Written by ភ្នំពេញដេលីញូវ
Thursday, 11 April 2013
បុរសជាច្រើន លាននាក់ នៅលើ ពិភពលោក មានការអាក់អន់ ស្រពន់ចិត្ត យ៉ាងខ្លាំង នៅពេល ពួកគេកំពុង តែ មានជីវភាព ស្នេហា ប្រកបដោយការ មិនពេញចិត្ត ។ នោះគឺការ ឆាប់ទទួល អារម្មណ៍ ស្រណុក សុខស្រួល លោកនៅ ពេលពួកគេ កំពុងតែ រួមមេត្រី ។ មានបុរសខ្លះ បានសម្រេច បំណងរបស់ ខ្លួន ត្រឹមតែ មួយនាទី ឬ មិនដល់ មួយនាទីផង ហើយក៏មាន បុរសខ្លះ បានយ៉ាងយូរ ត្រឹម ២ នាទី ឬ ៣ នាទី ។ អ្នកជំនាញការ ជាច្រើនបាន ណែនាំ ដំបូន្មានខ្លះៗ ដូចតទៅ នេះ ៖
* ដំណាក់កាលមុន
កម្តៅពងស្វាសតាមរយៈការធ្វើសកម្មភាពបើកចរន្តនៅលើសរសៃឈាម ។
– ទទួលទានគ្រឿងស្រវឹងបន្តិចបន្តួចដើម្បីបើកសរសៃឈាម ប៉ុន្តែសូមកុំឱ្យស្រវឹងជ្រុល ។
* ដំណាក់កាលប្រយុទ្ធ
– ត្រូវចេះទប់ទល់ ចំពោះភាព ពុះកញ្ជ្រោលនៃ តណ្ហាគឺ ត្រូវរក្សាអារម្មណ៍ ធម្មតា ដូចជាការ បៀមស្ករកៅស៊ូ ការបើក ទូរទស្សន៍ ឬ វិទ្យុដើម្បីឱ្យ អារម្មណ៍ បែកខ្ញែក ឬ ពេលប្រតិបត្តិការ ត្រូវគិតស្រមៃ ដល់រឿងផ្សេងៗ ដែលមិន ទាក់ទងចំពោះ ស្នេហាដូចជា រឿងកីឡា បាល់ទាត់ ឬ ប្រដាល់ ៘
– ប្រសិនបើអស់លោក ចង់បានការ រួមមេត្រីភាព បានយូរ គួរសមនោះ នៅពេលទទួល អារម្មណ៍ថា នឹងឈាន ដល់កម្រិត កំពូលអស់ លោកអាចស្អាត ឬ គ្រហែម ឬ ក្តិចភ្លៅខ្លួនឯង ឱ្យឈឺដើម្បី បញ្ចៀសការ ចេញទឹកកាម ។
ដំបូន្មានខ្លះៗនេះ គឺជាជំនួយ សម្រាប់បុរស ដែលចង់បាន ការរួមមេត្រីភាព ជាមួយដៃគូ បានយូរ ប៉ុន្តែតាម ជំនាញ ការខ្លះបានឱ្យ ដំបូន្មានថា សេចក្តី សុខសប្បាយ នៃការរួម មេត្រីភាព មិនមែនតែ នៅលើពេល វេលាយូរនោះឡើយ គឺវា ស្ថិតនៅលើ ដៃគូ ទាំងពីរនាក់ បានសម្រេច គោលដៅ ព្រមៗគ្នា ឬទេ បើគូស្នេហ៍ បានឈានដល់ កំពូលទាំងពីរ នាក់ហើយ វាមិនចាំបាច់ ចង់បាន “យូរ” នោះឡើយ ។
តាមការសិក្សាស្រាវជ្រាវ ជាច្រើនបានឱ្យ ដឹងថា ជាទូទៅបុរសភេទ ដែលរួមមេត្រី ឈានទៅដល់ ចំណុច កំពូល ជាមធ្យមត្រឹម ៥ ទៅ ១០ នាទី ៕
