ភ្លៀងមួយមេធំលាយឡំជាមួយខ្យល់ព្យុះ បានវាយគួច បំផ្លាញផ្ចះ ប្រជាពលរដ្ឋ ៧ខ្នងព្រមទាំង តូចលក់ដូរ របស់អាជីវករ នៅលើផ្សារ ច្រកជាំស្រងាំ បានទទួលរង ខូចខាត ទ្រព្យសម្បត្ដិ ជាច្រើន និង ស្លាកយីហោនៅ តាមដងផ្លូវ ក៏ត្រូវដួលរលំ អស់ជាច្រើន កន្លែង កាលពី ល្ងាចថ្ងៃទី២១ ខែមេសា ។
យូ វ.តា
Tuesday 23 April 2013 – 9:51 am
The Free Press Magazine
ខ្យល់ព្យុះបានបំផ្លាញដំបូលផ្ទះប៉ើង ស័ង្កសីរាប់រយម៉ែត្រ និងរលំផ្ចះប្រជាពលរដ្ឋ ៦ខ្នង តែមិនបណ្ដាលឱ្យគ្រោះថ្នាក់ ឬរងរបួសមនុស្ស នោះទេ។ ក្នុងករណីខ្យល់ព្យុះ នេះដែល បក់បោកយ៉ាងខ្លាំងនោះបានបំផ្លាញទីតាំង តូបលក់ដូររបស់អាជីវករនៅក្នុងផ្សារ ច្រកជាំដូចជារបើកដំបូលស័ង្កសី ស្លាក ប៉ាណូ និងសម្ភារអីវ៉ាន់អស់មួយចំនួនធំផងដែរ ។
ក្រោយពីខ្យល់កន្ដ្រាក់ស្ងប់ស្ងាត់ មេឃរាំងភ្លៀងប្រជាពលរដ្ឋបាននាំគ្នា ចេញពីច្រកផ្ទះអ្នកជិតខាងមករៀបចំ អីវ៉ាន់ដើរប្រមូលដំបូលស័ង្កសីដែលប៉ើង ព្រមទាំងរបស់របរទ្រព្យសម្បត្ដិរបស់ខ្លួនដែលប៉ើងខ្ចាតខ្ចាយពីលំនៅឋាន។
ប៉ុន្តែរហូតមកដល់ព្រឹកថ្ងៃទី២២ ខែមេសានេះ គេ នៅមិនទាន់ឃើញមានអាជ្ញាធរណាចុះ ទៅត្រួតពិនិត្យ ពីការខូចខាតទ្រព្យ សម្បត្ដិរបស់ប្រជាពលរដ្ឋ និងអាជីវករ ដែលរងគ្រោះពីខ្យល់កន្ដ្រាក់ខាងលើនេះ នៅឡើយទេ ៕