Written by ភ្នំពេញដេលីញូវ
Monday, 15 April 2013
ជួនកាលសុដន់ ក៏មានភាព ចម្លែកៗ ដែលអ្នក មិនអាច គ្រប់គ្រង វាបាន ។ ចូរពាក់ អាវ ទ្រនាប់ ឱ្យជាប់ រួចហើយ យើងនឹង ជម្រាបជូន ថា តើប្រតិកម្ម បែបណាខ្លះ ដែលចាត់ទុក ថាប្រក្រតី ហើយ អ្វីខ្លះ ដែលមិន ប្រក្រតី ។ បើសិនជា រូបអ្នកដូចស្ត្រី ភាគច្រើន នោះ ទំនាក់ទំនង រវាងសុដន់ នឹងអ្នកអាច ឡើងចុះៗ មានពេលខ្លះ ល្អ មានពេលខ្លះ អាក្រក់ ។ រឿងដែល អាក្រក់នោះ គឺនៅសុខៗ ស្រាប់តែរមាស់ សុដន់ភ្លាមៗ ឬ ជួនកាល ក្បាលសុដន់ លៀន ឡើង នៅចំពោះ មុខមនុស្សម្នា ។ រឿងស្មាន មិនដល់ បែបនេះ គឺធ្វើឱ្យយើង អាម៉ាស់មុខ ហើយអ្វី ដែល កាន់តែ យ៉ាប់យ៉ឺន នោះ គឺអ្នកមាន ការបារម្ភថា សុដន់របស់អ្នក អាចមានអ្វី ខុសពី ប្រក្រតី ដែរឬទេ ?
បើសិនជា បញ្ហាដែលបាន រៀបរាប់មក ដូចជាបញ្ហា របស់អ្នក នោះ អ្នកមិនមែន ជាមនុស្ស តែម្នាក់ ប៉ុណ្ណោះទេ ដែលជួប នូវបញ្ហានេះ ។ ខាងក្រោមនេះ គឺបញ្ហាចម្បងៗ និង រឿងរ៉ាវ ដែលគួរ ដឹង ផ្សេងៗ ទាក់ទងនឹង សុដន់ របស់អ្នក ។
– មើលពីខាងក្រៅអាវ ឃើញច្បាស់ថា សុដន់ ទាំងសងខាង របស់នាងខ្ញុំ មានទំហំ មិនស្មើគ្នា
គ្មាននរណាដែលមាន ទំហំសុដន់ ប៉ុនគ្នា ទាំងសងខាង នោះទេ ប៉ុន្តែទំហំ ខុសគ្នា ដែលយើង អាចមើល ឃើញយ៉ាង ច្បាស់ ពីខាងក្រៅអាវ គឺមានមិនច្រើន នាក់នោះទេ ។ នេះបើតាម លោកស្រី វេជ្ជបណ្ឌិត ឃ្រីសថេន ណរ៍ថ្រាប់ ជំនាញ្ញរោគ ស្ត្រីដែលជា អ្នកនិពន្ធ សៀវភៅ ឺមៀនេ’ស ពៀដិសេ ្ប ឺមៀនេ’ស ឺសិដៀម បានរៀបរាប់ ឱ្យដឹង ។ ដំណោះស្រាយ គឺត្រូវទិញអាវ ទ្រនាប់ ឱ្យ ត្រូវទៅតាម ទំហំសុដន់ ខាងដែលធំ រួចយកអ្វី មកបំពេញបន្ថែម ខាងដែលតូច ដោយប្រើ អេប៉ុង ឬ បន្ទះចាហួយ ស៊ីលីខូន ។ ដំណោះស្រាយ ដែលអាច បានរហូត គឺការវះកាត់ តុបតែង ដោយ អាច ជ្រើសរើស ធ្វើការវះកាត់ បន្ថយខាងដែល ធំ ឬបន្ថែមទំហំ ខាងដែលតូច ក៏បាន ឬបើមិន អ៊ីចឹងទេនោះ គឺអាចតុបតែង ទាំងសងខាង ឱ្យមានទំហំ ប៉ុនគ្នា “វេជ្ជបណ្ឌិត អេនឌ្រូ ខាលិអូ សាស្ត្រាចារ្យ ផ្នែកវះកាត់ ពីសាកល វិទ្យាល័យពេទ្យ ដេវីត កេបហ្វេន របស់សាកល វិទ្យាល័យ នៃរដ្ឋ កាលីហ្វ័រញ្ញ៉ា បានរៀបរាប់ ឱ្យដឹង ។
– ជួនកាលនាងខ្ញុំ រមាស់សុដន់ ខ្លាំងពេក រហូតដល់ថ្នាក់ ទ្រាំមិនបាន ត្រូវអេះ ទោះបីជា នៅកន្លែង សាធារណៈ ក៏ដោយ
រឿងដំបូងគេ ដែលត្រូវធ្វើ គឺក្រោយពី ងូតទឹករួច ចូរប្រើឡេ លាបជុំវិញ្ញ សុដន់ ដើម្បីឱ្យមាន មានសំណើម ដែលជួយ កាត់បន្ថយ នូវអាការ រមាស់បាន ។ ជាញ្ញឹកញ្ញាប់ ផងដែរ អាការរមាស់ អាច បណ្តាលមក ពីស្បែកស្ងួត ។ ម៉្យាងទៀត ត្រូវស្លៀក ពាក់ សម្លៀកបំពាក់ ដែលមិន បឺតសំណើម ហើយអាចធ្វើ ឱ្យមានខ្យល់ ចេញ្ញចូល ស្រួល គឺវាអាចជួយ កាត់បន្ថយ ការរមាស់ បាន ។
បើសិនជាមាន ការរមាស់ផង ហើយស្បែក មានស្នាម កន្ទួយក្រហម ផងនោះ មូលហេតុអាច បណ្តាលមក ពីមាន ប្រតិកម្ម នឹងអ្វីម៉្យាង ។ អាការរមាស់ អាចដោះស្រាយ បានដោយប្រើ ក្រែម ករ៍ទីសូន ។ ក្រៅពីនេះ គួរប្តូរទៅ ប្រើសាប៊ូដុំ និង ម្សៅសាប៊ូ យីហោផ្សេងៗ ទៀត ដើម្បីសង្កេត មើលថា តើវាមាន អាការប្រសើរ ជាងមុន ដែរឬទេ បើសិនជា ស្បែកមាន អាការ កន្ទួលក្រហម និង បែកស្រកា មូលហេតុ អាចបណ្តាល មកពីមាន មេរោគផ្សិត ។ មេរោគផ្សិត អាចដោះស្រាយ បានដោយ ការលាប ក្រែមព្យាបាល ជំងឺផ្សិត ហើយអាច រកទិញ្ញបាន នៅតាម ឱសថស្ថាន ទូទៅ ។
ទោះបីជា យ៉ាងណា ក៏ដោយ បើសិនជា មានដំបោ ប្រេះស្រកា នៅត្រង់ក្បាល សុដន់ មិនចេះជា ទេនោះ អ្នកគួរទៅ រកពេទ្យ ។ ដំបៅនេះ អាចជា សញ្ញាប្រាប់ ឱ្យដឹងថា វាជាជំងឺ មហារីក សុដន់ មួយ ប្រភេទ ដែលកម្រ នឹងជួប ។
៦២% នៃបុរស មិនធ្លាប់ សង្កេត ផងទេថា សុដន់របស់ស្ត្រី មានទំហំ មិនប៉ុនគ្នា
– សុដន់របស់នាងខ្ញុំជ្រាយ និង យារខ្លាំង
ស្ត្រីភាគច្រើនពាក់ អាវទ្រនាប់ ដែលជួយ លើកសុដន់ កុំឱ្យ យារធ្លាក់ ទៅតាមកម្លាំង នៃទំនាញ្ញ ផែនដី ។ ស្ត្រីមួយក្រុម នេះប្រហែល ជាភ្លេច ហើយថា សុដន់គួរតែ មានភាពទន់ និង យឺតយារ ទៅ តាម ធម្មជាតិ ប៉ុន្តែបើសិនជា សុដន់ របស់អ្នក ធ្លាក់យារ ខុសពី ប្រក្រតីនោះ មូល ហេតុ អាច បណ្តាលមក ពីសរសៃ ដែលជួយ ទប់សុដន់ មានការ យឺតយារ គឺវាដូចជា អាវក្នុង អ៊ីចឹងដែរ នៅពេលដែល ប្រើវាយូរៗទៅ វានឹង យឺតយារដែរ ។ មូលហេតុ ផ្សេងៗ ទៀត ដែលអាច កើតឡើងបាន គឺការបំបៅ ដោះកូន និង ការស្រកទម្ងន់ ឬ អាចបណ្តាល មកពីនៅ ពេល ដែលដែល រត់ ហាត់ប្រាណ អ្នកពុំបានពាក់ អាវទ្រនាប់ ដែលសម ស្រប (ក្រៅពីធ្លាក់ ហើយនោះ ក៏អាចធ្វើឱ្យ ឈឺផងដែរ) ។
ការយារធ្លាក់ នៃសុដន់ ចាត់ទុកថា ជារឿងធម្មតា គឺគ្មានអ្វីដែល អាចហាមឃាត់ វាមិនឱ្យកើត ឡើងនោះទេ ប៉ុន្តែយើង ក៏មានវិធីពន្យឺត ភាពយឺតយារ បានផងដែរ ដោយមុនដំបូង គឺអ្នកគួរ ជ្រើសរើស អាវទ្រនាប់ ដែលអាច កែសម្រួល ភាពវែងខ្លី នៃខ្សែដៃ អាវ បាន ។ ក្រៅពីនេះ បើសិនជា អ្នកមានទំហំ យ៉ាងហោច ប្រភេទប៊ី អ្នកគួរពាក់ អាវទ្រនាប់ ប្រភេទ ដែលមាន លួស ទ្រសុដន់ ស្រួលអាចជួយ សម្រាល បន្ទុករបស់ សរសៃទប់ ទាញសុដន់ កុំឱ្យធ្វើការ ធ្ងន់ធ្ងរពេក ។ នៅពេល លេងកីឡា ឬ ហាត់ប្រាណ គួរពាក់ អាវទ្រនាប់ ដែលពាក់ សម្រាប់តែលេង កីឡា ប៉ុណ្ណោះ ដែលទំហំ របស់អាវទ្រនាប់ ប្រភេទ នេះ អាចមាន ដាក់ឧបករណ៍ ទប់ខាងក្នុង ដើម្បីការពារ ការរំញ្ញ័រ ។
បើចង់ល្អមិនគួរ ចាប់អារម្មណ៍ ទៅលើភាព យឺតយារ ពេកនោះទេ ប៉ុន្តែគួរយក ចិត្តទុកដាក់ ទៅលើថា តើធ្វើយ៉ាង ណាដើម្បីឱ្យ សុដន់របស់អ្នក មានភាពសិចស៊ី ដូចជាគួរតែ ជ្រើសរើសនូវ អាវទ្រនាប់ ដែលជួយ ទ្រសុដន់ យ៉ាងពិសេស ដើម្បី ឱ្យមើល ទៅមាន ភាព សិចស៊ី ឬនៅ ពេល មាន សិចគួរជ្រើសរើស ក្បាច់ដែលធ្វើឱ្យ ដៃគូស្នេហ៍ អាចរំញ្ញោច សុដន់បាន ។ មិនគួរជ្រើសរើស ក្បាច់ដែលធ្វើ ឱ្យសុដន់ត្រូវ យោលចុះឡើង ដូចជាឆ្កែ ជាដើម ។
– សុដន់របស់នាងខ្ញុំ មើលទៅគួរឱ្យ អស់សំណើច ព្រោះវាមាន រាងស្រួច
សុដន់ក៏ដូចជា រូបរាង មុខមាត់ ផងដែរ ពោលគឺ វាមាន ច្រើនទម្រង់ ហើយអ្នក មិនចាំបាច់ ទៅរកវិធី សម្រួលទម្រង់ របស់ វានោះទេ ។ ប៉ុន្តែអ្នកអាច បំប្លែង ទម្រង់បាន បើសិនជា អ្នកមិនចូលចិត្ត ។ របៀបហ្នឹង គឺត្រូវ ចំណាយ ប្រាក់ទិញ្ញ អាវទ្រនាប់ ដែលត្រឹម ត្រូវ “អាវ ទ្រនាប់ ប្រភេទ ដែល ទ្រាប់ខាងក្នុង និង ធ្វើឱ្យសុដន់ មានរាងរៅ ដោយទាញ្ញសុដន់ ខិតចូលជិតគ្នា រហូតដល់ធ្វើឱ្យ មើលឃើញ្ញ មានចង្អូរ ដើមទ្រូង គឺអាចជួយ ដោះស្រាយ បញ្ហាបាន ព្រោះវាជួយ បំប្លែងឱ្យ ដូចជា របស់ពិត ចំពោះសុដន់ ដែលមាន រាង ស្រួចគួរប្រើ អាវ ទ្រនាប់ ដែល មាន ទ្រាប់ និង មានរាង មូលក្បំ ។ អាវទ្រនាប់ ប្រភេទនេះ អាចជួយ បំប្លែងសុដន់ ឱ្យមើលទៅ មូលក្បំស្អាត ។
– នាងខ្ញុំមិនពេញ្ញចិត្តសោះ នៅពេលត្រូវ ព្រលែង ដើមទ្រូង នៅចំពោះ មុខគូស្នេហ៍ ព្រោះសុដន់ របស់នាងខ្ញុំ មានស្នាមប្រេះ ។
ស្នាមតូចៗ ពណ៌ក្រហមៗ ឬសៗ កើតឡើង ដោយសារតែ ស្បែកបរិវេណនោះ ធ្លាប់យារចេញ ហើយរួញទៅវិញ្ញ ដែលរមែង កើតឡើង នៅពេលចូល ដល់វ័យ ពេញក្រមុំ ឬឡើងទម្ងន់ ឬនៅពេល មានគភ៌ សុដន់ របស់ស្ត្រី ភាគច្រើន គឺបែប ហ្នឹងឯង ។ ប៉ុន្តែអាច មាន ស្នាមតិច ឬ ច្រើនប៉ុន ណានោះ គឺវាអាស្រ័យ លើភាព យឺតយារ នៃស្បែក និង តំណពូជ របស់មនុស្ស ម្នាក់ៗ ។ ដំណឹងអាក្រក់ គឺស្នាម ជ្រីវជ្រួញ ទាំងនេះ វានឹងស្ថិត នៅឋិតឋេរ មិនព្រមបាត់ ទៅណា ទោះបីជាមាន ការស្រាវជ្រាវ កំណត់ថា បើសិនជា ប្រើ ក្រែម ត្រេនិ-ៅ លាបជាប្រចាំ រាល់ ថ្ងៃ ប្រមាណជា ពីរ ឬបីខែ នោះស្នាម ជ្រីវជ្រួញ នឹងរលាយបាត់ ទៅវិញ្ញក៏ដោយ ក៏នៅមាន ព័ត៌មានល្អ ជាងនោះ ផងដែរគឺថា ពេលវេលា កន្លងផុតទៅ ច្រើនឆ្នាំ ពណ៌ដែលមាន នៅជាប់នឹង ស្នាមទាំងនេះ នឹងរលាយ ទៅវិញ ជិតស្មើ នឹងពណ៌ ប្រក្រតីនៃ ពណ៌ស្បែក របស់អ្នក ។
អ្វីដែល សំខាន់នោះ គឺកុំគិតថា គូស្នេហ៍ របស់អ្នកនឹង មើលឃើញ្ញភាព ខុសប្រក្រតី របស់អ្នក ព្រោះបុរស ក៏មិនបានចាប់ អារម្មណ៍ ល្អិតល្អន់នោះទេ នៅពេលអ្នក ដោះអាវចេញ្ញ ។ ទំនោររបស់ បុរសជាទូទៅ គឺគេសម្លឹងមើល សុដន់ក្នុង រូបភាពរួម ជាជាង មើល លម្អិត ។
– សុដន់មាន លក្ខណៈជាដុំៗ ជួនកាលដល់ថ្នាក់ គេចចេញ នៅពេលគេចង់ចាប់
សុដន់ទាំងអស់ អាចមានលក្ខណៈ ជាដុំៗទាំងអស់ ហើយកាន់តែ មានច្រើនឡើង នៅមុនពេល ជិតមករដូវ ជាពិសេស បើអ្នកមាន កើតជំងឺដុំសាច់ នៅក្នុងសុដន់ រោគនេះ នឹងកម្រើកឡើង នៅពេលមាន ការប្រែប្រួល នូវកម្រិត អ័រម៉ូនធ្វើឱ្យ សុដន់ហើម និង ឈឺ ។ នេះបើតាម លោកស្រី វេជ្ជបណ្ឌិត មិនរៀន ហ្គ្រីន បានរៀបរាប់ ឱ្យដឹង ។ មិរៀន ជាជំនួយការ សាស្ត្រាចារ្យ ផ្នែកជំងឺស្ត្រី នៃសាលាពេទ្យ សាកល វិទ្យាល័យ ញ្ញូវយ៉ក ។
កាហ្វេអ៊ីនធ្វើឱ្យ រាងកាយ ស្តុកជាតិទឹក ដូច្នេះគួរតម កាហ្វេ មុនពេល មករដូវ គឺអាចជួយឱ្យ រាងកាយហើម ដោយសារ ទឹកកាន់តែតិច ។ ក្រៅពីនេះគួរ ប្រយ័ត្ននូវ អំបិល ផងដែរ ។ សូដ្យូម ឬអំបិល ធ្វើឱ្យរាងកាយ ស្តុកជាតិ ទឹកបានដូចគ្នា ប៉ុន្តែ បើសិនជា ដុំសាច់ ដែល អ្នកស្ទាប ប៉ះនៅក្នុង សុដន់ជា ដុំសាច់ ដែលនៅនឹង ថ្កល់មិនប្តូរ ទីតាំង និង ពុំមានការ ប្រែប្រួលទៅ តាមវដ្តរដូវ អ្នកគួរទៅ ពិគ្រោះ ជាមួយពេទ្យ ព្រោះវាជា សញ្ញាបញ្ជាក់នូវ ជំងឺមហារីក ។
៦០ % នៃស្ត្រីមានជំងឺដុំសាច់នៅក្នុងសុដន់
– នាងខ្ញុំព្រួយ បារម្ភណាស់ ព្រោះគិតថា រង្វង់ជុំវិញ ក្បាលសុដន់ របស់នាងខ្ញុំ ធំជ្រុល ហើយថែមទាំង មានពណ៌ស្រគាំ ទៀតផង
រង្វង់ជុំវិញក្បាលសុដន់ ក៏ដូចជារូបរាង របស់សុដន់ អ៊ីចឹងដែរ ញេលគឺវា មានរូបរាង មានទំហំ និង មានលក្ខណៈខុស ប្លែកគ្នា ទៅតាមលក្ខណៈ របស់មនុស្ស ម្នាក់ៗ ។ អ្នកខ្លះមាន ទំហំតូច ដោយមាន ទំហំប៉ុន ប្រាក់កាក់ ប៉ុន្តែអ្នកអាច មានទំហំធំ ប៉ុនបន្ទះ ទ្រកែវ ។ រីឯពណ៌ ក៏ មានការ ខុសប្លែកគ្នា ផងដែរ អ្នកខ្លះអាចមាន ពណ៌ផ្កាឈូក អ្នកខ្លះ ពណ៌ក្រហម អ្នកខ្លះ ពណ៌ ត្នោត ហើយអ្នកខ្លះ មានពណ៌ ក្បែរនឹងខ្មៅ“ បើសិនជា សាមីខ្លួន កាន់តែមាន ពណ៌ស្រគាំ ប៉ុណ្ណា រង្វង់ក្បាល សុដន់ ក៏កាន់តែ មានពណ៌ ស្រគាំ ឡើង ប៉ុណ្ណឹងដែរ ។ នេះបើតាម លោកស្រី វេជ្ជបណ្ឌិត មិរៀន ហ្គ្រីន បានរៀបរាប់ ។ អ័រម៉ូននៃ រាងកាយ ផលិតឡើងនៅ កំលុងពេល មានគភ៌ វាអាចធ្វើឱ្យ រង្វង់ជុំវិញក្បាល សុដន់ មានពណ៌ កាន់តែ ស្រគាំឡើង ហើយនឹងនៅតែ ស្រគាំបែបហ្នឹង ទោះបីជា សម្រាល កូន រួចហើយក្តី ។
– សុដន់ពិតប្រាកដត្រូវតែយឺតយារបាន
ជួនកាលសម្លៀកបំពាក់ និង ដើមទ្រូងអាច ធ្វើការមិនស៊ី ចង្វាក់គ្នា ។ ខាងក្រោមនេះ គឺជាវិធីដោះ ស្រាយបញ្ហា ៖
. ដើមទ្រូងរបូតចេញ្ញខាងក្រៅអាវ-កវាល
មូលហេតុអាច បណ្តាលមកពី អាវទ្រនាប់ ដែលពាក់នោះ វារាក់ពេក ឬបើមិន អ៊ីចឹងទេ គឺបណ្តាលមកពី ផ្នែកខាងក្រោម នៃអាវទ្រនាប់ មិនសូវរឹត ទើបបានជា ធ្វើឱ្យវារំកិល ឡើងទៅលើ ហើយធ្វើឱ្យ ផ្អៀងដែលនាំឱ្យ ដើមទ្រូង របូតចេញ មកខាងក្រៅ អាវ ទ្រនាប់ ។ ជម្រើសដែល ល្អ អ្នកគួរ តែពិភាក្សា ជាមួយអ្នក ជំនាញ នៅតាមហាង លក់ឈុតក្នុង ពួកគេ នឹងជួយអ្នក ក្នុងការសាក ល្បងឈុតក្នុង និង ជួយណែនាំ នូវប្រភេទ ដែលសមស្រប នឹងអ្នក ។
. ក្បាលសុដន់ទុលចេញ្ញមក
អ្នកអាចជ្រើសរើស អាវទ្រនាប់ ដែលមានទ្រាប់ ដើម្បីជួយលាក់ បំបាំងកុំឱ្យ ឃើញ ក្បាលសុដន់ ឬ បើមិន អ៊ីចឹងទេ នោះគឺអាច សាកល្បង ជ្រើសរើស ផលិតផល ដែលមាន ឈ្មោះថា ឌិមរ’ស ។ ផលិតផលនេះ ជាបន្ទះ ស៊ីលីខូន ប្រើសម្រាប់ បិទពី លើក្បាល សុដន់មុន នឹងពាក់ អាវទ្រនាប់ ។
. ដើមទ្រូងពើងរុញ ឡេងអាវឱ្យរបូត
ដើមទ្រូងរបស់អ្នក អាចធំជាង ដងខ្លួនរបស់អ្នក ដែលជាហេតុ ធ្វើឱ្យអាវ ដែលពាក់ល្មម នឹងដងខ្លួន វាមិនល្មម នឹងទំហំ ដើមទ្រូងរបស់អ្នក បើសិនជា អ៊ីចឹងមែននោះ ប្រភេទ អាវក្រាស់ៗ បិទឡេវមិ សមស្រប សម្រាប់អ្នកឡើយ ប៉ុន្តែឈឺចាបំបាច់ ត្រូវពាក់អាវ បែបហ្នឹង អ្នកគួរប្រើ ស្កុតមុខ ពីរ បិទអាវខាង ក្នុងឱ្យជាប់ ៕

