គ្រោះថ្នាក់ចរាចរណ៏ របួស ៥នាក់ នៅថ្ងៃទី ២១ខែ មេសា

គ្រោះ​ថ្នាក់​ចរាចរណ៏​នៅ​ទូទាំង​ប្រទេស​កម្ពុជា នា​ថ្ងៃទី​​២១ខែមេសា ឆ្នាំ​២០១៣ បាន​ឆក់​ស្រូប​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់​ រងរបួសធ្ងន់ស្រាល៥នាក់ទៀត។ ​នេះ​បើ​តាម​តួលេខ​ដែល​ស្រង់​បាន​ដោយ​នាយកដ្ឋាន សណ្ដាប់់​ធ្នាប់​ចរាចរណ៏ នៃ អគ្គស្នង​ការនគរបាល​ជាតិ។

សណ្តាប់
Monday 22 April 2013
The Free Press Magazine

របាយការណ៏​ដែល​គេ​រក​ឃើញ​នៅ​លើ​គេហទំព័រ ស្នង​ការ​នគរបាល​ជាតិ​​​​បាន​ឲ្យ​ដឹងថាគ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស កើត​ឡើង​ដល់​ទៅ ០៣លើក (យប់​ ០១លើក), បណ្តាល​ឲ្យ​មនុស្ស​ របួស​ធ្ងន់ ០២នាក់​ (ប្រុស​​) និង​របួសស្រាល ០៣ នាក់ (ប្រុស​) ក្នុង​នោះបាន​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្ត​សរុប ០៥គ្រឿង ក្នុង​នោះ​ម៉ូតូ ០៤គ្រឿង, ​រថយន្ត​ធុនតូច ០១គ្រឿង ​។

របាយការណ៏ដដែល​បន្តថា មូ​លហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ស្លាប់​និង​រង​របួសនេះ គឺ​បណ្តាល​មក​ពីល្បឿន ០២​លើក​ ​, ​មិនប្រកាន់ស្តាំ ០១លើក​, ក្នុង​នោះ​ជិះម៉ូតូ​គ្រោះ​ថ្នាក់មិនពាក់មួក ០៣នាក់ (យប់ ០៣នាក់) ។

ចំពោះ​រថយន្ត​ដែល​ទទួល​រង​ការ​ផាក​ពិន័យ​នៅ​អង្គភាព នៅថ្ងៃ​ទី២១ ខែមេសា ឆ្នាំ​២០១៣​នេះ មាន​ចំនួន​ ១២៨គ្រឿង គឺ​ រថយន្ត​ទេសចរណ៍ ៣៤គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ៧០​គ្រឿង,​ រថយន្តដឹកអ្នកដំណើរធុនធំ ០៨គ្រឿង​ , និង​ រថយន្ត​​​ដឹក​ទំនិញ​ធុន​ធំ ១៦គ្រឿង ។

រថយន្ត​ទាំងអស់​ខាង​លើ​បាន​បង់​ប្រាក់​ពិន័យ​រួច​រាល់ ​ នៅ​ ​អធិការ​ដ្ឋាន​នគរ​បាល ស្រុក​/​ខណ្ឌ ៩៦គ្រឿង, ​និង​ នៅ​ស្នងការ​ដ្ឋាន​នគរ​បាល​ រាជធានី​/​ខេត្ត ៣២គ្រឿង៕

What Next?

Recent Articles