អាយុ៤០ឆ្នាំ​ មាន៨០%នៅរួមភេទ​ខ្លាំង

មនុស្សអាយុលើសពី ៤០ ឆ្នាំ ភាគច្រើន នៅតែ ពាក់ព័ន្ធ ក្នុងការ រួមសិច ដូចធម្មតា ។

Written by ភ្នំពេញដេលីញូវ
Monday, 15 April 2013

ការពិនិត្យមើល ជាសកលមួយ អំពីការប្រព្រឹត្ត ក្នុងការរួម ភេទ ក្រោយអាយុ ៤០ ឆ្នាំ បានឱ្យដឹងថា មនុស្សភាគច្រើន បន្តការ រួមភេទ ដូចពីមុន ។
អ្នកស្រាវជ្រាវ អន្តរជាតិ មួយក្រុម បានរកឃើញថា បុរស ៨០ ភាគរយ ដែលមានអាយុ ពី ៤០ ទៅ ៨០ ឆ្នាំ បាននិយាយថា ពួកគាត់បាន រួមភេទ នៅពេល ដែលស្ត្រី ៦៥ ភាគរយ ដែល មានអាយុ ស្រដៀងគ្នានេះ ក៏មានការ រួមភេទដែរ ។ ក្នុងនោះស្ត្រី ៣៨ ភាគរយ និង បុរស ៤៤ ភាគរយបាន និយាយថា ពួកគាត់បាន រួមសិច ច្រើនជាងម្តង ក្នុងមួយ សប្តាហ៍ ។ សកម្មភាព រួមភេទ មានកម្រិត ខ្ពស់ ជាពិសេស ចំពោះបុរស និង ស្ត្រីក្នុងវ័យ ជុំវិញ្ញអាយុ ៤០ ឆ្នាំ ប៉ុន្តែថយចុះ នៅពេលដែល អាយុកាន់តែ កើនឡើង ។

វេជ្ជបណ្ឌិត អេដវ័ដ អូ ឡោម៉ាន់ បានប្រាប់ថា “មនុស្ស ភាគច្រើន រាយការណ៍ មកថា ប្រសិនបើ ពួកគេ មានដៃគូ ពួកគេមាន ការពាក់ព័ន្ធ ក្នុងការ រួមភេទ” ។ ឡេម៉ាន់ និង ក្រុមរបស់គាត់ ក៏បានរក ឃើញ្ញ ផងដែរថា បុរសប្រមាណ ះ (មួយភាគបួន) បានរាយការណ៍ អំពី ប្រភេទ មួយចំនួននៃ បញ្ហារួមភេទ ដែលភាគច្រើន គឺការឆាប់ ចេញ ទឹកកាម និង ការលំបាក ក្នុងការ ធ្វើឱ្យ លិង្គឡើងរឹង ។
ក្នុងចំណោមស្ត្រី ទាំងនោះ មានតិច ៤០% បាននិយាយថា ពួកគាត់បាន ឆ្លងកាត់ បញ្ហាដែល ទទួលបាន ក្នុងការ រួមភេទ ដែលជាទូទៅ គឺកង្វះខាត ចំណូលចិត្ត រួមភេទ ភាពមិនអាច ឈានដល់ ទីបំផុត នៃតម្រេក កង្វះខាត ការសប្បាយ រីករាយ និង បញ្ហាទឹករំអិល ។ ស្ត្រីនៅអាស៊ី និង បជ្ឈិមបូព៌ា បានរាយការណ៍ថា មានសមាមាត្រ ខ្ពស់បំផុត នៃបញ្ហទាំងនេះ ៕

What Next?

Recent Articles