គ្រោះថ្នាក់ចរាចរណ៏ ស្លាប់៩នាក់ និងរបួស ១៣នាក់ នៅថ្ងៃទី ២២ខែ មេសា

គ្រោះ​ថ្នាក់​ចរាចរណ៏​នៅ​ទូទាំង​ប្រទេស​កម្ពុជា នា​ថ្ងៃទី​​២២ខែមេសា ឆ្នាំ​២០១៣ បាន​ឆក់​ស្រូប​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់​៩នាក់ ស្លាប់ និងរងរបួសធ្ងន់ស្រាល១៣នាក់ទៀត។ ​នេះ​បើ​តាម​តួលេខ​ដែល​ស្រង់​បាន​ដោយ​នាយកដ្ឋាន សណ្ដាប់់​ធ្នាប់​ចរាចរណ៏ នៃ អគ្គស្នង​ការនគរបាល​ជាតិ។

 

សណ្តាប់
Tuesday 23 April 2013
The Free Press Magazine

របាយការណ៏​ដែល​គេ​រក​ឃើញ​នៅ​លើ​គេហទំព័រ ស្នង​ការ​នគរបាល​ជាតិ​​​​បាន​ឲ្យ​ដឹងថាគ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស កើត​ឡើង​ដល់​ទៅ ១១លើក (យប់​ ០៥លើក), បណ្តាល​ឲ្យ​មនុស្ស​ របួស​ធ្ងន់ ០៨នាក់​ (ស្រី ម្នាក់​​) និង​របួសស្រាល ០៥ នាក់ (ស្រី​ ម្នាក់​) ក្នុង​នោះបាន​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្ត​សរុប ១៨គ្រឿង ក្នុង​នោះ​ម៉ូតូ ០៩គ្រឿង, ​រថយន្ត​ធុនតូច ០៧គ្រឿង ,រថយន្តធុនធំ ០១គ្រឿង និងយាន្តផ្សេងៗ ០១គ្រឿង ​ ។

របាយការណ៏ដដែល​បន្តថា មូ​លហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ស្លាប់​និង​រង​របួសនេះ គឺ​បណ្តាល​មក​ពីល្បឿន ០៥​លើក​ ​, មិនគោរពសិទ្ធិ ០២លើក. ​មិនប្រកាន់ស្តាំ ០១លើក​,បត់គ្រោះថ្នាក់ ០១លើក​ , ស្រវឹង ០១លើក , សុខភាពងងុយដេក ០១លើក ក្នុង​នោះ​ជិះម៉ូតូ​គ្រោះ​ថ្នាក់​មិន​ពាក់​មួក ០៤នាក់ (យប់ ម្នាក់) ។

ចំពោះ​រថយន្ត​ដែល​ទទួល​រង​ការ​ផាក​ពិន័យ​នៅ​អង្គភាព នៅថ្ងៃ​ទី២២ ខែមេសា ឆ្នាំ​២០១៣នេះ​ មាន​ចំនួន​ ១៣៧គ្រឿង គឺ​ រថយន្ត​ទេសចរណ៍ ០៦គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ៤១​គ្រឿង,​ រថយន្តដឹកអ្នកដំណើរធុនធំ ២០គ្រឿង​ , និង​ រថយន្ត​​​ដឹក​ទំនិញ​ធុន​ធំ ៧០គ្រឿង ។

រថយន្ត​ទាំងអស់​ខាង​លើ​បាន​បង់​ប្រាក់​ពិន័យ​រួច​រាល់ ​ នៅ​ ​អធិការ​ដ្ឋាន​នគរ​បាល ស្រុក​/​ខណ្ឌ ៥១គ្រឿង, ​និង​ នៅ​ស្នងការ​ដ្ឋាន​នគរ​បាល​ រាជធានី​/​ខេត្ត ២៨គ្រឿង និងនៅនាយកដ្ឋាន សណ្តាប់ធ្នាប់ ៥៨គ្រឿង ៕

 

What Next?

Recent Articles