Written by ភ្នំពេញដេលីញូវ
Wednesday, 17 April 2013
អាការរមាស់នៅត្រង់ ប្រដាប់ភេទ តែងកើតឡើង ជាញ្ញឹកញ្ញាប់ និង មានស្ទើរ គ្រប់មនុស្ស ។ មូលហេតុ ដែលបង្ក ឱ្យកើត អាការ រមាស់ មានច្រើនបែប ច្រើនយ៉ាង ណាស់ ។ អ្នកសាកល្បង មក ត្រួត ពិនិត្យមើលថា អាការរមាស់ របស់អ្នក ដែលកើតមាន នាកន្លងមក ផ្តើមមកពី មូលហេតុ អ្វីខ្លះ ?
– ស្លៀកពាក់ ខោអាវ ឬ ខោអាវក្នុង ចង្អៀតខ្លាំងពេក ធ្វើឱ្យខ្យល់ អាកាស មិនអាច ចេញចូល បានល្អ ជាពិសេស ខោអាវក្នុង ដែលចង្អៀត ត្រង់បរិវេណ ប្រដាប់ភេទ ធ្វើឱ្យកើត ការហប់សើម និង មានការ កកិតខ្លាំង ។ ពេលកើត អាការនេះ ឡើងវា នឹងធ្វើឱ្យ ស្កៀបរមាស់ និង បើសិនយើង អេះផង មេរោគ នឹងបន្ថែម ការប្រមូលផ្តុំ ត្រង់មុខ ដំបៅ រីករាលដាល កាន់តែ ខ្លាំងក្លា ។
ចង់បំបាត់ អាការនេះ គួរជ្រើសរើស សម្លៀកបំពាក់ ដែលងាយ ស្រួលស្លៀកពាក់ សាច់ក្រណាត់ មានខ្យល់ ចេញចូលល្អ ជក់ញ្ញើស ឆាប់ស្ងួត ដូចជាសាច់ ក្រណាត់ កប្បាស ឬសាច់ក្រណាត់ ដែលផលិត ពីសរសៃ ធម្មជាតិ ។
– ក្រោយពីលេងកីឡា ឬ ហាត់ប្រាណ គួរប្រញ្ញាប់ ធ្វើការសម្អាត ខ្លួនឱ្យស្អាតបាត កុំទុកផ្អាប់ញ្ញើស ចោលដែលធ្វើ ឱ្យប្រមូលផ្តុំ មេរោគ កាន់តែ ច្រើនឡើង ។
– បើសិនមាន អាការរមាស់ ធ្លាក់ស មានពណ៌ មានក្លិន គឺអាចកើត មកពីមេរោគ ហើយ ។
– កើតមកពីរោគរើម (រ្ហេផសេ ម្ថិផលខេ) ជាវីរុស មួយប្រភេទ ដែលឆ្លង តាមរយៈការ ប៉ះពាល់ និង រួមភេទ វាបង្កឱ្យ មានពក កន្ទួល គ្រុន ក្រពេញទឹក រលាកក្លាយ ជាដើម ។
– ប្រតិកម្មជាមួយ សារជាតិគីមី ផ្សេងៗ ដូចជាទឹកថ្នាំ ឬម្សៅសាប៊ូ ប្រើបោក ខោអាវក្នុង ។
ក្រៅពីនេះ នៅប្រតិកម្ម ជាមួយសាប៊ូ ដុសខ្លួន សំឡីអនាម័យ ទឹកអប់បាញ្ញ់ខ្លួន ឬសូម្បីតែ សារជាតិរំអិល ក្នុងស្រោម អនាម័យ របស់បុរស ។
អ្នកត្រួតពិនិត្យ អាការ ទាំងអស់នេះ មើលថា តើបណ្តាល មកពី មូលហេតុ ណាមួយបើសិន ជាឃើញ គ្មានពាក់ព័ន្ធ ប្រការ ណាមួយទេ ហើយអាការ នៅតែរមាស់ ខ្លាំងក្លា មិនអាចធ្វើការ ទប់ ស្កាត់បាន គួរពិភាក្សា ជាមួយគ្រូពេទ្យ ជាបន្ទាន់ ដើម្បីធ្វើការ ព្យាបាល ឱ្យបាន ត្រឹមត្រូវ ៕

