្យមាន គ្រោះថ្នាក់ ក្នុងការធ្វើ ដំណើរ ឡើងចុះភ្នំ ។

កំពូលភ្នំបូកគោ គឺជាកន្លែងកម្សាន្តមួយនៅក្នុងទឹកដីខេត្តកំពតក្នុងចំណោមឆ្នេរសមុទ្រកែប ដែល មានអ្នក ទៅ លេងច្រើ នជាងគេ ។ នៅលើកំពូលភ្នំដ៏ខ្ពស់កប់អាកាស ប៉ះតែផ្ទាំងពពកអ័ព្ទនោះ ពិតជាមាន ទេសភាព ស្រស់ប្រណីតមែន រួមជាមួយនឹងសំណង់ផ្សេងៗ ដូចជាកាស៊ីណូ ដំណាក់ស្តេច និង សំណង់វត្តសំពៅប្រាំ ជាដើម ដែល មានតាំងពីជំនាន់សង្គមរាស្ត្រនិយមម៉្លេះ ។ ដោយឡែក បើមើល ពីចម្ងាយវិញ ជួរភ្នំនេះវែង កំពូលខ្ពស់ រាងដូច បូកគោ ដែលមាន កម្ពស់ ១.០៧៥ ម៉ែត្រ ។ មិនតែប៉ុណ្ណោះ ថែមទាំង មានផ្លូវ សម្រាប់ឡើងចុះ ចាក់ក្រោល ដោយ កៅស៊ូ រលោង ស្រិលទៀតផង ដែលឆ្លងកាត់ បត់បែន កាច់កេល លើក្រោមគ្នា តាមមាត់ជ្រោះ ពីជ្រលងខ្នងភ្នំ មួយទៅជ្រលង ខ្នងភ្នំមួយ ទៀត ហើយពីជើង ក្រោមទៅដល់ កំពូលចម្ងាយ ប្រវែង ៣៣ គីឡូម៉ែត្រ ។ ផ្លូវទេរចោត ឡើងភ្នំ ដោយកន្លែងនេះ អាច ឱ្យរថយន្ត និង ម៉ូតូដឹកភ្ញៀ វទេសចរ ឡើងចុះបាន ប្រកបដោយ សុវត្ថិភាពខ្ពស់ ។ ការបើករថយន្ត ម៉ូតូដឹកមនុស្ស ឡើងភ្នំ ដ៏ខ្ពស់ឆ្លងជ្រោះចូលព្រៃ ពិតជាធ្វើឱ្យ ភ្ញៀវទេសចរ ម្នាក់ៗ មានអារម្មណ៍ ស្ញើបភ័យខ្លាច នឹងគ្រោះថ្នាក់ ហើយតែង បន់អស់ ខ្មោចម៉ែ ខ្មោចឪ ឱ្យជួយកាន់ ខ្នងរងមុខ មិន ខាន ។

ទន្ទឹមនឹងនោះពួកគេហាក់មានអារម្មណ៍កក់ក្តៅខ្លះ លែងមានការភ័យព្រួយអ្វីទៀតដូចមុនហើយ បន្ទាប់ ពីឡើងទៅដល់ត្រង់ចំណុចដែលមានរូបសំណាកយាយម៉ៅ ដោយបានអុជធូបបន់ស្រន់ ។ រូបយាយ ម៉ៅ ដ៏ធំខ្ពស់នេះ ធ្វើពីស៊ីម៉ងត៍មានកម្ពស់ប្រហែល ១០ ម៉ែត្រ ទោះបី កសាងមិនទាន់ហើយរួចរាល់ពិតមែន ប៉ុន្តែមានបារមីខ្លាំងពូកែ ធ្វើឱ្យភ្ញៀវទេសចរទាំងឡាយឡើងភ្នំតែងឈប់ចតរថយន្ត ម៉ូតូ ចូលអុជធូប បន់ស្រន់ គ្រប់ៗគ្នា មិនហ៊ានទៅ ហួសមកហួស ឡើយ ។ មិនត្រឹម ប៉ុណ្ណោះទេ ពួកគេថែមមាន នំចំណី ចេក និង ទឹកសុទ្ធ ជាដើមផ្លាយ យាយ ម៉ៅ សេពសោយ ទៀតផង ។ ក្នុងចិត្តពួកគេ ម្នាក់ៗបាន តាំងចិត្តប្រាថ្នា ជាមួយនឹង ពាក្យបួងសួងថា សូមបារមី យាយម៉ៅ ជួយកាន់ខ្នង រងមុខ កូនចៅ ក្នុងការធ្វើ ដំណើរ ឡើងចុះភ្នំ ផង សូមកុំឱ្យ មានគ្រោះថ្នាក់ ឡើយ ។ លុះបួងសួង ចប់ហើយ ពួកគេនាំគ្នា ឡើងកាន់ រថយន្ត ម៉ូតូ រៀងៗខ្លួន ដើម្បីបន្ត ដំណើរឡើងភ្នំ ទៅមុខទៀត ឱ្យដល់ គោលដៅ ។ ចំណែក រថយន្ត ម៉ូតូ ដឹកភ្ញៀវទេសចរ ឡើងមកខាង ក្រោយៗទៀត រមែងឈប់ អុជធូបបន់ ស្រន់យាយ ម៉ៅ ដូចអ្នក មុនៗដែរ ។

លោកតា សំ ឈន ជាអ្នកមើលការខុសត្រូវរូបសំណាកយាយ ម៉ៅ បានរៀបរាប់ឱ្យដឹងថា ភ្នំបូកគោមានភ្ញៀវ ទេសចរឡើងទៅលេងជារៀងរាល់ថ្ងៃមិនដែលខាន ហើយតែងឈប់ចតរថយន្ត ម៉តូ ដើម្បីអុជធូប បន់ស្រន់ សុំពរជ័យ ពីយាយ ម៉ៅ មុនទៅដល់ ទីនោះ ដោយមិនហ៊ាន ទៅហួសឡើយ ។ ពីជើងភ្នំទៅ ដល់កន្លែង យាយ ម៉ៅ មានចម្ងាយផ្លូវ ១៩ គីឡូម៉ែត្រ ហើយបន្ត ទៅមុខទៀត ចំនួន ១៤ គីឡូម៉ែត្រ ទើបដល់ កំពូលភ្នំ បូកគោ ។ លោកតាឱ្យ ដឹងទៀតថា កាល ជំនាន់ សង្គមរាស្ត្រនិយម ភ្នំបូកគោ តែងមានភ្ញៀវ ទេសចរ ឡើងទៅ លេងដែរ ប៉ុន្តែពុំ មានការ ឈប់រថយន្ត ដើម្បីអុជធូប បន់ស្រន់ ដូចសព្វថ្ងៃ នេះទេ ហើយក៏ពុំមាន រូបសំណាក យាយ ម៉ៅ ឡើយ ។ លុះមកដល់ សម័យបច្ចុប្បន្ន ស្របពេលភ្នំ បូកគោមាន ការអភិវឌ្ឍ ជាថ្មីឱ្យមាន ផ្ទះសំណាក់ សណ្ឋាគារ និង ផ្លូវឡើង ជាដើម ហើយបានបើក ចំហឱ្យ ភ្ញៀវទេសចរ ទៅលេងបន្ទាប់ ពីផុតភ្លើងសង្គ្រាម មក រូបសំណាក យាយ ម៉ៅ និង កន្លែងបន់ស្រន់ ត្រូវគេបង្កើត ឡើងដែរ ក្នុងរូបភាព ជំនឿ ។

លោកតា សំ ឈន បញ្ជាក់បន្ថែមថា បារមីយាយ ម៉ៅ នៅលើភ្នំបូកគោ ខ្លាំងពូកែណាស់ បើបន់ស្រន់បែបណា រមែងបានបែបនោះ ។ ជាពិសេសជួយកាន់ខ្នងរងមុខភ្ញៀវទេសចរទាំងឡាយដែលជិះរថយន្ត ម៉ូតូ ឡើងភ្នំ មិនឱ្យមាន គ្រោះថ្នាក់ ផ្សេងៗដូចជា ក្រឡាប់ ធ្លាក់ជ្រោះ ជា ដើម ។ ទោះបីយ៉ាងណា ពុំធ្លាប់មាន គ្រោះថ្នាក់ បែបនេះ កើតឡើង ឡើយ នេះក៏មកពី បារមីយាយ ម៉ៅ ជួយឃុំគ្រង ពួកគាត់ដែរ ។

លោកតា សំ ឈន បន្តទៀតថា ម៉្យាងវិញទៀតអ្នកដែលគោរពបូជាយាយ ម៉ៅ នៅទីនេះ ភាគច្រើនគឺជាភ្ញៀវ ទេសចរឡើងទៅទស្សនាកម្សាន្តលើកំពូលភ្នំបូកគោប៉ុណ្ណោះ ចំណែក ក្រៅពីនេះមិនមានឡើយ ហើយកម្រ មាននរណា ឡើងទៅគោរពបូជាយាយម៉ៅតែម្តងនោះទេ ។ លុះត្រាមាន ការចាំបាច់ ឡើងទៅ កម្សាន្ត លើភ្នំបូកគោ ទើបមាន ឱកាសឆ្លៀត ឈប់រថយន្ត មួយភ្លែត ដើម្បីគោរព បូជា យាយម៉ៅ សុំសេចក្តីសុខ ។

ចំណែកអ្នកមីង ញ្ញេន សយ មកពីស្រុកត្រាំកក់ ខេត្តតាកែវ បានទៅកម្សាន្តលើភ្នំបូកគោ មានប្រសាសន៍ ឱ្យដឹងថា នេះគឺជារឿងធម្មតាទេ សម្រាប់ជនជាតិខ្មែរយើងដែលជឿលឿអប្បិយជំនឿ ។ បើកាលណា មានទុក្ខភ័យបារម្ភ អ្វីមួយគេតែងបន់ស្រន់អាទិទេព ឬ វត្ថុស័ក្តិសិទ្ធិ ណា មួយឱ្យជួយការពារ ។ តួយ៉ាង ដូចជា អ្នកទេសចរ ទាំងឡាយដែល ឡើងភ្នំ បូកគោនេះ អ៊ីចឹង តែងពឹងលើ បារមីយាយ ម៉ៅ ដោយការបន់ ស្រន់ សុំឱ្យជួយ ពួកគេកុំមាំន គ្រោះថ្នាក់ ប្រការណាមួយ ក្នុងការ ជិះរថយន្ត ម៉ូតូ ឡើងភ្នំដ៏ខ្ពស់ ឆ្ងាយនេះ ឱ្យសោះ ។ អ្នកមីង ឱ្យដឹង ទៀតថា គាត់ធ្លាប់ ឮគេនិយាយ តៗគ្នាមកថា កាលក្នុង ជំនាន់ សង្គមរាស្ត្រ និយម នៅលើភ្នំ បូកគោនេះ មាន រថយន្តដឹក មនុស្សបើក ធ្លាក់ជ្រោះជ្រៅ ។ អាស្រ័យ ហេតុនេះ ហើយទើបរូប គាត់មានការ ភ័យខ្លាចនឹង ហេតុការណ៍ ដែលឮគេ និយាយប្រាប់ នោះក៏ ឈប់រថយន្តចុះ ទៅអុជធូប បន់ស្រន់ សូមឱ្យ យាយ ម៉ៅ ជួយបញ្ចៀស ហេតុការណ៍ នោះ កុំឱ្យកើតមាន ចំពោះរថយន្ត ដែលគាត់ បានជិះ ៕

What Next?

Recent Articles

3 Responses to "យាយម៉ៅលើភ្នំបូកគោ"

  1. Sparrow says:

    រូបសំណាកនេះមិនសូវដូចយាយម៉ៅសោះ គឺដូចយាយសទៅវិញ។​ ដោយសាយាយម៉ៅមានប្រាក់ចំណូលធំ
    យាយម៉ៅអាចនឹងផុះឡើងជាច្រើនកន្លែងទឿត នេះជាសិទ្ធិខាងជំនឿ​របស់ពលរដ្ឋខ្មែរ

  2. លឹង្គនាគរាជ says:

    ម៉េចមិនសាងយាយប៊ុនរ៉ានីវិញ?។

  3. kdor thom says:

    right. you are right.