ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ក្រាំង ធ្នង់ ខណ្ឌពោធិសែនជ័យ ប្រមាណជិត ២ពាន់គ្រួសារ បានត្អូញត្អែរ អំពីបញ្ហាគ្មានទឹកប្រើប្រាស់ពោលគឺប្រើតែទឹកស្រះ និងទឹកបឹងដែលទឹកទាំងនេះ មានក្លិនមិនល្អ ហើយផ្គត់ផ្គង់មិនបាន គ្រប់គ្រាន់ និងថ្លៃថែមទៀតផង ។
វ.ឍ្ឍតី
Tuesday 23 April 2013
The Free Press Magazine
ប្រជាពលរដ្ឋទាំងនោះបានត្អូញត្អែរ ប្រាប់អ្នកកាសែតឱ្យដឹងថា ពួកគាត់រស់ នៅក្នុងសង្កាត់នោះជាច្រើនឆ្នាំមកហើយ តែពុំទាន់មានទឹកស្អាតប្រើប្រាស់នៅ ឡើយគឺប្រើតែទឹកបឹងនិងទឹកស្រះតែ ប៉ុណ្ណោះដោយទិញគេតាមឡាននិងដឹក ជាប៊ីដុងជាដើម ។
ស្ដ្រីម្នាក់ឈ្មោះ វឿន ណាន បាននិយាយថា អ្នកស្រីបានរស់នៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់នេះអស់រយៈពេលជាង ៣ឆ្នាំមកហើយ តែពុំមានទឹកស្អាតប្រើ ប្រាស់នោះទេ ពោលគឺអ្នកស្រីប្រើតែ ទឹកទិញគេតាមរយៈដឹកឡានដែលទឹកទាំង នោះគឺគេបូមចេញពីស្រះក្នុងក្នុងវត្ដនិងបឹងដែលនៅក្បែរភូមិតែប៉ុណ្ណោះ ។
លោក សោម សុខុម ប្រធានភូមិ ជាងទងបាននិយាយថា ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់ក្រាំងធ្នង់នេះ មាន៧ភូមិស្មើនឹងជាង២ពាន់គ្រួសារ ដែលពុំទាន់មានទឹកស្អាតប្រើប្រាស់ ហើយ លោកក៏បានធ្វើរបាយការណ៍ទៅថ្នាក់លើដែរតែពុំទាន់មានការឆ្លើយតបនៅ ឡើយទេ ។ លោក សោម សុខុម បាន បន្ដថា បច្ចុប្បន្ននេះគឺប្រជាជនទាំងអស់ ពឹងផ្អែកតែទឹកស្រះលោកនិងទឹកបឹងតែប៉ុណ្ណោះហើយនាពេលនេះស្រះទឹកក្នុង វត្ដក៏រីងហើយ នៅតែទឹកបឹងតែទឹកទាំង នោះមិនមានអនាម័យថែមទាំងរមាស់ ទៀតផង ។
ជុំវិញបព្ហាខាងលើនេះ យើងពុំអាចសុំការអធិបាយពីលោកចៅ សង្កាត់ក្រាំងធ្នង់បានទេដោយទូរស័ព្ទ ចូលហើយតែគ្មានអ្នកទទួល ។
តែយ៉ាងណាក៏ដោយប្រជាពលរដ្ឋទាំងនោះបានសូមអំពាវនាវដល់អាជ្ញាររាជ ធានីភ្នំពេញ ជាពិសេសខាងរដ្ឋាករទឹក សូមជួយតបណ្ដាញទឹកជូនទៅដល់ភូមិ និងសហគមន៍របស់គេផង ពីព្រោះថា ពួកគេមានការលំបាកខ្លាំងណាស់ពេល ដែលគ្មានទឹកប្រើប្រាស់ម្ដងៗនោះ ហើយ ថា ទឹកដែលទិញគេតាមឡាននោះពុំបាន ទាន់ចិត្ដឡើយ ពោលគឺប្រាប់គេពីពីរថ្ងៃ រហូតដល់៣ថ្ងៃទើបបានមិនតែប៉ុណ្ណោះ ថ្លៃទៀតផង ។
គួរបញ្ជាក់ថា ភូមិក្នុងសង្កាត់ក្រាំង ធ្នង់នេះគឺមានចំងាយតែជាង៤គីឡូម៉ែត្រ តែប៉ុណ្ណោះពីរាជធានីភ្នំពេញ ហើយមាន ភូមិ១១ ក្នុងនោះមានតែបួនភូមិតែ ប៉ុណ្ណោះដែលមានទឹកម៉ាស៊ីនប្រើប្រាស់គ្រប់គ្រាន់ ៕